ចំណេះដឹងថ្មីៗ

តើត្រូវផឹក ជាតិអាល់កុល កម្រិតណា ទើបល្អសម្រាប់សុខភាព?


ប្រសិនបើអ្នកមានសុខភាពល្អ និងមានរបបអាហាត្រឹមត្រូវ ការផឹកស្រាបៀរ ឬជាតិអាល់កុលប្រកបដោយភាពឆ្លាតវៃ នឹងមិនជះឥទ្ធិពលអាក្រក់ដល់លោកអ្នកឡើយ។ កាលពីខែធ្នូ ឆ្នាំ១៩៩៥ មានរបាយការណ៍មួយស្តីពីការផឹកគ្រឿងស្រវឹងប្រកបដោយភាពឆ្លាតវៃដែលផ្តោតទៅលើការផឹកជាប្រចាំថ្ងៃ ជាងការប្រើប្រាស់ប្រចាំសប្តាហ៍ និងបានសង្កត់ធ្ងន់ទៅលើក្រុមមនុស្សមួយចំនួន ខណៈដែលសារធាតុមួយចំនួនតូចក្នុងជាតិអាល់កុលអាចការពារប្រឆាំងនឹងជំងឺបេះដូងបាន។



បច្ចុប្បន្ន ការិយាល័យសុខភាពប្រចាំចក្រភពអង់គ្លេស បានចេញនូវការណែនាំមួយទៅលើការផឹកស្រាបៀរដែលអ្នកគួរតែប្រតិបត្តិតាម៖

1-បុរស
សម្រាប់បុរស ស្រាបៀរនឹងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកឡើយ ប្រសិនបើអ្នកផឹកស្រាបៀរ ឬស្រាដែលមានសារធាតុអាល់កុលតិចជាង 21 Unit (ស្មើនឹងស្រាបៀរពី៨ ទៅ១០កំប៉ុង ព្រោះមួយកំប៉ុង ស្មើនឹងកម្រិត 2.2 Unit) ក្នុងមួយសប្តាហ៍ ឬស្រាក្រហមពីរដប។
ប៉ុន្តែ បើយើងផឹកភេសជ្ជៈមានជាតិអាល់កុលប្រមាណជា30 Unit ក្នុងមួយសប្តាហ៍ ឬ40-50 Unit មួយក្នុងសប្តាហ៍ យើងនឹងប្រឈមមុខនឹងបញ្ហាជំងឺថ្លើម។ យើងកាន់តែប្រឈមមុខនឹងបញ្ហាបន្ថែមទៀត ប្រសិនបើយើងផឹកស្រាក្រហមពី៤ ទៅ៥ ដបជារៀងសប្តាហ៍។



2-ស្ត្រី
ចំពោះស្ត្រី ការផឹកភេសជ្ជៈមានជាតិអាល់កុល 14 Unit (ស្មើនឹង៦កំប៉ុង) ឬស្រាក្រហមមួយដបកន្លះក្នុងមួយសប្តាហ៍ នឹងមិនជះឥទ្ធិពលអាក្រក់ដល់ស្រុកភាពឡើយ ប៉ុន្តែ បើផឹកច្រើនជាងនេះ ពួកគេអាចនឹងប្រឈមមុខនឹងការឡើងឈាម និងការដាច់សរសៃឈាមក្នុងខួរក្បាល។ ប្រសិនបើប្រើប្រាស់ជាតិអាល់កុលច្រើនជាង 20 ទៅ 30 Unit (ពី៩ ទៅ១៣កំប៉ុង) ក្នុងមួយសប្តាហ៍ នឹងធ្វើឲ្យមានបញ្ហាថ្លើម។


3-ការផឹកជាទៀងទាត់ និងការផឹកហួសកម្រិត
រដ្ឋាភិបាលចក្រភពអង់គ្លេស បានផ្លាស់ប្តូរការណែនាំទៅលើការផឹកជាប្រចាំសប្តាហ៍ ទៅជាប្រចាំថ្ងៃវិញ ពីព្រោះពួកគេបារម្ភខ្លាចមនុស្សជាច្រើនគិតថា វានឹងមិនមានបញ្ហាឡើយ ក្នុងការផឹករាល់កម្រិតជាតិអាល់កុលដែលបាត់កំណត់ទាំងអស់ក្នុងរយៈតែមួយលើក។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការប្រើប្រាស់សារធាតុអាល់កុលជាប្រចាំ មិនមានភាពល្អប្រសើរជាងការផឹកហួសប្រមាណឡើយ។ ហេតុនេះ ការផឹកស្រាបៀរ ឬស្រាហមជាប្រចាំថ្ងៃ នឹងធ្វើឲ្យអ្នកបង្កើនការផឹកជាប្រចាំដែរ។

4-ការផឹកយូរៗម្តង
សូមព្យាយាមកុំផឹកជាតិអាល់កុលជារៀងរាល់ថ្ងៃ ហើយប្រសិនបើអ្នកចូលចិត្តផឹកជាតិអាល់កុល អ្នកគួរតែសម្រាកខ្លះ ដោយផឹកត្រឹមតែ២ ទៅ៣ដង ក្នុងមួយសប្តាហ៍បានហើយ។

5-ស្ត្រីមានផ្ទះពោះ
ម្តាយជាច្រើនមិនចូលចិត្តផឹកក្នុងអំឡុងពេលមានផ្ទៃពោះឡើយ ព្រោះជាតិអាល់កុលនឹងផ្ទេរទៅកាន់ទារកតាមរយៈឈាម។ ប៉ុន្តែ វាមិនមានភ័ស្តុតាងនោះឡើយក្នុងការបង្ហាញថា ការផឹកស្រាក្រហមមួយកែវអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះ។ ប៉ុន្តែ ការផឹកជាប្រចាំអាចនាំឲ្យម្តាយ និងទារកជួបបញ្ហា។ ប្រសិនបើអ្នកមានផ្ទៃពោះ ឬក៏ព្យាយាមមានផ្ទៃពោះ សូមគិតឲ្យបានប្រុងប្រយ័ត្នថា តើអ្នកគួរប្រើប្រាស់ជាតិអាល់កុល ឬយ៉ាងណា៕


0 comments:

Post a Comment

Powered by Blogger.