Facebook គឺជាកំពូលមធ្យោបាយក្នុងការទំនាក់ទំនងជាមួយនឹងមិត្តភក្តិទាំងចាស់ និងថ្មី តែ...សួរថាតើបណ្តាញសង្គមអនឡាញមួយនេះកំពុងតែបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់អ្នកឬទេ? ។
យ៉ាងណាក៏ដោយ ចង់បន្ទោសថាជាកំហុសរបស់ហ្វេសប៊ុគក៏មិនបានដែរ ព្រោះអ្វីដែលនាំហានិភ័យមករកសម្ព័ន្ធភាព
គ្រួសារនោះ គឺការដែលគូស្វាមី-ភរិយាទាំងឡាយនោះប្រើប្រាស់បណ្តាញសង្គមអនឡាញមួយនេះបែបខុសទំនង ទើបស្ថិតិនៃការលែងលះកើនឡើងដែលមានមូលហេតុបណ្តាលមកពីការលេងហ្វេសប៊ុគនេះឯង ។ ខាងក្រោមនេះ គឺជាមូលហេតុធំៗ 6យ៉ាងដែលគូស្វាមី-ភរិយាសម័យថ្មីអាចបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនបានដោយសារតែហ្វេសប៊ុគ...។
1 . ភ្លើងស្នេហ៍ចាស់ : ការស្វែងរកគូសង្សារចាស់ឃើញតាមរយៈហ្វេសប៊ុគ គឺជារឿងងាយខ្លាំងណាស់ ដែលវាប្រៀបដូចជាការបង្កាត់ភ្លើងស្នេហ៍ចាស់ឱ្យឆេះឡើងវិញ និងអាចនាំឆ្ពោះទៅរកកាផឹតក្បត់បាន ។
2 . បណ្តោយឱ្យហ្វេសប៊ុគគ្របតណ្តប់ជីវិតគ្រប់វិនាទីក្នុងមួយថ្ងៃៗ : ហ្វេសប៊ុគនៅឆ្ងាយពីយើងតែប៉ុន្មានឃ្លិកប៉ុណ្ណោះ អាការញៀនហ្វេសប៊ុគអាចនឹងកើតឡើងបាន ដោយហេតុនេះឯងទើបនាំឱ្យកើតមានការល្អក់កករនៅក្នុងចិត្តកើតឡើង នៅពេលដែលអ្នកលេងចាប់ផ្តើមប្រៀបធៀបព័ត៌មានថ្មីៗដ៏គួរឱ្យរំភើបរបស់អ្នកដទៃ ជាមួយនឹងជីវិតច្រំដែលៗរបស់ខ្លួនឯង ។
3 . ត្អូញត្អែររឿងផ្ទាល់ខ្លួនប្រាប់អ្នកដទៃក្នុងហ្វេសប៊ុគ : ការប្រើប្រាស់បណ្តាញហ្វេសប៊ុគប្រកូកប្រកាសប្រាប់គេឯងពីបញ្ហាជីវិតអាពាហ៍ពិពាហ៍ ព័ត៌មានផ្ទាល់ខ្លួន ឬត្អូញត្អែរពីរឿងប្តី ប្រពន្ធជាសាធារណៈនោះ នឹងរឹតតែសាងនូវក្តីរំខាន រ៉ៅឆាន និងមានតែធ្វើឱ្យសម្ព័ន្ធភាពជីវិតគូរបស់អ្នកកាន់តែ"ស្មុគស្មាញ"ខ្លាំងជាងមុនទៅទៀតប៉ុណ្ណោះ ។
4 . ទាក់ទង(ញ៉ែ)លេងតាមផូស្តសាធារណៈ : រូបថត និងប្រវត្តិ ការបញ្ចេញគំនិតតយោបល់(Comment) ក៏ជាផ្នែកមួយនៃវប្បធម៌ហ្វេសប៊ុគដែរ តែសុំឱ្យប្រយ័ត្នចំពោះអ្វីដែលអ្នកផូស្តនោះផង ។ ការមិនផូស្តពាក្យពេចន៍ដែលមិនសមរម្យគឺជាសុជីវធម៌មួយដែរ ហើយការមិនទៅលូកលាន់នឹងរឿងអ្នកដទៃក្រៅពីគូជីវិតរបស់ខ្លួនគឺជាផ្នែកមួយនៃការរក្សាពាក្យសន្យានៅក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ ។
5 . ធ្វើជាមិត្តភ័ក្តិនឹងមនុស្សដែលអាចនឹងបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់អ្នក : បើមនុស្សដែលអ្នកអ៊ែដ ហ្វ្រ៊ែនជាមួយនោះនាំនូវផលអវិជ្ជមានមករកជីវិតអាពាហ៍ពិពាហ៍របស់អ្នកផងនោះ ស្ថានការណ៍នឹងរឹតតែអាក្រក់ឡើងទៅទៀត នេះរួមទាំងមិត្តភ័ក្តិដែលចូលចិត្តញ៉ែលេង ក្រុមគ្រួសាររបស់គូសា្វមី-ភរិយា និងមិត្តភ័ក្តិដែលចូលចិត្តចេះដឹងរឿងរបស់អ្នកដទៃផង ។
6 . មិនព្រមនិយាយប្រាប់ឱ្យគូជីវិតរបស់ខ្លួនបានដឹងថា បានធ្វើអ្វីនៅក្នុងហ្វេសប៊ុគខ្លះ : ការមិនព្រមនិយាយពីហ្វេសប៊ុគសោះ គឺជារឿងមួយដែលបញ្ជាក់ថា ស្វាមី ឬភរិយារបស់អ្នកអាចកំពុងព្យាយាមលាក់បាំងអ្វីម្យ៉ាង រឿងនេះអាចបង្កឱ្យកើតមានការលែងជឿទុកចិត្តគ្នា ដែលអាចនិយាយបានថា ជារឿងមួយដែលអាក្រក់បំផុតចំពោះជីវិតអាពាហ៍ពិពាហ៍ ។
ហ្វេសប៊ុគ គឺជាមធ្យោបាយទាក់ទងអនឡាញចម្បងគេ និងជាផ្នែកមួយរបស់ជីវិតប្រចាំថ្ងៃរបស់មនុស្សភាគច្រើន ដូច្នេះអ្នក
0 comments:
Post a Comment