ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំ ឆ្លូវ ជូត ច និង មមែ ស៊ែរ​ចេញ នឹង​នាំ​សំណាង​មក​វិញ​នូវ ៩ ថ្ងៃ​ក្រោយ!


ក្នុងឆ្នាំទាំង ១២ មានឆ្នាំចំនួន ៤ ដែលមានសមត្ថភាព ខាងរកលុយ ប៉ុន្តែគ្រាន់តែ ពេលខ្លះបាន ច្រើន ពេលខ្លះបានតិច ។ តែជាធម្មជាតិ មនុស្សគ្រប់រូប គឺមិនដែល ចេះស្កប់ស្កល់ ឡើយ ទោះជាគេរកលុយ បានច្រើនហូរហៀរ ក៏ដោយ ។ តែបើគេរកបានតិចវិញ ក៏មិនជាបញ្ហាដែរ សម្រាប់ឆ្នាំទាំង ៤ នេះ ព្រោះគេនៅតែមានវិធីដើម្បី ធ្វើឲ្យដួងជីតារាសីរបស់គេ កាន់តែប្រសើរឡើងៗ បន្តទៅទៀត ហើយធ្វើឲ្យគេកាន់តែមានលុយចាយច្រើនៗ ពេញៗ ដៃនៅ ៩ ថ្ងៃក្រោយ ជាងឆ្នាំដទៃបាន ។ តើឆ្នាំទាំង ៤ នោះ មានអ្វីខ្លះទៅ?

ឆ្នាំឆ្លូវ៖ ជីវិតពោរពេញដោយសមត្ថភាព តែងតែរកវិធីលើកកម្លាំងចិត្ត ដល់ខ្លួនឯងជារៀងរាល់ពេល ទោះបីពេលខ្លះ ត្រូវបានអ្នកដទៃមើលស្រាលក៏ដោយ។ ក្នុងរយៈពេល៩ ថ្ងៃទៀតទ្វារសំណាងរបស់អ្នកនឹងបើកឡើង បីដូចជាដំណើរការការងារ ឬអាជីវកម្មរកប្រាក់កម្រៃរបស់អ្នកនឹងទទួលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអាចផ្លាស់ប្តូរជីវភាពរបស់អ្នកឱ្យមានភាពស្រណុកសុខស្រួលជាងមុនមិនខ្វះខាតដូចពីមុន។ អ្នកត្រូវតែយកចិត្តទុកដាក់និងផ្តោតទៅលើការងារជាចម្បងទើបកាន់តែល្អ និងមានអំណោយផលសម្រាប់អ្នក ។


ឆ្នាំជូត៖ ជីវិតអ្នកនឹងពោរពេញដោយ ក្តីរីករាយ លាភសំណាង និងការទំនុកបំរុង ពីមនុស្ស ជុំវិញខ្លួន ហើយ អ្នកក៏តែងតែបង្ហាញនូវការយកចិត្តទុកដាក់របស់អ្នកចំពោះអ្នកដទៃតាមរយៈកាយវិការ និងទង្វើរបស់អ្នកវិញ ផងដែរ។ សកម្មភាពរបស់អ្នកទាំងអស់នេះនឹងជួយជម្រុញឱ្យលាភសំណាងរត់មករកអ្នក ក្នុងរយៈពេល ៩ថ្ងៃទៀត ។ គួរគប្បីបែងចែកការចំណាយ និងចំណូលឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ល្អ ពុំដូច្នោះទេអ្នកមិនអាចសល់លុយកាសទ្រព្យសម្បត្តិច្រើនឡើយ។ ប៉ុន្តែនៅពេលអនាគតជីវិតរបស់អ្នកនឹងមានភាពភ្លឺស្វាង ជៀសវាងកុំដៃទូលាយខ្លាំងពេកត្រូវចេះគិតនិងលៃលកឱ្យបានច្បាស់លាស់មុននឹងចំណាយទៅលើរបស់ ឬរឿងអ្វីមួយ ឬ ផ្តល់កម្ចីដល់អ្នកដទៃ ។



ឆ្នាំច៖ ជីវិតអ្នកពោរពេញដោយ រស្មី ដូចយប់ថ្ងៃ ១៥កើត អ៊ីចឹង ពោលគឺ អ្នកជួយគេ គេជួយអ្នក អ្នកសាងល្អ អ្នកនឹងទទួលផលល្អ ក្នុងពេលឆាប់ៗនេះ ។ ក្នុងរយៈពេល ៩ថ្ងៃទៀតទ្រព្យសំណាងរបស់អ្នកនឹង រត់រកអ្នកហើយ ឯគូជីវិតរបស់អ្នកក៏មកដល់ដែរ ។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអ្នកធ្លាប់តែរំពឹង ក៏បានមកដល់ដែរ ដែលអាចផ្លាស់ប្តូរជីវភាពរបស់អ្នកឱ្យមានភាពស្រណុកសុខស្រួលជាងមុនជាក់ជាមិនខាន ។ អ្នកត្រូវតែយកចិត្តទុកដាក់របស់នៅជុំវិញខ្លួន ឲ្យបានច្រើនបន្តិច ព្រោះជុំវិញអ្នក នៅ ៩ ថ្ងៃទៀត គឺសុទ្ធតែរបស់ល្អ នឹកស្មាន មិនដល់ ។




ឆ្នាំមមែ៖ ជីវិតពោរពេញទៅដោយឱកាស នឹងបានជួបដៃគូរជីវិតដ៏ល្អម្នាក់សម្រាប់កាន់ដៃអ្នកឆ្ពោះទៅរកសុភមង្គល ពិសេសអ្នកតែងគោរពតាមការសម្រេចចិត្ត ឬឧត្តមគតិរបស់អ្នកដទៃដោយមិនអត្ថនោម័តតាមតែចិត្តខ្លួនឯងឡើយ។ នា​ ៩ ថ្ងៃ​ក្រោយ នេះ សំណាងមានការប្រែប្រួលជាខ្លាំង គឺមិនយូរទៀតឡើយ លុយកាក់ ទ្រព្យសម្បត្តិ និងទំនាក់ទំនង ជាមួយមនុស្សក្បែរខ្លួននឹងប្រែជាល្អប្រសើរឡើងសឹងមិនគួរឱ្យជឿ។ បន្ថែមពីលើនេះរឿងរ៉ាវល្អៗនឹងចាប់ផ្តើមកើតឡើងចំពោះអ្នកនាពេល ៩ថ្ងៃក្រោយនេះ ហើយ លុយកាក់នឹងហូរចូលមិនចេះអស់ឡើយ ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.