គតិបណ្ឌិត

វិធី ៣ យ៉ាងជួយអោយអ្នកចាំអ្វី ដែលអ្នករៀនបានល្អ និងរៀនពូកែ!


ការសិក្សាអាចនិយាយបានថាជាមុខងារ ដែលលំបាកបំផុតមួយដែរ ព្រោះថាអ្វីដែលជា ឧបសគ្គសម្រាប់មនុស្សទូទៅនោះ គឺថាអ្នកទាំងអស់គ្នាតែងតែភ្លេចនូវអ្វីដែលបានរៀនហើយ។ ទៀតសោតបើទោះជាអ្នកទើបតែរៀនហើយក៏ដោយ ក៏អ្នកអាចនឹងភ្លេចវាវិញក្នុងរយៈពេល ១ ម៉ោងក្រោយក៏ថាបាន។

ខាងក្រោមនេះជាវិធីដែលអាចជួយអោយអ្នកចងចាំមេរៀនបានល្អ៖

១. សូមកុំព្យាយាមទន្ទេញ៖
នៅពេលដែលអ្នកព្យាយាមទន្ទេញវានោះអ្នកនឹង អាចសូត្រវាឡើងវិញបានយ៉ាងរត់មាត់ ប៉ុន្តែអ្នកត្រូវដឹងថាវាអាចអោយអ្នកចងចាំបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះហើយដើម្បីចងចាំវាបានល្អ សូមអ្នកព្យាយាមយល់ពីមេរៀននោះ ហើយបកស្រាយតាមអ្វីដែលអ្នកយល់ឃើញ មានន័យថានិយាយចេញពីការយល់ដឹងរបស់អ្នក នោះអ្នកមិនងាយភ្លេចមេរៀនឡើយ។

២. ធ្វើអោយមានទំនាក់ទំនង៖
នៅពេលដែលអ្នកចេះរកអោយឃើញ ទំនាក់ទំនងពីមេរៀនចាស់ជាមួយនឹងមេរៀនថ្មីនោះ អ្នកនឹងដឹងថាការរៀនសូត្រមានសភាពងាយស្រួលជាងមុន។អ្នកជំនាញបាននិយាយថានៅពេលដែលអ្នក ចេះរកអោយនូវភាពភ្ជាប់គ្នារវាងមេរៀនចាស់ និងថ្មីកាន់តែច្រើនអ្នកក៏កាន់តែចងចាំបានល្អដែរ។

៣. ឆ្លុះបញ្ចាំង៖
នៅពេលដែលអ្នករៀនហើយ នោះសូមអ្នកកុំភ្លេចបង្ហាញ រឹបញ្ចេញយោបល់ពីអ្វីដែលអ្នកយល់ឃើញ នូវអ្វីដែលអ្នកបានរៀនរួចហើយ។ កាលណាអ្នកឧស្សាហ៍ធ្វើបែបនេះ នោះខួរក្បាលរបស់អ្នកនឹងរឹតតែដំណើរការបានល្អ ព្រោះថាអ្នកតែងតែមានគំនិតទៅលើអ្វីដែលអ្នកបានសិក្សា ហើយគំនិតផ្ទាល់របស់អ្នកនោះ នឹងមិនងាយអោយអ្នកភ្លេចបានឡើយ៕


ប្រភពអត្ថបទពី៖ ROSE

0 comments:

Post a Comment

Powered by Blogger.