ជំនឿ និង ហោរាសាស្ត្រ

ម្សាញ់​ វក និង រកា មាន​អន់​ឯណា ផ្ទះ​ណា​មាន​អ្នក​រឹត​​មាន​សំណាង​​ខ្លាំង​ឡើងៗ!


ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា​ មាន​ឆ្នាំ​៣ (ឆ្នាំម្សាញ់ វក និង រកា) នឹងហេងៗ មាន​លុយ​កាក់​ច្រើនៗ និងអាចមានលាភសំណាង មានក្តីសុខ មានការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន និង មានលាភតិចទេ ម្យ៉ាង​វិញ​ទៀត​ក្រុម​គ្រួសារ​ណា​ដែល​មាន ពួក​គេ​នឹង​ជួប​តែ​សំណាង និង ជោគ​ជ័យ​គ្រប់​ភារកិច្ច ព្រម​ទាំង​ទទួល​បា​ន​នូវ​រឿង​ល្អៗ​ជា​ច្រើន​ទៀត​ដោយ​នឹក​ស្មាន​មិន​ដល់​ផង​ដែរ ៕



ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ដើម្បីលោកអ្នកបានជ្រាបដូច​តទៅ​នេះ! ក្រោយពីអានសូម លោកអ្នកមេត្តាជួយ ចែករំលែក ដើម្បីអោយ អ្នកដទៃ​ដែលមានឆ្នាំនេះ បានដឹងផង អរគុណ!!!


***ឆ្នាំ ម្សាញ់ វក និង ឆ្នាំ​រកា



បុគ្គលទាំងឡាយណាដែលមាន​កំណើត​កើត​ឆ្នាំម្សាញ់ វក និង​រកា គឺ​ជា​មនុស្ស​មាន​សំណាង​ណាស់ នៅ​ថ្ងៃ​អនា​គត ដោយ​មនុស្ស​ឆ្នាំ​ទាំង​បីនេះ មាន​ចរិក​ស្លូត​បូត មិន​ចេះ​កេង​ប្រវណ្ឌ​ទ្រព្យ ឬក៏ សេចក្តី​សុខ​របស់​អ្នក​ណា​ឡើយ គឺ​គេ​តែង​តែ​ចង់​អោយ​មនុស្ស​ប្រុស​ស្រី​ដែល​នៅ​ក្បែរ​ខ្លួន​គេ មាន​សេចក្តី​សុខ និង សេចក្តី​ចម្រើន ទោះ​ជា​ពេល​ខ្លះ​គេ​ធ្វើ​ ឬកពារ​ដូច​ជា​ស្អប់​ខ្ពើម ខឹង​សម្បារ ឬ​ មិន​សូវ​និយាយ​ស្តី ​រក ក៏ដោយ ក៏ បន្តូល​នៃ​សន្តាន​ចិត្ត​របស់​មនុស្ស​កើត​ឆ្នាំ​ទាំង​បីនេះ គឺ​ល្អ​ណាស់ ចូល​​ចិត្ត​យក​អាសារ ជួន​នៅ​ចំពោះ​មុខ ជួន​នៅពី​ក្រោយ​ខ្នង និង ជួន​ពឹង​អ្នក​ដទៃ​ផ្សេង​ទៀត​អោយ​ជួយ ។ ក្រុម​គ្រួសារ​ណា​ដែល​មាន​ឆ្នាំ ណាមួយ​នៃ​ឆ្នាំ​ទាំង​បី​ខាង​លើ​នេះ គឺ​ប្រាកដ​ណាស់ នឹង​មាន​សំណាង ចៀស​ឆ្ងាយ​ពី​រឿង​អាក្រក់ៗ ឆាប់ៗ​នេះ​ មិន​ថា​ផ្លូវ រូបិយ ឬក៏ ផ្លូវ​អរូបិយ ឡើយ ហើយ​ទន្ទឹម​នឹង​នេះ អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ​នឹង​ជួប​ប្រទះ​នឹង​រឿង​​ប្រពៃ​នឹក​ស្មាន​មិន​ដល់​នា​ថ្ងៃ​ណា​មួយ​ ជាក់​ជា​មិនខាន ។



ដោយសារតែកត្តានេះហើយ ទើបវត្ថុស័ក្ត ប្រសិទ្ធពរជ័យដល់ឆ្នាំ​ទាំង​បី​​នេះ​ ឲ្យហេងៗ និងអាចមាន លាភសំណាង នៅមុន​ចុង​ឆ្នាំ​២០១៧ ​នេះ ដែលលាភ​សំណាងមួយនោះ អាចចេញពីការខិតខំរបស់គេ កើត​ចេញ​ពី​ការ​ជួយ​ជ្រោម​ជ្រែង អស់រយៈពេលជាយូរណាស់មកហើយ ឬក៏ គម្រោង​ការ​ដែល​គេ​ប្រុង​នឹង​បំពេញក្នុង​ពេល​ឆាប់​ៗ​នេះ មួយ​វិញ​ទៀត បើ​ជា​អ្នក​ធ្វើ​ការ អាចនឹង​ត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឋានៈ និង តួនាទី ឲ្យផងក៏ថាបាន ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ញាតិ​ផៅ ឬចៅហ្វាយនាយផងដែរ និង​ទទួល​បាន​ដំណឹង​គួរ​ជាទី​ពេញ​ចិត្ត​ ដែល​ខ្លួន​កំពុង​តែ​រំពឹង ផង​ដែរ ៕


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.