ពេលខ្លះ មនុស្សយើងចៀសមិនផុត ពីរឿងហុងស៊ុយ និងអបិយ្យជំនឿនោះទេ ប៉ុន្តែ បើជំនឿនោះមិនប៉ះពាល់ ឬប្រឆាំងទៅនឹងក្បួនច្បាប់វេជ្ជសាស្ត្រទេ ការសាកល្បងធ្វើបែបនោះ គឺជាប្រការល្អ និងអាចនាំជោគល្អដល់ ខ្លួនអ្នក នឹងក្រុមគ្រួសារ ទៅថ្ងៃមុខក៏ថាបាន ។
ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញបងប្អូន ដែលជាគូស្វាមីថ្មោងថ្មី ឬ គូស្នេហ៍ដែលរៀបការ ជាមួយគ្នា យូរឆ្នាំហើយ នៅតែមិនទាន់មានកូន នូវគន្លឹះហុងស៊ុយខ្លះៗ ដើម្បីជួយឲ្យអ្នកឆាប់មានកូនហើយ កូននោះ នឹងក្លាយជាក្មេងដ៏ឆ្លាត ផងដែរ ។
គន្លឹះហុងស៊ុយ ជាលក្ខណៈអបិយ្យជំនឿ ទាំងនោះ មានដូចជា ៖
១. ដាំដើមឈើ ដើមផ្កា និង ដាំរុក្ខជាតិឲ្យបានច្រើនដោយផ្ទាល់ដៃ របស់អ្នក
២. ជំនឿជនជាតិចិន ៖ ដាក់អង្ករមួយចាន ក្រោមគ្រែ - ជំនឿខ្មែរ ៖ ដើរសុំអង្ករគេ ៧ ចាន មកដាំញ៉ាំ
៣. កុំសម្អាតក្រោមគ្រែញឹកញាប់ពេក បើចង់មានផ្ទៃពោះ
៤. គួរតែតាំងរូបទន្សាយនៅក្នុងផ្ទះ
៥. គួរតែតាំងរូបស៊ុតនៅក្បែរខ្លួន
៦. គួរតែតាំងរូបគ្រួសារ ដូចជា គ្រួសារសត្វស្វា សត្វដំរី សត្វសេះ ឬ សត្វនាគជាដើម ៕
ប្រភពពី៖ Facebook
0 comments:
Post a Comment