ធ្វើការពិនិត្យ
ការចាប់ផ្តើម ឈានជើងចូលអាយុ ៤០ ឆ្នាំ ស្ត្រីគ្រប់រូប គួរតែទៅថតសុដន់ ជារៀងរាល់ឆ្នាំ និងពិនិត្យសុដន់ ជារៀងរាល់បីឆ្នាំម្តង។ ការថតសុដន់ នឹងផ្តល់ជារូបភាពកាន់តែល្អ និងស្រួលមើល។ ការថត MRI និង Sonogram អាចនឹងត្រូវធ្វើបន្ថែមទៀត។
ដឹងអំពីប្រវត្តិគ្រួសារ
ការដែលមានប្រវត្តិគ្រួសារ ធ្លាប់កើតមហារីកសុដន់ គឺមានភាគរយ ១៥ ភាគរយ នឹងកើតជំងឺនេះដែរ។ ចំពោះបងប្អូនផ្ទាល់ ដែលកើតជំងឺមហារីកសុដន់ហើយ នោះការប្រឈមរបស់អ្នក នឹងកើនឡើងទ្វេដង។ បើមានបងប្អូនពីរនាក់ កើតជំងឺមហារីកសុដន់ហើយ នោះការប្រឈមនឹងជំងឺនេះ នឹងកើនឡើងបីដង។
ញ៉ាំបន្លែ
អាហារមានជាតិខ្លាញ់ទាប អាចកាត់បន្ថយការប្រឈមនឹង ជំងឺមហារីកសុដន់បាន។ អ្នកប្រហែលជាត្រូវបន្ថែម បន្លែច្រើនបន្តិច ក្នុងរបបអាហាររាល់ថ្ងៃ បើសិនជាចង់ទទួលបាន ការការពារដ៏ច្រើននោះ។ ចូរញ៉ាំបន្លែ ដូចជា ប្រូខូលី ព្រោះសារធាតុ Sulforaphane របស់បន្លែមួយនេះ នឹងជួយបង្ការកុំឱ្យ កោសិកាមហារីកបំបែកខ្លួនបាន។ យកល្អ គួរតែញ៉ាំវាទាំងឆៅ ទើបទទួលបានផលល្អជាង។
បន្ថយការញ៉ាំគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹង ពីរដងក្នុងមួយថ្ងៃ នឹងបង្កើនការប្រឈមនឹង ជំងឺមហារីកសុដន់ រហូតដល់ ២១ ភាគរយ។ ដូច្នេះ អ្នកគួរតែជំនួសវា ជាមួយនឹងការញ៉ាំទំពាំងបាយជូរវិញទៅ ព្រោះសារធាតុ Resveratrol របស់សម្បកផ្លែឈើមួយនេះ មានសមត្ថភាពកាត់បន្ថយ កម្រិតសារធាតុអឹសស្ត្រូសែន ហើយក៏ជួយបន្ថយ ការប្រឈមនឹងជំងឺមហារីកសុដន់ដែរ។
បញ្ចេញញើស
ការហាត់ប្រាណចាប់ពី ៤៥ នាទីទៅមួយម៉ោងក្នុងមួយសប្តាហ៍ នឹងក្លាយទៅជា ជំនួយការដ៏អស្ចារ្យមួយ។ នៅពេលហាត់ប្រាណបានទៀងទាត់ វានឹងជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដោះស្រាយកត្តាដែលនាំឱ្យធាត់ជ្រុល និងបន្ថយសារធាតុអាំងស៊ុយលីន និងអឹស្ត្រូសែនទៀត។
រក្សាទម្ងន់ ឱ្យមានសុខភាពល្អ
ការដែលមានទម្ងន់ធ្ងន់ ឬធាត់ នឹងប្រឈមកាន់តែខ្លាំង ចំពោះជំងឺមហារីក ព្រមទាំងអាយុខ្លីទៀត៕
0 comments:
Post a Comment