១. ម្សៅល្មៀត និងទឹកដោះគោ៖ ល្មៀតគឺជាគ្រឿងទេស ដែលងាយស្រួលរក ហើយមានគុណប្រយោជន៍ ជាច្រើនដល់ស្បែក ដោយផ្តល់សំណើម និងការពារស្បែកផងដែរ។
វិធីប្រើ៖ យកម្សៅល្មៀតមួយស្លាបព្រា លាយជាមួយទឹកដោះគោបន្តិច ច្របល់ឲ្យសព្វ ហើយលាបទៅលើបរិវេណ ដែលខ្មៅ និងស្ងួត ដោយទុករយៈពេលយ៉ាងតិច ៥នាទី រួចលាងទឹកចេញជាមួយសាប៊ូ និងទឹកជាការស្រេច។
២. ប្រេងអូលីវ និងស្ករ៖ គឺជាការព្យាបាលបែបធម្មជាតិ ដែលមានឥទ្ធិពល ក្នុងការព្យាបាលបរិវេណខ្មៅស្រអាប់ នៅត្រង់ជង្គង់ និងកែងដៃ ហើយក៏ជួយឲ្យស្បែក មានសំណើមផងដែរ។
វិធីប្រើ៖ យកស្ករលាយជាមួយនឹងប្រេងអូលីវមួយស្លាបព្រា ហើយច្របល់ឲ្យចូលគ្នា រួចយកទៅលាបលើស្បែកដែល ខ្មៅ និងស្ងួត។ បន្ទាប់មកធ្វើការម៉ាស្សាយ៉ាងហោចណាស់ ៥នាទី រួចលាងទឹកចេញជាមួយសាប៊ូទន់ៗ ជាការស្រេច។
៣. ប្រេងដូង ឬ ប៊ឺផលិតពីគ្រាប់ធុញ្ញជាតិ (Shea Butter)៖ វាមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហាស្បែក តាមបែបធម្មជាតិ ហើយវាក៏ជួយធ្វើឲ្យស្បែក មានសំណើម និងទន់ល្មើយ បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
វិធីប្រើ៖ យកវាទៅម៉ាស្សា ទៅលើជង្គង់ ឬកែងដៃ ជារៀងរាល់ថ្ងៃ មុនពេលចូលគេង។ ដោយធ្វើការម៉ាស្សាយ៉ាង ហ្មត់ចត់ រួចទុកវាឲ្យនៅលើស្បែកអ្នក ពេញមួយយប់។
0 comments:
Post a Comment