ពេលដែលខ្ញុំសរសេអត្ថបទនេះ គឺខ្ញុំស្ថិតនៅក្នុងវ័យត្រឹមតែ ២២ឆ្នាំតែប៉ុណ្ណោះ។ ក្នុងរយៈពេល១ឆ្នាំខ្ញុំអាចរកប្រាក់ចំនូលបាន១លានដុល្លាពីក្រុមហ៊ុនដ៏ល្បីមួយនៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនដេលមានបុគ្គលិកដែលមានវ័យចំណាស់ជាងខ្ញុំយ៉ាងហោចណាស់ក៏ ១០ឆ្នាំដែរ។ នៅវ័យ ២០ឆ្នាំខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យល្បីមួយដោយចំណាយពេលបួនឆ្នាំ។ ហើយខ្ញុំបានធ្វើដំណើរទៅកាន់ ៥០ប្រទេសចូលរួមព្រឹត្តិការណ៍កីឡា១៣ប្រភេទ ហើយសកម្មភាពទាំងនេះបានធ្វើអោយជីវិតខ្ញុំពោរពេញដោយភាពរីករាយ។ អ្វីៗគឺពិតជាល្អប្រសើ ប៉ុន្តែសំរាប់គម្រោងអនាគតរបស់ខ្ញុំវាហាក់ដូចជាពុំសូវល្អសោះ។
នៅពេលដែលខ្ញុំបានបញ្ចប់ការសិក្សា ខ្ញុំបានទៅ California’s Orange Country ដើម្បីបង្កើត ការិយាល័យថ្មីមួយសំរាប់អាជីវកម្មអចលនទ្រព្យសំរាប់គ្រួសាររបស់ខ្ញុំ។ វាហាក់ដូចជាមិនល្អសោះ សំរាប់ជំនួញនេះក្នុងរយៈពេល២ខែដំបូង ហើយក៏ចាប់ផ្តើមដឹងថាវាពិតជាមិនដូចអ្វីដែលខ្ញុំបានរំពឹងទុកនោះទេ។ ដោយសារតែខ្ញុំជាមនុស្សដែលមានក្តីស្រមៃខ្ពស់ចង់បានជោគជ័យ ខ្ញុំក៏បានផ្តើមគិតអំពីវិធីដើម្បីឈានទៅរកគោលដៅរបស់ខ្ញុំ ។
បន្ទាប់ពីខ្ញុំបានរៀបចំពេលវេលាសំរាប់ខ្លួនឯងហើយ ខ្ញុំក៏បានដឹងយ៉ាងច្បាស់ថា មានតែកត្តាពីរប៉ុណ្ណោះដែលអាចអោយខ្ញុំទទួលជោគជ័យក្នុងវិថីជំនួញ និងក្លាយជាសេដ្ឋីបាន ។ ហើយកត្តាទាំងពីរនោះគឺ ការតាំងចិត្តអោយមុតមាំ និងភាពមានគំនិតច្នៃប្រឌិត ។ ហើយជាពិសេសនោះការផ្លាស់ប្តូរការគិតទាំងប្រាំពីរចំនុចខាងក្រោមនេះក៏ជាចំណែកដ៏ធំដែលធ្វើខ្ញុំរីកចំរើន។
១-អាយុគឺគ្រាន់តែជាតួលេខតែប៉ុណ្ណោះ
ភាពជាយុវវ័យគឺជាវ័យដ៏សំខាន់។ ត្រូវហ៊ានមានក្តីសុបិន្តអោយធំ ហ៊ានបង្កើតមធ្យោបាយផ្សេងៗដើម្បីសំរេចដល់គោលដៅដោយមិនត្រូវគិតថាយើងនៅក្មេងពេកនោះទេ។ ប្រសិនបើអ្នកគិតថា អ្នកមិនអាចធ្វើបាននោះហើយគឺជាការបរាជ័យរបស់អ្នក។ ត្រូវមានជំនឿលើខ្លួនឯងថាអ្នកពិតជាអាចធ្វើវាបាន។ ចូរចាំថាមនុស្សគ្រប់ៗគ្នាពិតជាចង់ឃើញ និងកោតស្ញប់ស្ញែងចំពោះបុគ្គលជោគជ័យដែលមានវ័យក្មេង។ ត្រូវបន្តអោយមានជោគជ័យជានិច្ចហើយត្រូវអោយមនុស្សគ្រប់គ្នាយល់ពីភាពជោគជ័យរបស់យើង។
២-វិនិយោគខ្លួនឯង
ត្រូវគិតអំពីការវិនិយោគនៅពេលអនាគត។ ត្រូវចំណាយពេលអានយ៉ាងហោចណាស់៣០ នាទីក្នុង១ថ្ងៃឆ្លៀតស្តាប់អ្វីៗដែលល្អពេលបើកឡាន និងព្យាយាមស្វែងរកអ្នកប្រឹក្សាដែលពូកែៗ អ្នកមិនត្រឹមតែពូកែលើជំនាញរបស់ខ្លួនទេ តែអ្នកត្រូវស្វែងយល់ពីបញ្ហាផ្សេងៗដូចជាៈ ហិរញ្ញវត្ថុ នយោបាយ ឬក៏វិស័យកីឡា។ ត្រូវបន្តការស្វែងយល់អ្វីថ្មីៗជានិច្ច ត្រូវរៀនគ្មានថ្ងៃឈប់ ។
វាក៏ជារឿងមួយល្អផងដែរ ប្រសិនបើអ្នកចេះមានពេលវេលារីករាយ ឬក៏ការសំរាកដើម្បីជៀសផុតពីភាពហត់នឿយ ឬក៏ភាពស្មុគស្មាញ។ អ្នកអាចសាកល្បង់គិតពីសកម្មភាពផ្សេងដែលអាចធ្វើអោយជីវិតរបស់អ្នករីករាយ។ សំរាប់ខ្ញុំវិញ ខ្ញុំតែងតែអោយគេម៉ាស្សាអោយខ្ញុំមួយសប្តាហ៍ម្តងហើយវាពិតជាអោយខ្ញុំមានអារម្មណ៍ប្រសើពិតមែន ។
៣-ជៀសវាងការសំរេចចិត្តផ្តេសផ្តាស់
ការសំរេចចិត្តគឺជាកត្តាចំបង។ បើសំរេចចិត្តខុស អ្នកនឹងធ្វើខុសបើអ្នកធ្វើខុសនោះលទ្ធផលគឺវានឹងខុសជាក់ជាមិនខាន។ ទោះបីជាសំរេចចិត្តលើបញ្ហាតូច រឺធំក៏ដោយអ្នកត្រូវតែគិតអោយច្បាស់អំពីបញ្ហាទាំងនោះដើម្បីធ្វើយ៉ាងណាអោយលទ្ធផលចេញមកយ៉ាងល្អ។ ត្រូវរក្សាថាមពលនៃការគិតដោយអាចសំរេចចិត្តបានលឿន និងត្រូវរៀបចំសកម្មភាពយ៉ាងណាដែលអាចអោយយើងអនុវត្តកិច្ចការបានជោគជ័យយ៉ាងងាយ។ ខ្ញុំតែងតែដឹងជានិច្ចថា ខ្ញុំស្លៀកពាក់អីទៅធ្វើការ ហើយថាតើខ្ញុំនឹងញុំាអ្វីសម្រាប់អាហារពេលព្រឹក ។ ចុះអ្នកវិញដឹងរឺអត់?
៤-ត្រូវតែអត់ធ្មត់
ចង់បានជោគជ័យឆាប់គឺទាមទារអោយយើងមានសមត្ថភាពធ្វើការងារនោះអោយបានយូរ ។ រយៈពេលយូរដែលយើងចំណាយក្នុងការងារនោះគឺសំខាន់ដើម្បីបំពេញការងារនោះអោយបានចប់សព្វគ្រប់។ ការផ្តោតអារម្មណ៍ រឺការអត់ធ្មត់គឺសំខាន់ ហើយអ្នកមិនអាចប្រកួតឈ្នះគូរប្រជែងរបស់អ្នកឡើយ ប្រសិនបើអ្នកខ្វះភាពអត់ធ្មត់នេះ។ ត្រូវតាមដានខ្លួនឯងថាតើយើងបាននឹងកំពុងប្រកាន់គោលជំហររឹងមាំចំពោះកិច្ចការរឺអត់ ហើយកត្តាអ្វីខ្លះដែលធ្វើអោយយើងពិបាកក្នុងការផ្ចង់អារម្មណ៍ រឺក៏អត់ធ្មត់ ។ ត្រូវគិតវិភាគទៅលើសកម្មភាពរបស់យើងឡើងវិញដើម្បីរកដំណោះស្រាយធ្វើអោយវាប្រសើឡើង ។
៥-កំណត់គោលដៅអោយខ្ពស់
ដើម្បីសំរេចគោលបំណងដើម្បីជំរុញអោយមានភាពជោគជ័យគឺ យើងត្រូវផ្អែកលើភាពច្បាស់លាស់ និងភាពពិតប្រាកដរបស់យើង ។ ប្រសិនបើអ្នកគ្មានផែនការជីវិតសំរាប់ឆ្នាំនេះ ប្រាំឆ្នាំក្រោយ ឬក៏ដប់ឆ្នាំក្រោយអ្នកត្រូវតែចាប់ផ្តើមពីឥឡូវនេះភ្លាមទៅ។ ខ្ញុំតែងតែអានផែនការជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំក្រោកពីគេងភ្លាមៗរាល់ព្រឹក។ ចូរសួរខ្លួនឯងថាអ្នកនឹងធ្វើអ្វីដើម្បីអោយសំរេចគោលបំណង ១០ឆ្នាំរបស់អ្នក?
កំរិតនៃការប្តេជ្ញាចិត្តចំពោះការសំរេចក្តីបំណងរបស់អ្នកអាចផ្តល់ផលល្អ និងអាក្រក់ ហើយវាគឺជាការព្រួយបារម្ភដ៏សំខាន់ប្រសិនមិនស្វះស្វែង រឺប្រញ៉ាប់ប្រញាល់អោយឆាប់ដល់គោលដៅ។ ត្រូវកំណត់គោលដៅអោយខ្ពស់ព្រោះវានឹងជំរុញអ្នកអោយកាន់តែប្រឹង។
៦-មានផែនការយុទ្ធសាស្ត្រស៊ីជម្រៅ និងច្បាស់លាស់
រៀបផែនការហើយអនុវត្តលើផែនការនោះ។ ជោគជ័យដ៏ធំរបស់ខ្ញុំប្រហែលជាកើតមកពីប្រព័ន្ធទីផ្សារដ៏ល្អរបស់ខ្ញុំ។ ខ្ញុំបានបង្កើតយុទ្ធសាស្ត្រមួយដែលអាចអោយខ្ញុំបែងចែកលទ្ធផលទីផ្សាររបស់ខ្ញុំជាប្រាំខណៈពេលដែលអត្រាបំរែបំរួលបានកើតឡើងគួរអោយកត់សំគាល់។
មធ្យោបាយដ៏សាមញ្ញបំផុតដើម្បីអោយអ្នកអាចអនុវត្តផែនការយ៉ាងរលូនគឺអ្នកត្រូវតែបង្កើតយុទ្ធនាការជាច្រើនដំណាក់កាលដើម្បីអោយដល់គោលដៅអាចជាជំហ៊ានតូចៗប្រចាំសប្តាហ៍ រឺប្រចាំខែ ។ ត្រូវរៀបចំជំហាននីមួយតាមលំដាប់លំដោយដើម្បីជៀសវាងភាពស្មុគស្មាញពេលអនុវត្តន៍។ អ្នកអាចអនុវត្តយុទ្ធសាស្ត្រនេះគ្រប់ផែនការបានដើម្បីធានាអោយបានប្រសិទ្ធភាពការងារខ្ពស់។
៧-ជឿជាក់លើខ្លួនឯង
បើមិនជឿលើខ្លួនឯង តើអ្នកជឿអ្នកណា? អ្នកអាចធ្វើបានហើយគ្មានអ្វីអាចមករាំងស្ទះអ្នកបានឡើយ។ ស្ទើរតែគ្រប់គ្នាហើយដែលបរាជ័យតែព្យាយាមយកលេសនេះលេសនោះមកដោះសារ។ បុគ្គលជោគជ័យតែងតែរកដំណោះស្រាយមកដោះស្រាយបញ្ហាជានិច្ច ។ ប្រសិនបើអ្នកជឿជាក់ថាអ្នកអាចរកដំណោះស្រាយបាន ទោះជាបញ្ហានោះស្មុគស្មាញយ៉ាងណាក៏ដោយវានឹងនាំអោយអ្នក ទៅកាន់ភាពជោគជ័យ។ ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមយ៉ាងម៉េច អ្នកត្រូវសន្យាចំពោះខ្លួនឯងថា អ្នកត្រូវធ្វើអោយបានដើម្បីសំរេចគោលដៅ ហើយអ្នកត្រូវធ្វើរាល់ថ្ងៃ។ ហើយនេះជាអ្វីដែលខ្ញុំបានធ្វើក្នុងការបង្កើតជោគជ័យសំរាប់ការងាររបស់ខ្ញុំ។ ត្រូវចងចាំថាភាពជោគជ័យទាមទារអោយយើង មានការខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីសំរេចគោលបំណង។
0 comments:
Post a Comment