មហារីកសុដន់ គឺជាជំងឺ១ក្នុងចំណោមជំងឺមហារីកបង្កការបាត់បង់ជីវិតច្រើនបំផុត សម្រាប់ស្ត្រី, មហារីកសុដន់ កំពុងក្លាយជាភាពភ័យ ខ្លាច ឥទ្ធិពលដល់ជីវភាពរបស់យើង ។ ខាងក្រោមនេះ ជាវិធីសាមញ្ញៗមួយ ជួយអ្នកអាចបញ្ចៀសឆ្ងាយពីជំងឺនេះ៖
១-គ្រប់គ្រងទម្ងន់
លើសទម្ងន់ ឬ ធាត់ ធ្វើឲ្យកើនហានិភ័យមហារីកសុដន់ ។ រឿងនេះត្រឹមត្រូវ ជាពិសេស ចំពោះស្ត្រីនៅអាយុពេញវ័យ ។ ប្រភពផ្គត់ផ្គង់ Estrogen សម្រាប់ស្ត្រី ពុំមែនតែអូវែរប៉ុណ្ណោះទេ, តែកោសិកាខ្លាញ់ ក៏រួមចំណែកក្នុងដំណើរការបង្កើត Estrogen ។ តាមពួកអ្នកវិទ្យាសាស្ត្រ មូលហេតុកើនហានិភ័យមហារីកសុដន់ នៅអ្នកលើសទម្ងន់ គឺដោយសារ Estrogen ជាច្រើន ត្រូវបានផលិតនៅក្នុងជាលិកាខ្លាញ់ ។ ប្រសិនអ្នកកំពុងមានទម្ងន់សមល្មម ជាមួយនឹងកម្ពស់ តែស្រាប់តែមានសញ្ញាកើនទម្ងន់, អ្នកជំនាញការទូន្មានអ្នកចូរគ្រប់គ្រងរបបទទួលទាន និងរកវិធីរក្សាកម្រិតទម្ងន់ឲ្យបានល្អត្រឹមត្រូវ ។
២-ហាត់ប្រាណជាប្រចាំ
ការស្រាវជ្រាវជាច្រើន បានរកឃើញថា ហាត់ប្រាណជាទម្លាប់១ ជួយឲ្យសុដន់មានសុខភាពល្អ ។ ដោយគ្រាន់តែចំណាយប្រមាណ ៧៥ ទៅ ១៥០ នាទី ដើរញាប់ៗ ក្នុង១សប្តាហ៍ នោះការប្រឈមកើតមហារីកសុដន់ថយចុះយ៉ាងច្រើន ។ សមាគមមហារីកអាមេរិក បានទូន្មានគ្រប់គ្នា គួរលៃពេលតិចបំផុត ១៥០ នាទី ចូលរួមសកម្មភាពកីឡា មានអាំងតង់ស៊ីតេមធ្យម ឬ ៧៥ នាទីលំហាត់អាំងតង់ស៊ីតេខ្ពស់ ។
៣-ទទួលទានបន្លែ និងធញ្ញជាតិច្រើន
ពពួកបន្លែបៃតងផ្ទុកសារជាតិចម្រុះស្ពាន់ធ័រ ត្រូវបានហៅថា Indoles, ជួយកម្ចាត់ Estrogen លើស ចេញពីសរីរាង្គ និងទប់ស្កាត់មិនឲ្យ Estrogen លើស នៅបន្សល់ទុករំញោចសកម្មភាពរីកចម្រើនរបស់មហារីកសុដន់ ។ Indole-3-Carbinol (I3C) ជាសារជាតិចម្រុះពិសេសមួយ មានលទ្ធភាពរារាំងការរីកចម្រើនកោសិកាមហារីកប្រសិទ្ធិភាព ។
របបទទួលទាន សម្បូរជាតិសរសៃត្រូវបានបញ្ជាក់ថា អាចជួយបន្ថយហានិភ័យមហារីកសុដន់ ដល់ទៅ ៥៤% ។ តាមពួកអ្នកស្រាវជ្រាវ, ការបន្ថយហានិភ័យមហារីកសុដន់ គឺអាចដោយសារជាតិសរសៃ បានស្រូបយក និងច្បាមយកសារជាតិពិសពុល ក្នុងពោះវៀន និងជំនួយសរីរាង្គ កម្ចាត់សារជាតិនេះចេញក្រៅ ។
៤-បំពេញបន្ថែមអាស៊ីតខ្លាញ់ Omega-3
ការស្រាវជ្រាវជាច្រើនបានបញ្ចាក់ថា អាស៊ីតខ្លាញ់ Omega-3 មានលទ្ធភាពទប់ស្កាត់ឥទ្ធិពល របស់សារជាតិបង្ករលាក១ប្រភេទ ហៅថា Prostaglandin ។ សារជាតិនេះ ពុំត្រឹមតែធ្វើឲ្យថមថយប្រព័ន្ធអង្គបដិបក្ខប៉ុណ្ណោះទេ តែនៅធ្វើឲ្យទ្រុឌទ្រោមលទ្ធភាពកំណត់ដុំគិស របស់សរីរាង្គ ។ អាស៊ីតខ្លាញ់ Omega-3 ជួយបន្ថយបរិមាណ Prostaglandin, ផ្តើមពីនោះ ជួយបន្ថយការប្រឈមកើតមហារីកសុដន់ ។
៥-ឲ្យកូនបៅដោះបាយ
ជាធម្មតា មានស្ត្រីជាច្រើន ពុំមានបំណងឆាប់មានកូន ដោយសារមូលហេតុជាច្រើនផ្សេងៗគ្នា ។ ប៉ុន្តែ ពួកអ្នកវិទ្យាសាស្ត្រ លើកទឹកចិត្តស្ត្រី គួរយល់ដឹងពីតម្លៃសុខភាពរបស់ការសម្រាលកូន មុនអាយុ ៣០ ឆ្នាំ ។
ការស្រាវជ្រាវ១ចំនួន បានបញ្ជាក់ថា ស្ត្រីមានកូនដំបូង មុនអាយុ ៣០ ឆ្នាំ នឹងថយចុះហានិភ័យមហារីកសុដន់យ៉ាងច្រើន ប្រៀបទៅនឹងស្ត្រីពុំដែលមានកូន ឬ សម្រាលកូនដំបូង ក្រោយអាយុ ៣០ ឆ្នាំ ។ ការឲ្យកូនបៅដោះម្តាយ ពុំត្រឹមតែនាំមកនូវផលប្រយោជន៍ខាងផ្នែកជីវជាតិ, អង្គបដិបក្ខសម្រាប់កុមារប៉ុណ្ណោះទេ តែនៅជាវិធានការបង្ការមហារីកសុដន់យ៉ាងប្រសិទ្ធិភាព ពិសេស ពេលអ្នកឲ្យកូនបៅ ក្នុងអំឡុង២ឆ្នាំ ៕
ប្រភពអត្ថបទពី៖ EVERYDAY.com.kh
0 comments:
Post a Comment