ខាងក្រោមនេះគឺជាកំហុសឆ្គងដែលអ្នកមិនអាចទទួលបានស្នេហាដ៏ស្មោះអមតៈមួយ!
ក្នុងទ្រឹស្តីសាសនាព្រះពុទ្ធ គ្រប់គាថា «ពាក្យប្រៀនប្រដៅ» របស់ព្រះពុទ្ធ តែងតែមានមួយចំនុចសំខាន់ជាងគេគឺ «បញ្ញា» រឺ «ខ្លួនឯង» ព្រោះព្រះពុទ្ធចង់ប្រាប់អ្នករាល់គ្នាថា «អ្វីៗគ្រប់យ៉ាងគឺផ្តើមចេញពីខ្លួនឯង និងការត្រិះរិះពិចារណាល្អិតល្អន់»។ យ៉ាងណាម៉ិញ សេចក្តីសុខ រឺសេចក្តីទុក្ខ មានយស់ អត់យស់ មានទ្រព្យ អត់ទ្រព្យ មានស្នេហាស្មោះ រឺស្នេហាក្បត់ គឺផ្តើមចេញពីខ្លួនឯង។ ខ្ញុំចង់ប្រាប់ថា បើសិនជាចង់អោយអ្នកដទៃទុកចិត្តយើង យើងត្រូវផ្តល់ទំនុកចិត្តអោយគេជាមុនសិន ព្រោះថា មនុស្សគ្រប់រូបបើមិនឃើញប្រយោជន៌ គឺមិនផ្តល់ប្រយោជន៌។
ដូចគ្នានេះដែរ មនុស្សលោកប្រាថ្នាចង់បានសេចក្តីស្រលាញ់ សេចក្តីស្នេហា ដែលស្ថិតស្ថេរជាអមតៈ និងអាចស្គាល់រសជាតិពិតរបស់វា ប៉ុន្តែមនុស្សខ្លួនឯងមិនបានផ្តើមកសាងវាដោយខ្លួនឯង តែបែជារងចាំដៃគូជាអ្នកផ្តើម រឺផ្តល់អោយទៅវិញ។ ឥឡូវខ្ញុំប្រាប់ពីកំហុសឆ្គងដែលអ្នកមិនអាចទទួលបានស្នេហាដ៏ស្មោះអមតៈមួយ...
++នារី៖ ជាទូទៅ នារីតែងមានអំណួត៣សំខាន់..គឺ៖
- វ័យ៖ នារីភាគច្រើន សំអាងលើវ័យ និងភាពក្មេងខ្ចី សម្រស់ល្អផូរផង់របស់ខ្លួន មកគ្របសង្កត់លើមហិច្ឆិតាបុរស ពេលខ្លះក៏ជ្រុសហូសប្រែជាខកបំណងអស់មួយជីវិតក៏មាន ពេលខ្លះក៏បកក្រោយជ្រើសរើសវិធីថ្មីធ្វើអោយខាតបង់ពេលវេលាក៏មាន ព្រោះនាងគិតថា សម្រស់ វ័យ គឺជាឧបករណ៌អាចបញ្ជារលើបុរសបាន ប៉ុន្តែតាមពិតគឺមិនមែនទេ ព្រោះនៅទីបំផុត បុរសនៅតែជ្រើសរើសនារីដែលមានអត្តចរិតល្អមកធ្វើជាគូអនាគត ជាជាងសម្រស់។
- ទ្រព្យ និងការងារ៖ នារីបច្ចុប្បន្ន ការងារ ការរកលុយគឺជារឿងសំខាន់សម្រាប់នាង រហូតពេលខ្លះ នាងបានអូសបន្លាយពេលវេលាក្មេងខ្ចីរបស់នាងដោយមិនខ្វល់ពីស្នេហារហូតដល់វ័យចាស់ទើបចាប់ផ្តើមគិតគូ។ នារីដែលមានប្រាក់ចំណូលច្រើន រឺនារីដែលមានទ្រព្យសម្បត្តិច្រើន តែងមើលងាយបុរសដែលមានឋានៈតូចតាចជាងខ្លួន.. ហើយមិនដែលប្រាថ្នាចង់បានបុរសដែលមានឋានៈតូចទាបនោះទេ។
- វង្សត្រកូល៖ នារីដែលមានវង្សត្រកូលខ្ពង់ខ្ពស់ ភាគច្រើនលើសលប់ គឺជួបស្នេហាមិនសមបំណងទេ ពីព្រោះបុរសដែលមានទ្រព្យសម្បត្តិភាគច្រើនដែលសមនឹងនាងគឺជាមនុស្សប្រុសសាវ៉ា ដូច្នេះនារីដែលស្ថិតក្នុងវង្សត្រកូលខ្ពស់ តែងប្រាថ្នាចង់បានបានការគ្រប់គ្រងទាំងស្រុងលើជីវិតរបស់បុរសជាដៃគូ ដូច្នេះនាងនឹងមិនធ្លាប់ភ្លក្សរស់ជាតិ សេចក្តីសុខដែលបានមកពីស្នេហានោះទេ...
សរុបមក ទាំងបុរសនិងនារីសុទ្ធតែមានគំនិតគ្រប់គ្រងលើដៃគូ ដែលផ្ទុយស្រឡះពីពាក្យដំបូន្មានពេលរៀបការរបស់អាចារ្យថា «បើប្តីខឹងអោយនាងខំទ្រាំអត់» ចុះបើម្នាក់ៗសុទ្ធតែមានគំនិតគ្រប់គ្រង ជិះជាន់រៀងខ្លួនបែបនេះ តើអាចទ្រាំអត់បានទេ? ហេតុនេះហើយ ទើបមានប្តីប្រពន្ធមួយចំនួន រៀបការនឹងគ្នា បង្កើតគ្រួសារ មានកូន ពូនជាចៅ តែគេទាំងពីរនាក់មិនដែលទទួលបានរស់ជាតិពិតប្រាកដពីស្នេហានោះទេ។
ចឹង! តើធ្វើម៉េចទើបអាចរក្សាស្នេហាអោយអមតៈ និងពោរពេញដោយរសជាតិ?
0 comments:
Post a Comment