កំណាព្យ៖ ចំណាំឆ្នាំទាំងដប់ពីរ
ឆ្នាំជូតជាឆ្នាំល្អលើសអ្វី
ឆ្នាំឆ្លូវសិរីជ័យបវរ
ឆ្នាំខាលគំនិតច្រើនកុះករ
ឆ្នាំថោះកម្រគំនិតសុញ ។
ឆ្នាំរោងគ្មានទុក្ខគ្មានវិបត្តិ
ឆ្នាំម្សាញ់រសាត់អស់អំពល់
ឆ្នាំមមីមានទ្រព្យមានទាំងពល
ឆ្នាំមមែរស់យល់តែក្តីសុខ ។
ឆ្នាំវកប្រាជ្ញាដូចបណ្ឌិត
ឆ្នាំរកាមិត្តច្រើនលុយក៏ច្រើន
ឆ្នាំចជីវិតរស់ថ្កុំថ្កើង
ឆ្នាំកុរឡើងស័ក្តឡើងយសទ្រព ។
នេះជាចំណាំឆ្នាំដប់ពីរ
សូមអ្នកមូលមីតែជ័យជោគ
សំណាងក៏កើនឡើងគគោក
រីឯភោគទ្រព្យក៏ហៀរហូរ ៕
រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment