ជំនឿ និង ហោរាសាស្ត្រ

ការរចនាផ្ទះតាមក្បួនហ៊ុងស៊ុយ នាំ​មក​នូវ​សេច​ក្តី​សុខ​ និង លាភ​សំណាង


​តាម​តម្រា​ហុងស៊ុយ​ចាត់ទុកថា ពណ៌​លឿង​តំណាង​ឱ្យ​ធាតុដី ដែល​ចង់​បញ្ជាក់​ទៅ​ដល់​ភាពរឺងមាំដ៏​ស្ថិតស្ថេរ រួម​ទាំង​ជា​គ្រឿង​សំគាល់​របស់​ព្រះរាជាធិរាជ ដ៏​មាន​អំណាច​គ្រប់គ្រង​ផែនដី ។ ក្រៅពី​នេះ​ចំពោះ​ផ្នែក​អារម្មណ៍​វិញ ពណ៌​លឿង​បញ្ជាក់​នូវ​ភាព​បរិបូណ៍ រវាស​រវៃ និង​ជា​ថាមពល​នៃ​ភាព​ស្រស់បស់ ។ ដូច្នេះ​បើ​ទីកន្លែង​ណា​ត្រូវការ​សាង​នូវ​ភាពរឺងមាំ​គង់វង្ស គួរតែ​លំអ​ដោយ​គ្រឿងសង្ហារិម​ពណ៌ ឬ​បើ​អាច​ធ្វើ​ទៅ ការ​លាប​ជញ្ជាំង​បន្ទប់​ដោយ​ពណ៌​លឿង​នោះ​រឺត​តែ ប្រសើរ​តាម​តម្រា​សាស្ត្រ​របស់​ហុងស៊ុយ ។​

១. ហុងស៊ុយ​បន្ទប់​គេង​

​ដំបូង​ពុំ​គួរប្រើ​ឱ្យ​ពន្លឺ​ដែល​ភ្លឺ​ច្បាស់​ខ្លាំង​ចាំង​ចូលមក​ដល់​ក្នុង ​បន្ទប់​គេង​របស់​ម្ចាស់ ផ្ទះ​ឡើយ ។ ឯ​បង្អួច​នៃ​បន្ទប់​គេង​នោះ​ទៀតសោត ពុំគួរ​ឱ្យ​មាន​រាង​មូល​ទេ ។ ចំណែក ពិតាន​គួរ​រចនា​វា​ឱ្យ​ស័ក្តិសម​ទៅ​នឹង​បន្ទប់ ។ លក្ខណៈ​ទ្រង់ទ្រាយ​នៃ​បន្ទប់​គេង​មិនត្រូវ ឱ្យ​ខុស​ប្លែក​ពី​ភាព​ធម្មតាៗ​ខ្លាំងពេក​ឡើយ ។ ម្យ៉ាងវិញទៀត ក៏​ពុំ​គួរ​ឱ្យ​មាន​ជ្រុង​នៃ បន្ទប់​ច្រើន​ហួសហេតុ​ពេក​ដែរ ។ ដោយឡែក​កម្រិត​កម្ពស់​នៃ​ផ្ទៃ​បន្ទប់​គេង​ត្រូវតែ​ខ្ពស់ ជាង​កម្រិត​កម្ពស់​នៃ​ផ្ទៃ​បន្ទប់ទឺក​ជានិច្ច ។ ពុំគួរ​សង់​ជា​ធ្នើ ឬ​ហឺ​ង នៅ​បន្ទប់​គេង​របស់ ម្ចាស់ផ្ទះ​ឡើយ និង​មិន​ត្រូវ​ដាក់​ទូ​ចិញ្ចឺ​មត្រី​នៅក្នុង​បន្ទប់គេង​ដែរ ។​

២.ហុងស៊ុយ​តួ​ផ្ទះ​

​តួ​ផ្ទះ​មាន​បរិវេណ​ធំ​ទូលាយ​ខ្លាំងពេក ប៉ុន្តែ​មាន​មនុស្ស​រស់​នៅ​តិច​នឹងមិន​នាំឱ្យ​កើត​មង្គល សួស្តី​ឡើយ ហើយ​ថែមទាំង​ប្រកប​អាជីវកម្ម មិន​សមប្រកប​ទៀតផង ។ ចំណែក​ឯ​ផ្ទះ​ដែល​នៅ​ផ្នែក​ខាងក្រោយ​មាន​សំណង់​អគារៗ​ជាង គឺជា​ការ​ប្រសើរ តែ​កុំ​ឱ្យ អគារ​ទាំងនោះ​នៅ​កៀកកិ​តពេក ។ ផ្ទះ​ដែល​ដាំ​ដើម​ឫស្សី​ហើយ​ធ្វើឱ្យ​អ្នក​នៅ​ខាងក្រៅ មើល​មក​មិន​ឃើញ​អ្នក​នៅ​ខាងក្នុង នឹង​ជួយ​ឱ្យ​អ្នក​ដែល​រស់នៅ​ក្នុង​ផ្ទះ​នោះ​ប្រកបដោយ ភាព​រីកចម្រើន​រុងរឿង ។ ផ្ទះ​របស់​កូនៗ​ពុំគួរ​សាងសង់​លើ​ទីធ្លី​ផ្ទាះ​របស់​ឪពុកម្តាយ ឡើយ ព្រោះ​នឹង​នាំ​ឱ្យ​ក្រីក្រ​ទាំងអស់គ្នា ស្តារ​មិន​ងាយ​ឡើង​តែ​ចំពោះ​កូនច្បង​វិញ​មិន​ថ្វី ទេ ដោយ​គ្រាន់តែ​សង់​បែរ​ទ្វារ​ផ្ទះ​កុំឱ្យ​ប្រឈម​នឹង​ផ្ទះ​ឪពុក​ម្តាយ ។​

​៣.ហុងស៊ុយ​ភ្លើង​ជុំវិញ​ផ្ទះ​

​គួរ​បំភ្លឺ​នៅ​សងខាង​មាត់​ទ្វាររបង ដើម្បី​ធ្វើឱ្យ​បរិវេណ​នេះ​ភ្លឺ​ច្បាស់​ស្រឡះ​ល្អ ។ បើ​នៅ​ត្រើយម្ខាង​ប្រឈម​ចំ​មុខ​ផ្ទះ ជា​ទីកន្លែង​ដែល​មាន​ព្រៃ​ដុះ​ស៊ុបទ្រុប ជា​ការចាំបាច់ បំផុត​ដែល​អ្នក​ត្រូវ​កែ​ហុងស៊ុយ​ផ្ទះ​របស់​អ្នក ដោយ​ដាក់​ភ្លើង​បំភ្ល​ឱ្យ​ភ្លឺ​នៅ​ក្បាលសសរ របង​នោះ​ទើប​ជា​ការប្រសើរ ។​

​បំភ្លឺ​ភ្លើង​នៅ​ច្រក​ទ្វារ​នៃ​ផ្លូវ​ចូល​ផ្ទះ​ដែល​ក្នុងករណី​នេះ​សំដៅ​ដល់​ទ្វារ​ដែល​បើក​ចូល​មក​ចំ បន្ទប់ទទួលភ្ញៀវ​តែម្តង ។​

​បំភ្លឺ​ភ្លើង​ក្នុង​សួន​ដោយ​ចាំបាច់​បំផុត​ដែល​ផ្ទះ​ខ្លះ​មាន​សួនច្បារ​ធំ ការបំភ្លឺ​ភ្លើង​ក្នុង​សួន គឺជា ការ​លំអ​ផង និង​ក៏​ដើម្បី​ជួយ​ស្រូប​យក​នូវ​ថាមពល​“​ឈី​” ចូលមក​ក្នុង​ផ្ទះ​ផងដែរ ។​

៤.​វត្ថុ​តាំង​លំអ​ផ្ទះ​មិន​នាំមក​នូវ​មង្គល​

​វត្ថុ​សម្រាប់​តាំង​ឬ​តែង​លំអ​ផ្ទះ​ដែល​មិន​នាំមក​នូវ​មង្គល​សួស្តី​រួម​ មាន​ពស់ មិន​គួរ​យកមក តែង ឬ​តាំង​លំអ​ផ្ទះ​ឡើយ ព្រោះ​វា​តំណាង​ឱ្យ​ការ​ចងអាឃាត​នឹង​ធ្វើ​ឱ្យ​សមាជិក​គ្រួសារ មាន​អារម្មណ៍​ក្រេវក្រោធ​ថែមទាំង​ជា​និមិត្តសញ្ញា​នៃ​តណ្ហា​រា​គៈ បណ្តាល​ឱ្យ​គិតតែ​ពី​រឿង កាមគុណ ។ នាឡិកា​ខ្សាច់​ធ្វើឱ្យ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ស្គាល់​តែ​ភាព​ហត់នឿយ ។ ខ្លាឃ្មុំ​ជា សត្វ​គួរឱ្យ​ស្រឡាញ់ ប៉ុន្តែ​ធ្វើឱ្យ​សមាជិក​គ្រួសារ​ទាំងមូល​ដឹកនាំ​ជីវិត​មិន​រហ័សរហួន​ដើរ មិនទាន់​គេ ។ សេះ​បង្កង់ បើ​តាំង​លំអ​ក្នុងផ្ទះ​នឹង​នាំឱ្យ​កើត​រឿង​ប្រេះស្រាំ គ្មាន​លាភ សំណាង​ចូល ។ ក្រពើ តំណាង​ឱ្យ​សត្វ​មាន​កលល្បិច​ច្រើន គ្មាន​លាភ​សំណាង​មាន​អ្នកដទៃ ប៉ង​អាក្រក់​មកលើ​អ្នក និង​ក្រុមគ្រួសារ ។ កណ្តុរ ជា​សត្វ​គ្មាន​មង្គល​នាំមក​នូវ​ភាព​បាក់ បែក​ប្រេះឆា ។ ឆ្មា (​សំដៅ​ដល់​ឆ្មា​ដែល​គ្មាន​ជីវិត​)​នាំមក​នូវ​ការបោកប្រាស់​ពី​អ្នក​ខាង ក្រៅ​។​

៥.ហុងស៊ុយ​បន្ទប់​ទទួលទាន​អាហារ​

​ទ្វារ​បន្ទប់​ទឺកដែល​បែរ​មក​រក​បន្ទប់​ទទួល​ទាន​អាហារ មិន​ត្រូវ​បើកចំហ​ទុកចោល​ឡើយ​។ ឯ​បន្ទប់​ទទួលទាន​អាហារ​និង​បន្ទប់ទឺក​មិន​ត្រូវ​ប្រើជញ្ជាំង​រួម​គ្នា​ឡើយ​។ បើ​មាន​បន្ទប់ ទឺកត្រូវ​បិទទ្វារ​បន្ទប់ទឺក​នោះ​ជា​និច្ច ព្រោះ​ថាមពល​ដែល​ចេញពី​បន្ទប់ទឺក​នោះ​មក គឺជា ថាមពល​មិន​បរិសុទ្ធ​នាំមក​នូវ​ភាព​អន្តរាយ ។​
​គួរ​មាន​កញ្ចក់​ព្យួរ​នៅ​ជញ្ជាំង ដើម្បី​ជួយ​ចាំង​ឆ្លុះ​នូវ​រូបភាព​នៃ​អាហារ​លើ​តុ ។ វី​ធី​នេះ ជួយ​ឱ្យ​លាភ​សំណាង​កើតមាន​ដល់​អ្នក​ទ្វេដង ។​
​មិន​ត្រូវ​អង្គុយ​ទទួលទាន​អាហារ​នៅ​ចំ​ពីក្រោម​បន្ទប់​ទឺក​ដែល​ស្ថិត​នៅ​ជាន់ខា​ង​លើ​ឡើយ ព្រោះ​វា​នឹង​នាំឱ្យ​អ្នក​ជួប​នូវ​សំណាងអាក្រក់ ។​
​មិន​ត្រូវ​ទទួល​ទាន​អាហារ​ក្នុង​បន្ទប់ក្រោមដី ឬ​ទីតាំង​ដែល​ទាប​ជាង​នៃ​ទីធ្លា​ផ្ទះ​ឡើយ ។​

​៦.ហុងស៊ុយ​ផ្ទៃ​បន្ទប់ទឹក​

​បន្ទប់​ទឺក​ដែល​មាន​លក្ខណៈ​ល្អ​និង​ជួយ​ឱ្យ​លុយកាក់​ហូរ​ចូល​ច្រើន គួរ​ជា​បន្ទប់​មាន ទំហំ​តូច​ជាង​តួ​ផ្ទះ​៨​សង់ទីម៉ែត្រ​ឡើង ។ ប៉ុន្តែ​បើ​វា​ចង្អៀត​ពេក​ពុំ​អាច​ពង្រីក​ទំហំ​បាន ត្រូវប្រកាន់យក​លេខ​៨​ខាងចុង ដូចជា​៥,៨​សង់ទីម៉ែត្រ ៦,៨​សង់ទីម៉ែត្រ ឬ​៨,៨ សង់ ទី​ម៉ែត្រ ក៏បាន ។ ធ្វើ​ដូចនេះ​ទើប​ត្រឺមត្រូវ​តាម​ក្បួន​ហុងស៊ុយ ដែល​ជួយ​ឱ្យ​អ្នក​មាន​លុយ កាក់ មាស ប្រាក់​កាន់តែច្រើន និង​សម្បូរ​សប្បាយ ។​

​៧.រាន​ម្ចាស់​ទឹក​ម្ចាស់​ដី​(​ប្រ​ភូមិ​)​និង​ក្បួន​ហុងស៊ុយ​

​មិន​ត្រូវ​ឱ្យ​ស្រមោល​ផ្ទះ​គ្រប​លើរាន​ម្ចាស់​ទឺក​ម្ចាស់​ដី​ទេ និង​ក៏​មិន​ត្រូវ​ឱ្យ​ស្រមោល​នៃ រាន​ម្ចាស់​ទឺក​ម្ចាស់​ដី​ទៅ​គ្របផ្ទះ​ដែរ ។ ហេតុផល គឺ​នឹង​ធ្វើឱ្យ​ផ្ទះ​នោះ​ត្រូវ​វិញ្ញាណ​អាក្រក់ ចូល​មក​បៀតបៀន​នេះ​មិន​ខុស​ពី​ការហាម​មិនឱ្យ​មាន​ស្រះ​ទឺ​កជាប់​នឹង​ផ្ទះ​ឡើយ ព្រោះ ពេល​ព្រះអាទិត្យ​ចាំង​ចូលមក​ក្នុង​ផ្ទះ​ធ្វើឱ្យ​ខ្សែជីវិត​ជួបប្រទះ​តែ​ភាព​ក្តៅក្រហាយ​កើត មាន​បញ្ហា​មិន​ចេះ​អស់ ។​

​៨.ហុងស៊ុយ​តុ​គ្រឿងសំអាង​

​តុ​ឬ​ទូ​ដាក់​គ្រឿងសំអាង​សម្រាប់​តុបតែង​មុខ​ដែល​ស្ត្រី​ជាច្រើន​តែង​មាន​នៅក្នុង​ផ្ទះ​នោះ តាម​ក្បួន​ហុងស៊ុយ​គួរ​ដាក់ឱ្យ​ត្រូវ​ទិស​ដែល​សមស្រប​ផងដែរ ទើប​នាំមក​នូវ​សិរី​សួស្តី​ដល់ អ្នក ។​តុ​គ្រឿងសំអាង​គួរ​ដាក់​នៅ​ទីតាំង​ណា​ដែល​ងាយស្រួល​ក្នុង​ការយក​គ្រឿងសំអាង​នោះមក ប្រើប្រាស់​និង​ដើម្បី​ឱ្យ​ត្រូវ​តាម​ហុងស៊ុយ គួរ​មាន​ភ្លើង​បំភ្លឺ​ផង ពិសេស​បើ​តុ​គ្រឿងសំអាង នោះ ស្ថិត​ក្នុង​ទិស​ខាងត្បូង ទិស​ខាងលិច​ឆៀង​ខាងត្បូង​(​និរតី​)​ឬ​ទិសខាងកើត​ឆៀង​ខាង ជើង​(​ឦសាន​)​នៃ​បន្ទប់​គេង​រឹតតែ​នាំ​សិរី​មង្គល និង​លាភ​សំណាង​ចូល​កាន់តែច្រើន ។​

​ប្រការ​សំខាន់​មួយទៀត ត្រូវ​ថែទាំ​កញ្ចក់​នៃ​ទូ​ដាក់​គ្រឿងសំអាង​ឱ្យបាន​ល្អ​និង​មិន​ត្រូវ ដាក់​បែរ​កញ្ចក់​ឆ្លុះ​មករក​គ្រែ​ដេក​ឡើយ ព្រោះ​អាច​នាំឱ្យ​គូស្នេហ៍​គូជីវិត កើត​មាន​បញ្ហា ក្នុង​រឿង​មាន​អ្នក​ទី​បី​ចូល​មក​ជ្រៀតជ្រែក ។ ដូច្នេះ​បើ​ពិនិត្យឃើញថា កញ្ចក់​ឆ្លុះ​នៃ​តុ ឬ​គ្រឿងសំអាង​របស់​អ្នក​បែរ​មក​គ្រែ​ដេក គួរ​រំកិល​បែរ​វា​ចេញ ឬ​យក​ក្រណាត់​មក​បិទ បាំង​កញ្ចក់​នោះ នៅ​ពេល​ចូល​គេង​រាល់​យប់ ។​

៩.ហុងស៊ុយ​គ្រែ​ដំណេក​

​ការរៀបចំ​គ្រែ​ដំណេក​ឱ្យបាន​សមរម្យ​និង​ត្រឹមត្រូវ​តាម​ហុងស៊ុយ​នឹង​ជួយ​នាំមក​នូវ​លាភ សំណាង​និង​ភាព​រីកចំរើន​ជា​លំដាប់​ដូចជា​ដាក់​ក្បាល​គ្រែ​សំដៅ​ទៅ​ទិស​ខាង​សជី​ង​នឹង​ជួយ ឱ្យ​ការចេះដឹង​វិវឌ្ឍន៍​ទៅមុខ​ដោយ​សភាវគតិ ។​

​ក្បាល​ដំណេក​គ្រែ​បែរ​ទៅរក​ទិស​ខា​កើត​ឆៀង​ខាងជើង (​ឦសាន​) នឹង​ជួយ​ដល់​ការធ្វើ កិច្ច​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ការស្រាវជ្រាវ​ពិសោធន៍​ផ្សេងៗ ។ ក្បាល​ដំណេក​គ្រែ​បែរ ទៅ​ទិស​ខាងកើត​នឹង​ជួយ​ឱ្យ​គេង​លង់លក់​ស្រួល​ស្ងប់​សុខ ។ តែបើ​បែរ​ទៅ​ទិស​ខាងកើត ឆៀង​ខាងត្បូង (​អាគ្នេយ៍​) នឹង​ជួយ​ឱ្យ​កើតមាន​នូវ​ភាព​ខ្មីឃ្មាត ឧស្សាហ៍​ព្យាយាម​ក្នុង កិច្ចការងារ ។ ក្បាល​ដំណេក​គ្រែ​បែរ​ទៅ​ទិស​ខាងត្បូង​នឹង​ជួយ​ទ្រទ្រង់​អ្នក​ឱ្យ​មាន​កេរ្តិ៍ ឈ្មោះ​បោះ​សំឡេង​ព្រមទាំង​កិត្តិយស​ផង ។ ក្បាល​គ្រែ​បែរ​ទៅ​ទិស​ខាងលិច​អ្នកនឹង​កូន​ដ៏ ល្អ ឯ​ក្បាល​គ្រែ​បែរ​ទៅ​ទិស​ខាងលិច​ឆៀង​ខាងជើង (​ពាយ័ព្យ​) នឹង​ជួយ​អ្នក​មាន​មិត្តភក្តិ​ច្រើន ។​

១០.​ហុងស៊ុយ​ផ្លូវ​ដើរ​ក្នុងផ្ទះ​

​ផ្លូវ​ដើរ​ដែល​ល្អ​ត្រឹមត្រូវ​តាម​តម្រា​ហុងស៊ុយ គឺជា​ផ្លូវ មិន​មាន​ភាព​រញ៉េរញ៉ៃ ក្ងិក​ក្ង​ក់ តែ​ជា​ផ្លូវ​ដើរ​បាន​ស្រួល​មិនមាន អ្វី​ប្រទាំង​ប្រទើស ពិសេស​គ្រឿងសង្ហារឹម ។​

​ផ្លូវ​ដើរ​ដែល​ពោរពេញ​ដាយ​ភាព​រញ៉េរញ៉ៃ ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​របស់​នៅ ពិសេស​អារម្មណ៍​មិន​ស្ងប់​សុខ​ឡើយ ។ ជួនកាល​ផ្លូវ​ដែល​រញ៉េរញ៉ៃ​នេះ​មក​ពី​ផ្ទះ​នោះ​សង់​បន្ថែម​ដែល គ្មាន​សណ្តាប់ធ្នាប់ ត​បន្ទប់​បន្ថែម​ច្រើនពេក មើល​ទៅ​ធ្វើ​ឱ្យ អារម្មណ៍​ចង្អៀត​មែនទែន ។​

​​ករណី​ផ្លូវ​ដើរ​ក្នុងផ្ទះ​មាន​សភាព​ចង្អៀត ដើម្បី​កែ​ហុង ស៊ុយ​ឱ្យ​ល្អប្រសើរ​ឡើងវិញ អ្នក​គួរតែ​ប្រើ​ភ្លើង​អំពូល ឬ​ពន្លឺ​ពី​ខាងក្រៅ​ជួយ​ឱ្យ​ភ្លឺ​ច្បាស់ ទើប​ថាមពល​ល្អៗ​អាច​ចរាចរ ក្នុងផ្ទះ​របស់​អ្នក​បាន​ស្រួល​ធ្វើឱ្យ​ការរស់នៅ​ប្រកបដោយ​ភាព ត្រជាក់ត្រជុំ​សុខដុមរមនា ។​

​​១១.ហុងស៊ុយ​ទ្វារផ្ទះ​

​​បើ​ទ្វារ​ខាងមុខ​ផ្ទះ​ប្រឈម​ចំ​ជា​មួយ​ទ្វារ​ខាងក្រោយ ផ្ទះ​តាម​តម្រា​ហុងស៊ុយ​ចាត់ទុកថា មិនល្អ​ឡើយ ព្រោះ​ធ្វើឱ្យ ថាមពល​ô​ឈី​õ ដែល​ជា​ថាមពល​ល្អ ចូលមក​ក្នុង​ផ្ទះ តាម​ទ្វារ មុខ​នឹង​ឆ្ពោះ​ចេញទៅ​ក្រៅ តាម​ទ្វារក្រោយ​អស់​ពុំ​ខាន ។ ដូច្នេះ ក្នុងករណី​នេះ​វិធី​កែ​ហុងស៊ុយ​គឺ ៖ 

​​រក​ឡប់ឡែ​ដែល​មាន​ពណ៌​ស្រស់ស្អាត ឬ​មាន​ទេសភាព ល្អៗ​មក​បាំង​រាំង​នៅ​ចន្លោះ​កណ្តាល ។ ឯ​ការដាក់​ឡប់ឡែ​បាំង នោះ​ទៀតសោត គួរ​ដាក់​ឱ្យ​សម​ភ្នែក​ផង ។​

​គួរ​រក​វាំងនន​ធ្វើ​អំពី​ក្រណាត់​ឬ​អំពី​បន្ទះ​ឈើ​ស្តើងៗ មក​តាំង​ភ្ជាប់​នឹង​បង្អួច ឬ​មាត់​ទ្វារក្រោយ​ផង ដែល​នេះ​គឺជា ការ​លំអ​និង​កែ​ហុងស៊ុយ​ផងដែរ ។​

​​បើ​ផ្ទះ​របស់​អ្នក​មាន​ជម្រៅ​ជ្រៅ​អាច​ប្រើ​ទាំង​ពីរ ករណី​នេះ​រួម​គ្នា​ក៏បាន ។ តែ​បើ​មិន​សូវ​ជ្រៅ​ប៉ុន្មាន​ទេ ការ​ក្រាល​កំរាលព្រំ​មួយ​ផ្ទាំង នៅ​ចំ​កណ្តាល​ផ្ទះ​ព្រមទាំង​តាំង លំអ​ភ្លើង​រំ​យោល នៅ​ពី​លើ​ចំ​កណ្តាល​ធ្លា​ផ្ទះ ក៏​អាច​ទប់ស្កាត់ មិន​ឱ្យ​ថាមពល “ ឈី ” ចរាចរ​ចេញ​ទៅ​ក្រៅ​បាន​មួយ​ចំណែក​ដែរ ។​

​​១២.ហុងស៊ុយ​បន្ទប់ទទួលភ្ញៀវ​

​​ក្នុង​បន្ទប់​ទទួលភ្ញៀវ​ពុំគួរ​ប្រើប្រាស់​គ្រឿងសង្ហារិម​ធំៗ ពេក​នោះ​ទេ ព្រោះ​នាំឱ្យ​បាំង​ផ្លូវ​ថាមពល “ ឈី ” ដែល​ចរាចរ​ពី​ក្រៅ​មក​មិន​បាន​ស្រួល ។​

​រក​ទីកន្លែង​សម្រាប់​ព្យួរ​រូបភាព ឬ​រក​រូប​ស្មូន ដែលជា ចំណុច​ទាក់ទាញ្ញ​ចំណាប់អារម្មណ៍ មក​ដាក់​តាំង​ក្នុង​បន្ទប់ ទទួលភ្ញៀវ​របស់​អ្នក ។ ទាំងនេះ​ក៏​ជា​រឿង​សំខាន់​ដូចគ្នា​ដែរ ព្រោះ​រូបភាព​គំនូរ ក៏​ដូច​រូបថត និង​រូប​ស្មូន​ដ៏​ស្រស់ស្អាត ជួយ ស្រូប​ទាញ​នូវ​ថាមពល “ ឈី ” ល្អៗ ចូលមក​ក្នុង​បន្ទប់​នោះ បាន​យ៉ាង​ល្អ ។​

ប្រភពអត្ថបទពី៖ Cen.com.kh

1 comments:

Powered by Blogger.