នៅពេលក្លាយជាប្ដីប្រពន្ធ គឺជាពេលដែលរួមសុខ រួមទុកជាមួយគ្នា។ ក្លាយជាប្ដីប្រពន្ធនឹងគ្នាមានន័យថា ធ្វើបុណ្យជាមួយគ្នា។ នេះមិនមែនជារឿងងាយឡើយ។ នៅពេលដែលយើងរស់នៅក្រោមដំបូលផ្ទះតែមួយគ្នា មានន័យថា សុខទុក្ខ គឺតែមួយហើយ។
ខាងក្រោមនេះ គឺជាសម្ដីទាំង ៨ ឃ្លា ដែលឪពុកម្ដាយក្មេកពុំគួរនិយាយឲ្យកូនប្រសារលឺឡើយ។
- កូនគេក្រសោះ គេបានប្តីមានអើយមាន គេការឡើងធំដុំ កូនឯងរៀនចប់បរិញ្ញា បានប្តីក្ររហាម។
- ប្តីហ្អែង មិនចេះគោរពអញទេ!!! ឈប់អោយវាមកជួបមុខអញទៀត។
- បើស្រលាញ់ប្តីងប់ចឹង កុំមកធ្វើកូនអញទៀត។
- ប្រពន្ធហ្អែងដេកយូរនោះ គ្មានចេះខ្លាចចិត្តអញជាចាស់ទុំសោះ។
- កូនប្រុសគេនោះ សំណាងអើយសំណាង គេការប្រពន្ធហើយ ម៉ែឪខាងស្រីចែកផ្ទះអោយ១ល្វែង។
- ហ្អែងធ្វើប្រុសស្អី តាមតែកន្ទុយសំពត់ប្រពន្ធអញ្ចឹង។
- ធ្វើប្រុសកុំអន់ពេក មិនត្រូវឲ្យប្រពន្ធដឹកមុខទេ។
- មិនគួរណាយើងដណ្ដឹងប្រពន្ធឲ្យឯងទេ បើឯងនៅកម្លោះគ្រាន់បើជាង៕
ប្រភពពី៖ EVERYDAY.com.kh
0 comments:
Post a Comment