ការរៀបរាប់ខាងក្រោមនេះ គឺជា ត្រណម បន្ទប់គេងតាមក្បួន ហ៊ុងស៊ុយ ដែលអ្នកគួរដឹង និងកត់ត្រាទុក ដើម្បីចែករំលែកដល់មនុស្សនៅជុំវិញខ្លួនអោយបានដឹង ដើម្បីអោយជៀសផុតពីទុកកង្វល់ និង ភាពស៊យកាត់លាភ ទាំងឡាយទាំងពួង ។
១. ទ្វារបន្ទប់គេងបែរមុខទៅរក ទ្វារបន្ទប់ទឹក
ប្រសិនបើអ្នក បានរៀបចំរចនាទ្វារបន្ទប់គេង បែរមុខទៅរកទ្វារបន្ទប់ទឹកនោះ វានឹងជាបច្ច័យបណ្ដាលឱ្យអ្នកមានជំងឺឈឺថ្កាត់ ត្រង់ឆ្អឹង សាច់ដុំ ព្រមទាំងបាត់បង់ទ្រព្យសម្បត្ដិ។ បន្ទប់ទឹកគឺជាកន្លែង ដែលមានសំណើម មានក្លិនស្អុយ ដូច្នេះអ្នកនឹងស្រូបយក ថាមពលអវិជ្ជមាន និងភាពអព្វមង្គល។
២. ដាក់គ្រែគេង បែរទៅរកទ្វារបន្ទប់
កត្ដានេះ នឹងបង្កជាបញ្ហាដល់សុខភាពជាច្រើនផ្នែកផ្សេងៗគ្នា នៃរាងកាយរបស់អ្នក ដោយយោងទៅលើ ផ្នែកនៃគ្រែគេង ដែលបែរទៅរកច្រកទ្វារនោះ។
ប្រសិនបើក្បាលគ្រែបែរទៅរក ទ្វារបន្ទប់ វានឹងបណ្ដាលឱ្យឈឺក្បាល និងប្រកាំង។
ប្រសិនបើផ្នែកកណ្ដាលគ្រែ បែរទៅរកទ្វារបន្ទប់ វានឹងបណ្ដាលឱ្យឡើងជាតិអាស៊ីដក្នុងក្រពះ និងកើតបញ្ហាក្រពះដទៃទៀត។
ប្រសិនបើផ្នែកជើងគ្រែ បែរទៅរកទ្វារបន្ទប់ វានឹងបង្កជាបញ្ហាសុខភាពនានា ដែលទាក់ទងនឹងផ្នែកខាងក្រោមនៃរាងកាយរបស់អ្នក។
៣. ទ្វារបន្ទប់ទឹក បែរទៅរកគ្រែគេងរបស់អ្នក
ស្ថានភាពនេះ គឺជាសេនារីយោ ដែលអាក្រក់ជាងផ្នែកទី១ (ទ្វារបន្ទប់គេង បែរទៅរកទ្វារបន្ទប់ទឹក)។ កត្ដានេះ នឹងបង្កជាអាការៈឈឺក្បាលធ្ងន់ធ្ងរ ព្រមទាំងធ្វើឱ្យអ្នកបាត់ម្ចាស់ការ ពេលអ្នកសញ្ជឹងគិតរឿងអ្វីមួយ។ ប្រសិនបើបញ្ហានេះ ទុកបន្លាយពេលយូរ មិនត្រូវបានយកមកដោះស្រាយទេ វាអាចបណ្ដាលឱ្យកើតជំងឺមហារីក។ ម្យ៉ាងទៀត វាក៏អាចនាំឱ្យកើតប្រភេទជំងឺមួយចំនួនទៀតផងដែរ ហេតុដូចនេះ យកល្អ អ្នកចាំបាច់ត្រូវតែធ្វើការផ្លាស់ប្ដូរ ការរៀបចំគ្រែគេងរបស់អ្នកសារឡើងវិញ ឱ្យឆាប់រហ័ស តាមតែអាចធ្វើទៅបាន។
៤. កញ្ចក់បែរមុខទៅរកគ្រែគេង
ស្ថានភាពនេះ នឹងបណ្ដាលឱ្យអ្នមានអារម្មណ៍អណ្ដែតអណ្ដូង ហើយមិនអាចផ្ចង់អារម្មណ៍ចំពោះការគិតរបស់អ្នកឱ្យបានត្រឹមត្រូវនោះទេ។ សូមរកអានសេចក្ដីពន្យល់ ដើម្បីជ្រើសរើសកន្លែង ដែលសមស្រប ក្នុងការដាក់កញ្ចក់ ប្រសិនចាំបាច់នោះ។ បើអាចទៅរួច សូមព្យាយាមចៀសវាង កុំដាក់កញ្ចក់ នៅក្នុងបន្ទប់គេង។
៥. ធ្នឹមផ្ទះ នៅចំពីលើគ្រែរបស់អ្នក
មានធ្នឹមផ្ទះនៅពីលើគ្រែគេង វានឹងបណ្ដាលឱ្យអ្នកមានអារម្មណ៍ថា មានសម្ពាធនៅលើខ្លួនអ្នក ហើយវាអាចបណ្ដាលឱ្យអ្នកកើតជំងឺគេងមិនលក់ គេងមិនគ្រប់គ្រាន់ ព្រមទាំងឈឺក្បាល។
៦. តួគ្រែគេង បែរចំជ្រុងជញ្ជាំង
ស្ថានភាពនេះ អាចបណ្ដាលឱ្យអ្នកមានអាការៈវិលមុខ ឈឺក្បាល និងអាការៈជំងឺដទៃទៀតរកមុខមិនឃើញ។
ដំណោះស្រាយ៖ ក្នុងករណីជ្រុងជញ្ជាំងលយទៅមុខ ឬក៏គ្រឿងសង្ហារិមណាមួយ ដែលមិនអាចបន្លាស់ទីបាន សូមសាកល្បងច្នៃជ្រុងជញ្ជាំងនោះ ដើម្បីបំបាត់ភាពមុតស្រួចរបស់វា ដោយរចនាជ្រុងជញ្ជាំងដ៏មុតស្រួចនោះ ឱ្យមានរាងមូលវិញ។ ទោះជាយ៉ាងណា ការកែច្នៃបែបនេះ អាចនឹងចំណាយប្រាក់ច្រើន ប៉ុន្ដែប្រសិនបើអ្នកគ្រោងនឹងរស់នៅ ក្នុងផ្ទះនេះយូរអង្វែង វាអាចសាកសមនឹងការចំណាយ។
៧. គ្រែគេងនៅពីក្រោមកាំជណ្ដើរ
ការដាក់គ្រែគេង នៅក្នុងទីតាំងដ៏អាក្រក់នេះ វានឹងបណ្ដាលឱ្យអ្នក ដែលគេងត្រង់កន្លែងនោះសុបិនអាក្រក់ និងជួបប្រទះភាពអព្វមង្គល។
ដំណោះស្រាយ៖ វាមិនអាចទៅរួចនោះទេ ក្នុងការផ្លាស់ទីតាំងកាំជណ្ដើររបស់អ្នក ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺប្ដូរគ្រែគេងរបស់អ្នក ទៅកាន់ទីតាំងដែលល្អប្រសើរ។
៨. គេងដាក់ក្បាលទល់ជញ្ជាំង ដែលមានចានបង្គន់ពីក្រោយ

ស្ថានភាពនេះ នឹងបណ្ដាលឱ្យអ្នកឈឺក្បាលយូរអង្វែង គិតដោយភ័ន្តច្រឡំ ហើយចិត្ដរបស់អ្នកមិនអាចផ្ចង់អារម្មណ៍បានឡើយ។
ដំណោះស្រាយ៖ សូមប្ដូរគ្រែគេងរបស់អ្នក ទៅកាន់ទីតាំង ដែលមានសិរីសួស្ដី ប៉ុន្ដែត្រូវចងចាំថា អ្នកដាក់គ្រែគេងរបស់អ្នកឱ្យចំទីតាំង ហ៊ុងស៊ុយ ផងដែរ។
ស្ថានភាពនេះ នឹងបណ្ដាលឱ្យអ្នកឈឺក្បាលយូរអង្វែង គិតដោយភ័ន្តច្រឡំ ហើយចិត្ដរបស់អ្នកមិនអាចផ្ចង់អារម្មណ៍បានឡើយ។
ដំណោះស្រាយ៖ សូមប្ដូរគ្រែគេងរបស់អ្នក ទៅកាន់ទីតាំង ដែលមានសិរីសួស្ដី ប៉ុន្ដែត្រូវចងចាំថា អ្នកដាក់គ្រែគេងរបស់អ្នកឱ្យចំទីតាំង ហ៊ុងស៊ុយ ផងដែរ។
៩. គេងដាក់ក្បាលក្រោយជញ្ជាំង ដែលខណ្ឌចែកបន្ទប់ និងអាសនៈរបស់អ្នក
មានតែអ្នកបួស និងអាទិទេពប៉ុណ្ណោះ ដែលអាចគេងបែបនេះបាន ប៉ុន្ដែសម្រាប់យើងជាជនសាមញ្ញនោះ មិនអាចគេងបែបនេះបានទេ ដូច្នេះ យើងសូមណែនាំឱ្យអ្នកចៀសវាងការគេងបែបនេះ។
ដំណោះស្រាយ៖ សូមប្ដូរទីតាំងគ្រែគេង ឬប្ដូរទីតាំងអាសនៈរបស់អ្នក។
១០.ក្បាលគ្រែ គ្មានបង្អែករឹងមាំ
បុគ្គលខ្លះ ចូលចិត្ដបង្អៀងគ្រែគេងរបស់ពួកគេ ដើម្បីបង្កើតបរិយាកាសរ៉ូមែនទិក ឬតម្រង់គ្រែរបស់គេ ដើម្បីរំកិលគ្រែឱ្យផុតពីធ្នឹម ដែលនៅចំពីលើ ប៉ុន្ដែត្រូវចងចាំជានិច្ចថា ក្បាលគ្រែ ត្រូវតែមានជញ្ជាំងរឹងមាំ ដើម្បីជាពំនឹងបង្អែក។ បើមិនដូច្នោះទេ វានឹងប៉ះពាល់ដល់គុណភាពដំណេករបស់អ្នក។
១១. ដាក់ទូរទស្សន៍ ឧបករណ៍បំពងសំឡេង និងទូរស័ព្ទដៃ ចំពីមុខគ្រែគេងរបស់អ្នក
បន្ទប់គេង គឺជាទីកន្លែងដើម្បីសម្រាក និងបង្កើនថាមពលរាងកាយរបស់អ្នកឡើងវិញសម្រាប់ថ្ងៃបន្ទាប់ ហើយប្រសិនបើអ្នកដាក់ទូរទស្សន៍ នៅក្នុងបន្ទប់គេងរបស់អ្នកនោះ អ្នកនឹងមានទំនោរចិត្ដចង់មើល ១ ម៉ោង ឬ ២ ម៉ោង រហូតដល់អ្នកមានអារម្មណ៍ងងុយគេង។ ទម្លាប់នេះ នឹងឆក់យកពេលវេលាគេងរបស់អ្នក ព្រមទាំងជះឥទ្ធិពល ដល់ថាមពលថ្ងៃបន្ទាប់របស់អ្នក។ ប្រសិនបើទម្លាប់នេះ នៅតែបន្ដយូរអង្វែងនោះ វានឹងប៉ះពាល់ដល់សុខភាព និងអាជីពការងាររបស់អ្នក។ ទូរស័ព្ទដៃ មាននិន្នាការបញ្ចេញចំហាយវិទ្យុសកម្ម សូម្បីតែពេលទុកវាចោលមិនប្រើ ដូច្នេះយើងមិនណែនាំឱ្យអ្នកដាក់វាក្បែរខ្លួន ពេលកំពុងគេងនោះឡើយ។
១២.ដាក់ម៉ាស៊ីនត្រជាក់ចំពីលើគ្រែគេងរបស់អ្នកដោយផ្ទាល់
ប្រសិនបើម៉ាស៊ីនត្រជាក់ ស្ថិតនៅចំពីលើអ្នកដោយផ្ទាល់ ខ្យល់ត្រជាក់ នឹងជះចំរាងកាយរបស់អ្នកតែម្ដង ជាពិសេសពេលអ្នកកំពុងគេង រន្ធញើសរបស់នឹងបើកចំហយ៉ាងខ្លាំង ដូច្នេះវាអាចបណ្ដាលឱ្យអ្នកឈឺដោយងាយ ដូចជា ជំងឺគ្រុនផ្ដាសាយ រឹង ឬស្ពឹកសាច់ដុំ និងអាការៈឈឺក្បាលជាដើម។
១៣. ទីតាំងគ្រែស្ថិតនៅពីលើ ឬពីក្រោមចង្កានបាយ ឬបន្ទប់ទឹក
ប្រសិនបើគ្រែគេងរបស់អ្នក ស្ថិតនៅចំពីលើ ឬពីក្រោមចង្ក្រានបាយ វាអាចប៉ះពាល់ដល់មុខងារថ្លើមរបស់អ្នក ពីព្រោះវារងឥទ្ធិលពលពីធាតុផ្សេងៗនៃភ្លើង ចំណែកបន្ទប់ទឹកវិញ គឺជាកន្លែងកខ្វក់ ដូច្នេះវានឹងបណ្ដាលឱ្យមានបញ្ហាសុខភាព។
១៤. រៀបចំអំពូលភ្លើង លើពិតានក្នុងបន្ទប់គេង
ជានិច្ចកាល វាជារឿងល្អប្រពៃក្នុងការទុកពិតាន នៅចំពីលើក្បាលរបស់អ្នក ឱ្យនៅភាពសាមញ្ញ តាមតែអាចធ្វើទៅបាន (គ្មានអ្វីល្អប្រសើរឡើយ កាលដែលដាក់លម្អភ្លើង ចំពីលើគ្រែគេងបែបនេះ)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ មនុស្សចូលចិត្ដតែងលម្អពិតានរបស់គេ ដោយកញ្ចក់ ឬរចនាក្បូរក្បាច់មួយចំនួន ហើយប្រការនេះ នឹងបង្កភាពលំបាក ក្នុងការគេង ហើយប្រសិនបើទុកបែបនេះយូរពេក វានឹងបណ្ដាលឱ្យមានបញ្ហាសុខភាព។
យើងសង្ឃឹមថា គន្លឹះទាំងអស់នេះ នឹងជួយអ្នក ក្នុងការរៀបចំបន្ទប់គេងរបស់អ្នកឡើងវិញ ឱ្យមានលាភសេរី ស្របតាមក្បួន ហ៊ុងស៊ុយ។
ប្រភពបកប្រែពី៖ KampucheaThmey
Copyrighted: Moha Sneha
0 comments:
Post a Comment