ហេតុអ្វីបានជាយើង ឡើងទម្ងន់ ដោយមិនដឹងខ្លួន?
ស្រ្តីភាគច្រើនព្យាយាមហាត់ប្រាណ និងតមអាហារក្នុងការសម្រកទង្ងន់ប៉ុន្តែនៅតែមិនបានសំរេច ។ អត្ថបទខាងក្រោមនេះនិងបង្ហាញពីទំលាប់ដែលគួរជៀសវាង៖
1. ការតានតឹងអារម្មណ៍
ភាពតានតឹងអារម្មណ៍ធ្វើឲ្យមានផលពាល់ ដល់ប្រដាប់រំលាយអាហារ ព្រោះវាធ្ធើឲ្យយើងបរិភោគអាហារកាន់តែច្រើន ហើយកាន់តែបរិភោគនិងកាន់តែឃ្លាន។ នេះហើយជាទំលាប់មួយ ដែលអ្នកគួរជៀសវាងនិងប្រុងប្រយ័ត្នព្រោះវានាំឲឡើងទង្ងន់។
2. ការរំលងពេលអាហារ
ស្រ្តីមួយចំនួនមានជំនឿថា បើពួកគេរំលងអាហារពេលព្រឹកឬអាហារពេលថ្ងៃត្រង់និងធ្វើឲ្យពួកគេស្រកទង្ងន់។ តាមការពិត វាមិនពិតនោះទេបើសិនជាពួកគេធ្វើដូច្នោះគឺមានតែធ្វើឲពួកគេរិតតែឃ្លាន ដោយសារការធ្វើការពេញមួយថ្ងៃជាមួយនិងការតមអាហារ នាំឲ្យអាហារពេលល្ងាចកាន់តែបរិភោគច្រើននិងជាមួយការសំរាក។ដូច្នេះអ្នកគួរតែបរិភោគអាហារពេលព្រឹក នឹងថ្ងៃត្រង់ច្រើន ប៉ុន្តែពេលល្ងាចអ្នកត្រវបរិភោគតិចតួតបានហើយ ឬក៍ផឹកទឹកជំនួសអាហារក៍បាន ហើយការធ្វើដូចនេះមិនមានបញ្ហាដល់សុខភាពងផងដែរ។
3. ការបរិភោគអាហារលឿនពេក
ចំពោះបុគ្គលិកតាមស្ថារប័ត្រនានា គឺពួកគេមិនមានពេលគ្រប់គ្រាន់ដើម្បីបរិភោគអាហារពេលព្រឹក ឬថ្ងៃត្រង់នោះទេដែលតំរូវឲ្យពួកគេ តែងតែបរិភោគអាហារលឿនដើម្បីប្រញាប់ទៅធ្វើការវិញ។ សំរាប់ការបរិភោគអាហារគឺតំរូវយើង ទំពារអាហារ ៣០ ទៅ ៤០ ដង មុនលេប និងរាល់ពេលបរិភោគ ត្រូវ ចំាណាយពេលយ៉ាងតិច ៣០នាទី ដែលធ្វើដូច្នោះនាំឲយើងបរិភោគអាហារមិនបានច្រើន។
4. ការចូលចិត្តបរិភោគអាហារមានជាតិខ្លាញ់ច្រើន ឬអាហារសំរ៉ន់
ចំពោះអ្នកចូលចិត្តបរិភោគអាហារ ដែលផ្ទុកនូវសារធាតុខ្លាញ់ឬផ្អែមច្រើន ក៍បណ្តាលឲ្យលើសទម្ងន់ដែរ ឬម៉្យាងវិញទៀតអ្នកដែលចូលចិត្តបរិភោគអាហារសំរនដែលមានដូចជានំជាតិផ្អែម ការរ៉េម អំឡុងពេលម៉ោងធ្វើការក៍នាំឲលើសទង្ងន់ផងដែរ។
5. ការចូលគេងយឺតពេល
ការចូលសម្រាកយឺតពេលបានធ្វើឲ្យអ័រម៉ូននៅក្នុងខ្លួនមិនមានតុណ្ណភាព ដែលក្នុងនោះមានក្រពេញ leptin និង ghrelin ជាអ្នកបញ្ជូននូវសញ្ញាទៅខួរក្បាលដើម្បីបញ្ជាក់ថារាងកាយ ត្រូវការ អាហារ ឬមិនត្រូវការ ហើយអ្នកនឹងមានអារម្មណ៍ឃ្លាន ក្រោយពី ក្រោកពីគេង។ ដូចនេះអ្នកគួរគេងយ៉ាងតិចឲ្យបាន ៧ ម៉ោងក្នុងមួយថ្ងៃ។
6. ការផឹកទឹកតិចតួច
ការផឹកទឹកមិនគ្រប់គ្រន់ ក៍នាំឲ្យរាងកាយជំរុញដល់អ័រម៉ូនមួយចំនួនបង្កើនការឃ្លានអាហារផង ដែរ។ ដូចនេះអ្នកគួរតែ ផឹកទឹក មួយថ្ងៃឲ្យបាន 2 លីត្រ ហើយទឹកក៍ជួយដល់បំបាត់ការឈឺក្បាល និង ការគាំងបេះដូវដែរ។
7. ការចូលមើលហាងលក់គ្រឿងម្ហូបអាហារ
រាល់ពេលចុងសប្តាហ៍ ភាគច្រើនចូលចិត្តដើរផ្សារទិញគ្រឿងទេស ឬភេជ្ជៈដើម្បីទុកសំរាប់ថ្ងៃធ្វើការ ពេលនោះហើយពួកគេ តែងតែចងបរិភោគអាហារ។ បើសិនជាអ្នកអាចជៀសវាងបានចំពោះការដើរទិញគ្រឿងទេសឬភេជ្ជៈគឺកុំទៅញឹកញាប់ពេក។
0 comments:
Post a Comment