អ្នកមានទម្លាប់ទំពាស្ករកៅស៊ូ ឬទេ? ប្រសិនមាន ចូរអ្នករក្សាទម្លាប់នោះ ។ ព្រោះតាមអ្នកជំនាញការ ទំពាស្ករកៅស៊ូ នាំមកនូវផលប្រយោជន៍ជាច្រើន គួរឲ្យភ្ញាក់ផ្អើលសម្រាប់សុខភាព ។
១-លើកកម្ពស់ការចងចាំ
ការទំពាស្ករកៅស៊ូ ធ្វើឲ្យកើនសកម្មភាពរបស់ខួរក្បាល តាមច្រើនវិធី ។ ទំពាស្ករកៅស៊ូ អាចជួយបង្កើនការចងចាំ, ការកម្រើករបស់ឆ្អឹងថ្គាម នឹងរំញោចសកម្មភាពរបស់តំបន់ Hippocampus (តំបន់ខួរក្បាល១រក្សាតួនាទីសំខាន់ក្នុងសំណុំចងចាំ) ។ ទន្ទឹមនោះ ទំពាស្ករកៅស៊ូ ក៏ធ្វើឲ្យកើនចង្វាក់បេះដូង, ជួយបង្កើនដំណើរការចរាចរឈាម និងអុកស៊ីហ្សែន ទៅខួរក្បាលច្រើនជាង ។
២-ជួយបន្ថយតានតឹង
ទំពាស្ករកៅស៊ូ ជួយអ្នកប្រឆាំងទប់ទល់ភាពតានតឹង និងខ្វាយខ្វល់, ពិសេស ក្នុងនោះធ្វើលំហាត់ត្រួតពិនិត្យ ។ សិស្សទំពាស្ករកៅស៊ូ ក្នុងពេលប្រឡងមាននិន្នាការនឹងប្រមូលផ្តុំ និងទទួលបានពិន្ទុខ្ពស់ជាង ។ ក្រៅពីការបន្ថយតានតឹង, មិនចំពោះថាពេលណា ដែលអ្នកមានអារម្មណ៍មួម៉ោង ឬ អស់សង្ឃឹម, ទំពាស្ករកៅស៊ូ អាចជួយអ្នកសម្រួលអារម្មណ៍ និងប្រែជាស្រឡះស្រឡំចិត្តជាង ។
៣-ជំនួយបញ្ចុះទម្ងន់
ប្រសិនអ្នកកំពុងអនុវត្តរបបបញ្ចុះទម្ងន់, ការទំពាស្ករកៅស៊ូ ត្រូវបានបញ្ជាក់ថា នាំមកនូវផលប្រយោជន៍ច្រើន ។ ជំនួសឲ្យការទទួលទានចំណីលាងមាត់ ក្រោយពេលបាយ, ចូរអ្នកទំពាស្ករកៅស៊ូ ព្រោះស្ករកៅស៊ូផ្ទុកកាឡូរីយ៉ាងតិច, ជំនួយប្រសិទ្ធភាពជាង សម្រាប់ការបញ្ចុះទម្ងន់ ។ ទន្ទឹមនេះ វានឹងជួយអ្នកបញ្ចៀសអារម្មណ៍ឃ្លានចំណីផ្សេងៗ ។
៤-បង្កើនសុខភាពមាត់ធ្មេញ
មិនដូចជារបស់ផ្អែម និងស្ករគ្រាប់ បង្កដង្កូវស៊ីឆ្មេញ, ស្ករកៅស៊ូអាចជួយបង្កើនសុខភាពមាត់ធ្មេញ ។ ពិសេស ចំពោះបណ្តាបញ្ហាដូចជាៈ ដង្ហើមមាត់ក្លិនល្អ ឬ ឆ្លងមេរោគអញ្ចាញធ្មេញ, អ្នកអាចប្រើស្ករកៅស៊ូ ដើម្បីបន្ថយរោគសញ្ញា ។ ព្រោះការទំពាស្ករកៅស៊ូ ជួយបង្កើនការបញ្ចេញទឹកមាត់-កក្តាសំខាន់បំផុត ក្នុងការរក្សាសុខភាពមាត់ធ្មេញព្រោះទឹក មាត់មានលក្ខណៈប្រឆាំងបាក់តេរី, ជួយកម្ចាត់បំណែកកំទេចអាហារ ស្ករ និងអាស៊ីត នៅបន្សល់ទុកក្នុងមាត់ ។ ទន្ទឹមនោះស្ករកៅស៊ូគ្មានជាតិស្ករនៅត្រូវបានបញ្ជាក់ប្រសិទ្ធភាពបំផុតក្នុងការការពារកាចាធ្មេញ និងបង្ការដង្កូវស៊ីធ្មេញ ។
៥-កែប្រែប្រសើរឡើងប្រព័ន្ធរំលាយអាហារ
ពួកអ្នកជំនាញការឲ្យដឹងថា ការទំពាស្ករកៅស៊ូ អាចជួយកែប្រែប្រសើរឡើងដំណើរការរំលាយអាហារ, ពិសេស ក្រោយពេលបាយ ។ ប៉ុន្តែ អ្នកត្រូវចាំថា ត្រូវលេបទឹកមាត់ជាប្រចាំ ក្នុងពេលទំពាស្កកៅស៊ូ ។ ព្រោះទឹកមាត់មានផ្ទុកអង់ហ្ស៊ីម និងអាស៊ីតរំលាយអាហារ ជួយឲ្យដំណើរការរំលាយអាហាររបស់សរីរាង្គ ប្រព្រឹត្តទៅងាយស្រួល ៕
ប្រភពអត្ថបទពី៖ EVERYDAY.com.kh
0 comments:
Post a Comment