នៅក្នុងភាគ២ នេះ មហាស្នេហា សូមលើកយកឆ្នាំ ឆ្នាំខាល ថោះ ម្សាញ់ មមែ វក និង រកា មកបកស្រាយបង្ហើយ រីឯឆ្នាំ ដទៃៗទៀត សូមចុចទីនេះដើម្បីអានភាគ១ (ឆ្នាំជូត ឆ្លូវ រោង មមី ច និង កុរ ផ្លូវជីវិតនាខែកញ្ញាខាងមុខទៅជាយ៉ាងណា? (ភាគ១))៖
១. អ្នកកើតឆ្នាំខាល៖
ខ្លាត្រី ធាតុឈើស្ទន់ នឹងបានកូនមានបុណ្យ នឹងបានពឹងបុណ្យប្រពន្ធ គឺថារាល់កិច្ចការងារដែលត្រូវបំពេញរមែងមានការរអាក់រអួលប្រសិនបើជីវិតគូអ្នកមិនទាន់មាន ប៉ុន្តែបើអ្នកមានគូហើយ ហើយកាន់តែពិសេសទៀតគឺអ្នកមានកូននោះ រាល់ការងារត្រូវដំណើរការទីមុខដោយរលូនមិនមានអ្នករំខានឡើយ ។
- ពណ៌សំណាង: ស្វាយ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពល្អូកល្អិនជាធម្មតា។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: មិនត្រូវធ្វើអ្វីអត្តនោម័តិពេកទេ គួរស្តាប់អ្នកជុំវិញខ្លួនទើបអាចរកឃើញពន្លឺជោគជ័យខ្លះ។
- សំណាងក្នុងរឿងប្រាក់កាស: ពុំសូវកាក់កបទេ តែប្រពន្ធនឹងកូនជាអ្នកយឹតយោង។
- មិនចាំបាច់កែរាសីឡើយ ចំពោះអ្នកមានគូ តែបើអ្នកនៅលីវត្រូវធ្វើបុណ្យដាក់ទានអោយបានច្រើន លាភល្អនឹងចូលមកវិញ។
២. អ្នកកើតឆ្នាំថោះ៖
ទន្សាយខ្វាក់ភ្នែកម្ខាងផង បាក់ភ្លៅខាងស្ដាំងផង ធាតុឈើស្ទន់ នឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ (ដោយសារតែធាតុឈើស្ទន់នេះល្អ) នេះក៏ដោយសារតែតំរិះរបស់អ្នកត្រូវនឹងតម្រូវការមនុស្សជុំវិញ ដែលនឹងជំរុញខ្សែជីវិតអ្នកអោយមានភាពរុងរឿង ត្រចះត្រចង់។
- ពណ៌សំណាង: ខៀវ និង ទឹកសណ្តែក។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពល្អូកល្អឺនធម្មតាណាស់ ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ជួបឧបសគ្គ និងអ្នកឈ្នានីសច្រើន តែទទួលលាភមកវិញក៏ច្រើន ។
- សំណាងក្នុងរឿងប្រាក់កាស: មិនបានល្អណាស់ទេ តែក៏មិនមែនអាក្រក់ដែរ គឺបង្គួរ ។
- គួរកែរាសីអោយល្អ ដោយការប្រើពាក្យសច្ចៈអោយបានច្រើន ។
៣. អ្នកកើតឆ្នាំម្សាញ់៖
ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹង ហើយមានបញ្ញាច្រើន នឹងនាំមកនូវលាភជាច្រើនយ៉ាងដោយនឹកស្មានមិនដល់ ប៉ុន្តែទុក្ខសោកក៏អាចកើតឡើងច្រើនដែរ តែកំុបារម្ភអី ព្រោះអ្នកនឹងមានអ្នកចូលរួមកំដរ ដើម្បីជួយរំសាយទុក្ខទាំងនោះបានផងដែរ ។
ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹង ហើយមានបញ្ញាច្រើន នឹងនាំមកនូវលាភជាច្រើនយ៉ាងដោយនឹកស្មានមិនដល់ ប៉ុន្តែទុក្ខសោកក៏អាចកើតឡើងច្រើនដែរ តែកំុបារម្ភអី ព្រោះអ្នកនឹងមានអ្នកចូលរួមកំដរ ដើម្បីជួយរំសាយទុក្ខទាំងនោះបានផងដែរ ។
- ពណ៌សំណាង: លឿងទុំ និង បណ្តូលចេក។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍យល់ចិត្ត និង ស្មោះស្ម័គ្រនឹងគ្នាណាស់ ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: អ្វីដំណើរការទៅមុខជាធម្មតា លើកលែងតែការងារណាដែលអ្នកពឹកពាក់គេទាំងស្រុង ប៉ុណ្ណោះ ព្រោះអាចមានភាពរអាក់រអួលខ្លះៗ កើតឡើងជាយថាហេតុ ។
- សំណាងក្នុងរឿងប្រាក់កាស: មានលក្ខណៈល្អប្រសើរណាស់ ។
៤. អ្នកកើតឆ្នាំមមែ៖
ពពែអ្នកស្រុកចិញ្ចឹម ធាតុមាសរាគី ច្រើនតែបានទទួលសេចក្ដីទុក្ខព្រួយ ពីមនុស្សនៅក្បែរខ្លួន និង មនុស្សរួមអាជីពជាមួយគ្នា ប្រការដែលត្រូវដាស់តឿនខ្លួនឯងជានិច្ច គឺ មិនត្រូវលោភលន់ មិនត្រូវក្បត់ទំនុកចិត្តមនុស្សក្បែរខ្លួន ព្រោះវានឹងកាន់តែធ្វើអោយជីវិតរបស់អ្នកដើរចូលដល់ផ្លូវកាន់តែដុនដាប ប៉ុន្តែមិនជាអ្វីចាប់ពីសប្តាហ៍ទី២ ទៅអ្នកនឹងបានប្រសើរឡើងវិញហើយ ហើយលុយក៏រត់ចូលហោប៉ៅទៀត ។
- ពណ៌សំណាង: កាប់ស្តាំង និង និល ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មិនសូវយល់ចិត្តគ្នាទេ ព្រោះច្រើនកើតការយល់ច្រឡំ ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ដើមខែរៀងមិនសូវរលូន តែដល់ពាក់កណ្តាលខែនឹងមានស្ថានភាពធូរស្រាល ហើយទទួលបានចំណូលច្រើនៗ ។
- សំណាងក្នុងរឿងប្រាក់កាស: បានត្រឹមកម្រិតមធ្យមប៉ុណ្ណោះ។
- គួរកែររាសីរកស៊ី និង ប្រាក់កាស់ ដោយ រៀបចំគំនិតអោយវែងឆ្ងាយ ស្តាប់អ្នកដទៃអោយច្រើន និង ត្រូវតែចិត្តដាច់ក្នុងការសម្រេចចិត្ត ប៉ុន្តែកុំធ្វើអ្វីដោយបំពាន និង លោភលន់ ។
៥៖ អ្នកកើតឆ្នាំវក៖
ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់ល្អនឹងបានជាធំ ពោលពាក្យសច្ចៈ នឹងមានលាភចូលច្រើនៗ ជាងឆ្នាំណាៗ ទាំងអស់ ។ ទន្ទឹមនឹងលាភសំណាងមកដល់ អ្នកត្រូវតែធ្វើបុណ្យសាងកុសលអោយបានច្រើន ព្រោះខែក្រោយៗ អ្នកនឹងកាន់តែហេងចូលច្រើនៗ ជាងនេះ ទៅទៀត ។
ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់ល្អនឹងបានជាធំ ពោលពាក្យសច្ចៈ នឹងមានលាភចូលច្រើនៗ ជាងឆ្នាំណាៗ ទាំងអស់ ។ ទន្ទឹមនឹងលាភសំណាងមកដល់ អ្នកត្រូវតែធ្វើបុណ្យសាងកុសលអោយបានច្រើន ព្រោះខែក្រោយៗ អ្នកនឹងកាន់តែហេងចូលច្រើនៗ ជាងនេះ ទៅទៀត ។
- ពណ៌សំណាង: ស និង បៃតង។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍ល្អូកល្អឺននឹងគ្នាដូចធម្មតា ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ដាក់ចុះដុះតាមដៃ ហើយនឹងមានរឿងល្អៗ ដែលនាំយកចំណូលជាទីពេញចិត្តដល់អ្នកផងដែរ ។
- សំណាងក្នុងរឿងប្រាក់កាស: ល្អប្រសើរណាស់ ។
-មិនគួរមានអ្វីត្រូវកែលើរាសីរបស់អ្នកឡើយ ។
៦៖ អ្នកកើតឆ្នាំរកា៖
មាន់ព្រៃ ធាតុមេដែក មានបុណ្យ និងមានបញ្ញា តែមានចិត្តកំណាចឃោរឃៅ ដោយសារតែកាលពីបុព្វអ្នកមានចំណងអឃាតច្រើនពេក ប៉ុន្តែមិនជាអ្វីអ្នកនឹងទទួលបានសំណាងច្រើនៗ ព្រោះជាតិនេះអ្នកមានបញ្ញា និងបុណ្យច្រើនជាងជនដទៃ ។ ទន្ទឹងនឹងនេះ បើអ្នកអាចអត់ធន់បាន តែ ១ ទៅ ២ ភាគ នោះ អ្នកនឹងកាន់តែមានលាភខាងទ្រព្យសម្បត្តិចូលកាន់តែច្រើន ។
- ពណ៌សំណាង: កណ្តុរប្រម៉េះ និង ខៀវចាស់ ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពស្និទ្ធស្នាលជាធម្មតា។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: អ្នកនឹងមានលាភសំណាងចេញពីការផ្សងសំណាង ឬក៏ កិច្ចការងារដែលគេពឹងពាក់ ដូច្នេះទោះជាហត់ប៉ុណ្ណាក៏ដោយត្រូវតែតស៊ូ ព្រោះ លាភធំ ជិតចូលមកដល់ហើយ ។
- មិនមានអ្វីគួរកែលើរាសីរបស់អ្នកឡើយ ព្រោះថាវាល្អគ្រប់គ្រាន់ណាស់ទៅហើយ ។
ប្រភពពី៖ Taiiwan Secret
ប្រែសម្រួល និង រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment