ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំ​ទាំង​១២ ស៊ែរ​ចេញ​នឹង​ទទួល​បាន​ពាក្យ​ជូន​ពរ​នេះ ហើយ​នឹង​សំណាង​ពេញ​មួយ​សប្តាហ៍​ក្រោយ!


សូមអោយ​ឆ្នាំ​ណាមួយ ក៏​ដោយ​ដែល​ស៊ែរ​ពាក្យជូន​ពរ ខាង​ក្រោម​នេះចេញ ទៅ នឹងទទួល​បាន​នូវ​រឿង​រ៉ាវ​ល្អ​ៗ ប្រពៃ និង មង្គល ជា​និច្ច​ក្នុង​ជីវិត របស់​គេផង​ចុះ៖

1-ឆ្នាំជូត : ឲ្យមានសុខភាពល្អ រកស៊ីដាក់ចុះដុះតាមដៃ មានកូនចៅពេញផ្ទះ និងរាល់យប់ គេងឆាប់លក់ សុបិន្តល្អជានិច្ច ព្រមទាំងមានយស មានសក្តិ និងអំណាចពេញទំហឹងពេញមួយ​សប្តាហ៍​ក្រោយ ។
2-ឆ្នាំឆ្លូវ : ឲ្យមានលុយហូរហៀរ មានញាតិរាប់អានច្រើន មានមនុស្សស្រលាញ់ច្រើន និង មានមនុស្សល្អតាមជួយថែរក្សាការពារគ្រប់ពេលវេលាពេញមួយ​សប្តាហ៍​ក្រោយ ។
3-ឆ្នាំខាល : ឲ្យបំពេញរាល់ភារកិច្ចឆាប់បានសម្រេច មានលាភសំណាងច្រើន ទទួលបាន ផលចំណេញ​ច្រើន​ចេញពីការលក់ដូរ ជួល បញ្ចាំ គ្រប់ប្រភេទ និង មានសុខភាពល្អជានិច្ចពេញមួយ​សប្តាហ៍​ក្រោយ ។

4-ឆ្នាំថោះ : ឲ្យមានតែស្នាមញញឹមពេញមួយ​សប្តាហ៍​ក្រោយ មានរឿងល្អកើតឡើងពេញមួយឆ្នាំ មានលុយអាចទិញដី ផ្ទះ វីឡា ឡាន ម៉ូតូ ទៅតាមចិត្តប្រាថ្នា ហើយជាសះស្បើយ គ្រប់ជម្ងឺ។
5-ឆ្នាំរោង : ឲ្យមានមិត្តបន្ថែមច្រើន មានមនុស្សល្អជួយជ្រុមជ្រែងច្រើន មានលុយកាក់ សម្រាប់ចាយច្រើនហូរហៀរពេញមួយ​សប្តាហ៍​ក្រោយ ហើយបើមានរឿងក្តីក្តាំ សូមឲ្យរលាយសាបសូន្យឲ្យអស់ ។
6-ឆ្នាំម្សាញ់ : ឲ្យសម្រេចរាល់ក្តីប្រាថ្នាក្នុង​ពេល​អតី​តកាល​របស់​អ្នក​ឆាប់​បាន​ក្លាយ​ជា​ការពិត និង សូម​អោយ​អ្នក​មាន​លុយ​ចាយ​វាយ​បរិបូណ៌​ពេញមួយ​សប្តាហ៍​ក្រោយ ព្រមទាំង មានប្តី មានប្រពន្ធឆាប់ៗ តែបើមានហើយ សូមឲ្យស្រលាញ់គ្នាខ្លាំងៗ និងគង់វង្សយូរអង្វែង ។

7-ឆ្នាំមមី : ឲ្យរកលុយបានច្រើនទ្វេជាពីរ ជាបី ធៀប នឹងសប្តាហ៍​មុនៗ ហើយមានសុខភាពល្អ និង មានសំណាងល្អជាបន្តបន្ទាប់ជាហូរហែរ ទន្ទឹមនឹងនេះ ក្នុងសប្តាហ៍​ក្រោយ​នេះ សូមឲ្យអ្នកជួបប្រទះ តែមនុស្សល្អចូលមកកំដរជីវិតរបស់អ្នកឲ្យស្រស់បំព្រង ។
8-ឆ្នាំមមែ : ឲ្យមានគំនិតប្រាជ្ញា ភ្លឺថ្លាមុត គិតបានជ្រៅជ្រះ ឈ្នះអស់មារសត្រូវ និងមានផ្លូវ រកលុយសម្រាប់ចាយវាយ បានច្រើនពេញៗដៃពេញមួយ​សប្តាហ៍​ក្រោយ ។
9-ឆ្នាំវក : ឲ្យសំបូរមាស សំបូរប្រាក់ សំបូរញាតិផៅ ចៅសន្តាន រាប់អានមូលមី បើកំពុងមានទុក្ខកង្វល់ សូមឲ្យរលាយបាត់សាបសូន្យ គ្មានសល់សូម្បីតែ ១ ចំរៀកពេញមួយ​សប្តាហ៍​ក្រោយ ។

10-ឆ្នាំរកា : ឲ្យគ្រោះកាច គ្រោះកម្ម គ្រោះខែ គ្រោះឆ្នាំ គ្រោះចាប់ គ្រោះចង ទាំងអម្បារមាន វិនាសសតិ និង សូមឲ្យលាភសំណាង ជាលុយ ជាកាក់ ជាមាស ជាប្រាក់ ចូលមក ពេញមួយ​សប្តាហ៍​ក្រោយ ហើយ​បន្ត​ទៅ​មុខ​ពេញ​ក្នុងជីវិតរបស់អ្នកជាបន្តបន្ទាប់ ។
11-ឆ្នាំច : ឲ្យក្តីមួរម៉ង សៅហ្មង និងក្តីកង្វល់ក្នុងចិន្តា របស់អ្នកដល់ផ្លូវបញ្ចប់ ហើយសូមឲ្យ​ឆ្នាំថ្មីនេះ ចាប់ផ្តើមនូវអ្វីដែលថ្មី មានលាភមានជ័យ អាចក្លាយជាសេដ្ឋី ក្នុងពេលឆាប់ៗនេះជា​ពិសេសគឺ ពេញមួយ​សប្តាហ៍​ក្រោយ ។
12-ឆ្នាំកុរ : ឲ្យមានសុខភាពល្អ ចៀសឆ្ងាយជម្ងឺយារយីគ្រប់ប្រភេទ និង មានតែភាពសប្បាយរីករាយក្នុងជីវិត ជាហូរហែរ ព្រមទាំង អាចមានមុខរបរចិញ្ចឹមជីវិតថ្មី ដែលនាំ មកនៅចំណូលជាច្រើនសន្ធឹកសន្ធាប់ពេញមួយ​សប្តាហ៍​ក្រោយ ។


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.