បុរសមួយចំនួន មិនមែនទាំងអស់ ប៉ុន្តែភាគច្រើនតែងតែមានគំនិតអវិជ្ជមាន ២យ៉ាង ទៅលើនារីដែលគេកំពុងតែចែចង់នាង។ គេតែងតែ វាចាបញ្ឆិតបញ្ឆៀង ផ្តោះផ្តង ឌឺដង ផ្លែផ្កាឱ្យនាង ដើម្បីស្ទៀបស្ទង់ចិត្តរបស់នាង។
ជាការពិតណាស់ បុរសដែលចាប់អារម្មណ៍នឹងនារីម្នាក់ក្នុងរឿងស្នេហា មុននឹងឈានដល់ស្រឡាញ់នាងពិតប្រាកដនោះ គេតែងតែញ៉ែនារីម្នាក់នោះជាមុនសិន ទៅតាមវិធីសាស្ត្រផ្សេងៗគ្នាមិនថា សន្ទានាផ្ទាល់មាត់ ឬមធ្យោបាយណាមួយនោះទេ។ នៅពេលដែលគេចាប់ផ្តើមញ៉ែនាងបុរសតែងនិយាយពីនេះពីនោះ ហើយប្រសិនបើនារីដែលគេកំពុងតែញ៉ែនោះជានារីដែលឆាប់ឆ្លើយឆ្លងសន្ទនាជាមួយគេដោយគ្មានការអៀនប្រៀនទេនោះ គេនឹងចាប់ផ្តើមគិតថា នាងជានារីចិត្តងាយ ងាយស្រួលទាក់ទង ហើយគេមិនសូវឱ្យតម្លៃនាងទេ។
ប៉ុន្តែតែប្រសិនបើបុរសនោះ ចែចង់ប៉ះនារីដែលមិនងាយនឹងឆ្លើយឆ្លងផ្តោះផ្តងជាមួយគេ គេបែរជាថា នាងជាមនុស្សវាយឫក មិនសូវមានសុជីវធម៌ មិនចេះរាក់ទាក់ មិនចេះគួរសមទៅវិញ។ ទន្ទឹមនឹងនេះដែរ សូមគិតឡើងវិញថា អ្នកមិនអាចវាយតម្លៃមនុស្សស្រីតាមរយៈសកម្មភាព ឬពាក្យសម្តីដែលអ្នកបានឃើញ និងបានឮតែមួយភ្លែតនោះទេ? ចូរអ្នកធ្វើការសង្កេតនាងឱ្យបានច្រើនជាងមុនសិនចាំវាយតម្លៃតាមក្រោយ៕
0 comments:
Post a Comment