ឆ្នាំអំណាចទី1- ឆ្នាំមមី
អ្នកកើតឆ្នាំមមី ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ ជាងឆ្នាំណាៗ ទាំងអស់នៅអំឡុង ៦ខែ ក្រោយ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅ ៦ ខែក្រោយនេះ លាភសំណាងដែលនឹងបណ្តាលឲ្យគេ ក្លាយជាមាន ធូរធារឡើយៗ គឺ ប្រាក់ចំណេញចេញអំពី ដីធ្លី ដែលជាអំណោយពីឪពុកម្តាយ ឬក៏ដូនតា ។
ឆ្នាំអំណាចទី2- ឆ្នាំរោង
អ្នកកើតឆ្នាំរោង បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ២ភាគ ពោលគឺ នៅ ៦ ខែ ខាងមុខ នេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិច ពេលបរាជ័យ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងរយៈ ៦ ខែក្រោយ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។
ឆ្នាំអំណាចទី3- ឆ្នាំឆ្លូវ
អ្នកកើតឆ្នាំឆ្លូវ មិនថាប្រុស មិនថាស្រី សុទ្ធតែត្រូវបានទទួលបាននូវអំណាយ ពីទឹកដីភ្លើងខ្យល់ ទាំងអស់ ហើយនៅ ៦ខែក្រោយ គេនឹងអាចក្លាយទៅជាសេដ្ឋី (សំដៅដល់មានលុយកាក់ច្រើន មានទ្រព្យច្រើន ឬក៏ មានវត្ថុជាទីពេញចិត្តច្រើន) ខាងផ្នែកសិប្បកម្ម ឬក៏ ខាងផ្នែកកសិកម្ម ផងដែរ ទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនូវការងារ ឬក៏មុខរបរមិនពាក់ ព័ន្ធ នឹងរបស់អស់នោះក៏ដោយ ។ ឆ្នាំឆ្លូវ តំណាងដោយគោមាស បែបនេះ គេនឹងសំណាងជាង ឆ្នាំដទៃបន្តិច ត្រង់ថា ទោះជាគេខ្ជិល ក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរ ។
ឆ្នាំអំណាចទី4- ឆ្នាំកុរ
អ្នកកើតក្នុងឆ្នាំកុរ មានភាពហត់នឿយបន្តិច ទោះមិនជាផ្លូវកាយ ក៏ផ្លូវចិត្តដែរ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចក្លាយជាអ្នកមាន ឬក៏សេដ្ឋី ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាម រក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ក្នុងចំណោម ឆ្នាំទាំងប្រាំ ដែលនឹងត្រូវបានលាភសំណាងធំនៅអំឡុង ៦ ខែក្រោយ និងបន្តទៅមុខអស់មួយ ជីវិត ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំកំណើតនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។
ឆ្នាំអំណាចទី5- ឆ្នាំវក
អ្នកកើតឆ្នាំវក គឺមានចរិក កាច ឆេវឆាវបន្តិច ប៉ុន្តែមនុស្សនេះ មានសារជាតិពីកំណើត ស្លូតបូតខ្លាំងបំផុត គេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែមិនសូវជាបានគុណជះត្រឡប់ មកវិញទេ តែទោះជាយ៉ាង នៅអំឡុង ៦ ខែក្រោយ គេនឹងអាចក្លាយទៅជាសេដ្ឋី ឬក៏ ជាបុគ្គលឆ្នើមជាងគេ នៅក្នុងតំបន់ដែលគេរស់នៅផងដែរ ដោយហេតុ ទេវត្តាដែលតាមថែរក្សា ដួងជីតា របស់គេ នឹងព្យាយាមដឹកនាំគេ ឲ្យទៅជួបមនុស្សល្អៗ មានឋានៈខ្ពស់ និង មានលុយ ច្រើន ដើម្បីជួយជ្រុមជ្រែងគេ ឲ្យផុតចាកឆ្ងាយអំពីទុក្ខដែលគេកំពុងជួបប្រទះ ហើយនិង ជួយពន្លឺផ្លូវដល់គេ ឲ្យចាប់យករបរ ឬក៏ការងារមួយ ដែលនាំឲ្យគេជោគជ័យ ជាទំហំធំ ដែលនឹកស្មានមិនដល់ ។
ឆ្នាំអំណាចទី5- ឆ្នាំរកា
អ្នកកើតឆ្នាំរកា គឺជាឆ្នាំដែលជោគវាសនាល្អ និង មានមនុស្សស្រលាញ់ច្រើន តែអ្នកដែលស្រលាញ់គេនោះ មិនដែលបញ្ចេញអារម្មណ៍ ពិតអោយគេដឹងនោះ ទេ ។ ប៉ុន្តែទោះជាបែបណាក៏ដោយ មនុស្សឆ្នាំរកានេះ គឺមានចរឹតល្អណាស់ គួរអោយស្រលាញ់ និង គួរអោយគោរព បំផុត ហើយចាប់ពី ៦ ខែក្រោយទៅ គេនឹងមានសំណាងល្អជាច្រើនកើតឡើងលើរូបគេមិនខាន ព្រោះ ទេវត្តាដែលតាមថែរក្សាដួងព្រលឹងរបស់គេ តែងតែជួយបំភ្លឺផ្លូវ និង ជូនពរដល់គេជានិច្ច ហើយទីបញ្ចប់គេនឹងទទួលបាននូវ លាភ ដូចជាទ្រព្យសម្បត្តិ មិត្តភាព និង វត្ថុមង្គលជាទីគាប់ចិត្តជាច្រើនយ៉ាងទៀតផងដែរ ។ បើឆ្នាំណាបានក្លាយជាប្តី ឬក៏ ប្រពន្ធរបស់អ្នក គេនឹងទទួលបាននូវសំណាងទ្វេដងតាមជោគរាសីរបស់អ្នកដែរ ។
Copyrighted: Moha Sneha
0 comments:
Post a Comment