ធានាថា “ស្រក! ស្រក! ស្រកទម្ងន់!” ១០០ ភាគរយតែម្តង បើអ្នកញ៉ាំទឹក តាមយើងខ្ញុំណែនាំ
ជាការពិតណាស់ ការសម្រកទម្ងន់ មិនមែនជាការលំបាក ដូចយើងគិតនោះទេ។ ការសិក្សាថ្មីមួយបានបង្ហាញថា ប្រសិនបើអ្នកផឹកទឹកកន្លះលីត្រទៀងទាត់ ចំនួន ៣០ នាទីមុនអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច អ្នកនឹងស្រកទម្ងន់បាន ១០០ ភាគរយ។
ការសិក្សាក៏បានណែនាំផងដែរថា អ្នកគួរតែទទួលទានទឹក មុនពេលញ៉ាំអាហារគ្រប់ពេលទាំងអស់ ប្រសិនបើអ្នកចង់ស្រកទម្ងន់។ ក្នុងការស្រាវជ្រាវ គេបានធ្វើការតាមដាន ទៅលើមនុស្សធាត់ៗ ក្នុងរយៈពេល ៣ ខែ។ ពួកគេត្រូវបានបែងចែកជាពីរក្រុម គឺមួយក្រុមទទួលទានទឹក តាមការណែនាំរបស់យើង (ញ៉ាំទឹកមុនញ៉ាំអាហារ)។
រយៈពេល ៣ ខែកន្លងផុតទៅ ក្រុមអ្នកដែលញ៉ាំទឹកមុនញ៉ាំអាហារ បានស្រកជាតិខ្លាញ់ចំនួនប្រហែលជា ២ គីឡូក្រាម។ ក្រៅពីការញ៉ាំទឹក វិធីសម្រកទម្ងន់ ដែលមានប្រសិទ្ធភាពដូចគ្នាគឺ ការហាត់ប្រាណ។
គន្លឹះ ដើម្បីសម្រកទម្ងន់ បាន ១០០ ភាគរយ ៖
ជំហានទី ១ ៖ តាំងចិត្តឲ្យបានថា បើចង់ស្រកទម្ងន់ ត្រូវស្តាប់តាមការណែនាំរបស់យើង ហើយបើអ្នកធ្វើមិនបានទេ មិនចាំបាច់អានចុះក្រោមទៀតទេ ពីព្រោះ បើចិត្តអ្នកចង់ តែមាត់នៅតែឃ្លាន ហើយញ៉ាំរហូត នោះអ្នកនឹងគ្មានថ្ងៃបានរាងកាយ ដ៏ស្រស់ស្អាតឡើយ។
ជំហានទី ២ ៖ អ្នកត្រូវញ៉ាំទឹក មុនញ៉ាំអាហារ ២៥ នាទី វានឹងធ្វើឲ្យអ្នក លែងសូវឃ្លាន ហើយជាលទ្ធផល អ្នកនឹងញ៉ាំតិចជាងមុន។ អញ្ចឹង រឿងអីអ្នកមិនស្រកទម្ងន់។ ការសិក្សាក៏បានបង្ហាញផងដែរថា ប្រសិនបើអ្នកធ្វើបែបនេះ អ្នកឹងកាឡូរីតិចជាងមុន ដល់ទៅ ៨០។
ជំហានទី ៣ ៖ បញ្ឈប់ ឬកាត់បន្ថយការទទួលទាន ភេសជ្ជៈមានជាតិផ្អែម ភេសជ្ជៈប៉ូវកម្លាំង និងបង្អែម។ បើឃ្លានទ្រាំមិនបាន អ្នកអាចញ៉ាំទឹកមួយកែវសិន ហើយចាំពិចារណាថា ត្រូវញ៉ាំវាឬក៏អត់។
ជំហានទី ៤ ៖ ហាត់ប្រាណ !!! ជាពាក្យដដែលៗ ដែលគ្រូពេទ្យបានណែនាំ ប៉ុន្តែ មានមនុស្សតិចណាស់ ដែលធ្វើវាបាន ទោះបីជាដឹងថា វាល្អចំពោះសុខភាព និងសម្រស់ក៏ដោយ។ ពេលហាត់ប្រាណ អ្នកក៏ត្រូវបង្គ្រប់ជាតិទឹកផងដែរ។
ជំហានទី ៥ ៖ កុំភ្លេចរាប់ ថាអ្នកត្រូវញ៉ាំទឹក ឲ្យបានយ៉ាងតិច ១០ កែវធំ ក្នុងមួយថ្ងៃៗ។
ជំហានទី ៦ ៖ គឺនៅតែជាទឹកដដែល។ បើឃ្លាន ញ៉ាំទឹកសិន! បើចង់ញ៉ាំនំ ញ៉ាំទឹកសិន! បើចង់ញ៉ាំកាហ្វេ ញ៉ាំទឹកសិន! បើចង់ជក់បារី ញ៉ាំទឹកសិន៕
ប្រភព៖ Health
0 comments:
Post a Comment