គតិបណ្ឌិត

ពុទ្ធឳវាទ ៖ បុគ្គល​មិន​ល្អ ៤ ពួក ដែល​យើង​ពុំ​គួរ​សេពគប់


សង្គម​មនុស្ស គឺ​ជា​សង្គម​មួយ​ដែល​រស់​នៅ​លាយឡំ​ចូល​គ្នា រវាង​អ្នក​មាន និង​អ្នក​ក្រ រវាង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់។ មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ត្រូវ​រស់​នៅ​លើ​ផែន​ដី​នេះ​តែ​មួយ​ជា​មួយ​គ្នា។ មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ រស់​នៅ​លាយ​ឡំគ្នា តែ​មាន​ភាព​ខុស​គ្នា​ដាច់​ស្រឡះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះ​ពុទ្ធ​បរម​គ្រូ​នៃ​យើង លោក​ទ្រង់​លើក​យក​បុគ្គល ៤ពួក ដែល​ចាត់​ទុក​ថា ជា​បុគ្គល​មិន​ល្អ។

បុគ្គល​មិន​ល្អ​ទាំង ៤​ ពួក​នោះ​មាន​ដូចជា ៖​

១.​ មនុស្សខ្ជិលច្រអូស ៖ ជា​មនុស្ស​ដែល​ខ្ជិល មិន​ប្រឹង​ប្រែង​ប្រកប​កិច្ច​ការ​ចិញ្ចឹម​ជីវិត, ជា​ប្រភេទ​មនុស្ស​ដែល​រំពឹង​តែ​លើ​ប្រេង​វាសនា។

២. អ្នក​បួស​មិនសង្រួម​ ៖ ជា​ប្រភេទ​បុគ្គល​ដែល​បួស​រៀន​ក្នុង​សំណាក់​ព្រះ​ពុទ្ធសាសនា តែ​មិន​បាន​សង្រួម​កាយ គោរព​វិន័យ​ដែល​ព្រះពុទ្ធ​បញ្ញត្តិ។

៣. អ្នក​ដឹកនាំ​ប្រទេស​ មិន​ពិចារណា​មុនធ្វើ​ ៖ ប្រភេទ​មនុស្ស​ដែល​ដឹក​នាំគេ ដឹក​នាំ​ជាតិ តែ​មិន​សូវ​មាន​ការ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​ធ្វើ​អ្វី​មួយ។ 

៤. អ្នក​ប្រាជ្ញ​ក្រោធ​ខឹង​ច្រើន​ ៖ ធម្មតា​អ្នក​ប្រាជ្ញ គឺ​ជា​បុគ្គល​ដែល​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ និង​គួរ​ជា​ទី​គោរព​នៃ​មនុស្ស​ផង​ទាំង​ឡាយ។ ដូច្នេះ​អ្នក​ប្រាជ្ញ ពុំ​គប្បី​ជា​មនុស្ស​មាន​សេចក្ដី​ខឹង​ក្រោធ​ច្រើន​ឡើយ៕



0 comments:

Post a Comment

Powered by Blogger.