ចំណេះដឹងថ្មីៗ

ជីវិតមនុស្សយើងខ្លីណាស់ ដូច្នេះអ្នកគួរតែបញ្ឈប់ការធ្វើរឿងទាំង ២៨ នេះ ដើម្បីទទួលបានជីវិត ដែលស្រស់បំព្រង



មានមនុស្សជាច្រើនតែងតែត្អូញត្អែរថា ជីវិតរបស់ពួកគេខ្វះនេះខ្វះនោះគ្មានក្តីសុខ។ ប៉ុន្តែពេលខ្លះទៅមនុស្សទាំងនោះរស់នៅក្នុងជីវិតមួយ ដែលល្អប្រសើរជាងអ្នកដទៃណាស់ទៅហើយ។ ពួកគេមានផ្ទះល្អរស់នៅ លុយចាយមិនខ្វះ ជិះរថយន្តថ្មីទំនើប ប៉ុន្តែពួកគេនៅតែស្វែងរកក្តីសុខមិនទាន់ឃើញទៀត។ នេះមិនអ្វីដែរទៅ? ជាក់ស្តែងមានរឿងជាច្រើនដែលអ្នកគួរតែទំលាក់ចោល នោះជីវិតរបស់អ្នកប្រហែលជាស្រស់បំព្រងជាងនេះ៖

១. ឈប់ចំណាយពេលវេលាជាមួយមនុស្សខុស
២. ឈប់រត់គេចពីបញ្ហារបស់អ្នក
៣. ឈប់កុហកខ្លួនឯង
៤. ឈប់ទាញខ្លួនឯងទៅរកអតីតកាលដែលដុត​បំផ្លាញខ្លួនឯង
៥. ឈប់ព្យាយាមធ្វើជាមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាអ្នក
៦. ឈប់បន្ទោសអតីតកាល
៧. ឈប់ខ្លាចក្នុងការទទួលកំហុស
៨. ឈប់បន្ទោសរាល់កំហុសដែលអ្នកបានធ្វើ
៩. ឈប់ព្យាយាមទិញសេចក្តីសុខ
១០. ឈប់សំលឹងមើលសេចក្តីសុខរបស់អ្នកដទៃ
១១. ឈប់ធ្វើទំនេរឥតប្រយោជន៍
១២. ឈប់គិតថាអ្នកមិនទាន់ត្រៀមរួច
១៣. ឈប់ពាក់ព័ន្ធក្នុងទំនាក់ទំនង់ដែលមិនសមហេតុផល
១៤. ឈប់បដិសេធន៍ស្នេហាថ្មីដែលចូលមក ដោយសារតែស្នេហាដំបូងបរាជ័យ
១៥. ឈប់ប្រកួតប្រជែងប្រឆាំងនឹងអ្នកដទៃ
១៦. ឈប់ការច្រណែនឈ្នានីសអ្នកដទៃ
១៧. ឈប់ត្អូញត្អែរ ហើយមានអារម្មណ៍ថាខុសសម្រាប់ខ្លួនអ្នក
១៨. ឈប់ការគុំគួន
១៩. ឈប់អោយអ្នកដទៃមើលងាយអ្នក
២០. ឈប់សំលឹងខ្ពស់ពេក
២១. ឈប់ព្យាយាមធ្វើរឿងដែលល្អឥតខ្ចោះ
២២. ឈប់ព្យាយាមធ្វើរឿងដែលអ្នកធ្លាប់ធ្វើខុសម្តងហើយម្តងទៀត
២៣. ឈប់ចំណាយពេលបកស្រាយអោយអ្នកដទៃស្តាប់
២៤. ឈប់ដើរនៅលើផ្លូវដែរគ្មានគោលដៅ
២៥. ឈប់ព្យាយាមសំដែងដូចគ្មានអ្វីកើតឡើង
២៦. ឈប់បន្ទោសអ្នកដទៃដោយសារតែបញ្ហារបស់ខ្លួនឯង
២៧. ឈប់ធ្វើខ្លួនអោយក្លាយទៅជាអ្វីៗគ្រប់យ៉ាងរបស់អ្នកដទៃ
២៨. ឈប់ផ្តោតតែទៅលើអ្វីដែលអ្នកមិនអោយកើតមានឡើង៕

0 comments:

Post a Comment

Powered by Blogger.