ទោះជាបែកគ្នាក្តី ម្តងម្កាលយើងនៅតែនឹកសង្សារចាស់ រហូតពេលយល់សប្តិឃើញគេទៀតក៏មាន។ បើសិនយល់សប្តិបែបហ្នឹងតើមានន័យថាម៉េច? ខាងក្រោមនេះគឺជាសម្រាយនៅពេលអ្នកគេងយល់សប្ដិឃើញសង្សារចាស់។
១. អ្នកនៅមានមនោសញ្ចេតនាជាមួយអ្នកចាស់
មូលហេតុដែលគេតែងប្រទះឃើញជាងគេនៅពេលអ្នកសុបិនឃើញសង្សារចាស់នោះគឺអ្នកនៅមានអារម្មណ៍ជាមួយគេ បើទោះបីជាអ្នកទាំង២បានបែកគ្នាទៅហើយ។ យ៉ាងណាក៏ដោយ អ្នកមានអារម្មណ៍ជាមួយគេ មិនមែនមានន័យថា អ្នកចង់នៅក្បែរគេនោះឡើយ។
២. អ្នកនៅមានចម្ងល់ចំពោះចំណងស្នេហ៍ចាស់
អ្នកនៅបន្តសួរខ្លួនឯងថា ហេតុអ្វីបានយើងបែកគ្នា? ឧទាហរណ៍បើយើងប្រើវិធីដោះស្រាយបញ្ហាផ្សេងនៅថ្ងៃបែកគ្នានោះ តើលទ្ធផលនឹងខុសឥលូវឬអត់? នៅពេលដែលស្នេហាមួយបញ្ចប់ទៅដោយមិនពេញលេញ អ្នកនឹងយល់សប្ដិឃើញអ្នកដែលទាន់សម្រាយបញ្ហាហ្នឹងរួច។
៣. អ្នកមានរកាំរកូសច្រើនជាមួយសង្សារបច្ចុប្បន្ន
មិត្តប្រុសមិនធ្លាប់ស្រែកគំហកដាក់អ្នក។ មិត្តប្រុសមុនជាអ្នកតាមចិត្តអ្នកគ្រប់រឿង។ មិត្តប្រុសថ្មីអ្នកមិនបានធ្វើល្អដាក់យើងដូចអ្នកចាស់។ នៅពេលដែលរឿងបច្ចុប្បន្នមិនដូចបំណង យើងនឹងចាប់ផ្ដើមគិតពីខណៈពេលដែលយើងធ្លាប់មានសេចក្ដីសុខ។
៤. អ្នកតាមដានសង្សារចាស់នៅលើបណ្ដាញសង្គម
បើសិនជាអ្នកទាំង២មិនទាន់ឈ្លោះគ្នាដល់ថ្នាក់ block គ្នានោះទេ មានលទ្ធភាពខ្ពស់ដែលអ្នកនៅតាមដានគេនៅលើបណ្ដាញសង្គម។ អ្នកចង់ដឹងថាគេកំពុងនៅឯណា និងជាមួយអ្នកណា។
៥. អ្នកមិនពេញចិត្តនឹងស្នេហាបច្ចុប្បន្ន
បើសិនជាអ្នកនៅលីវ ឬកំពុងស្ថិតក្នុងចំណងមិត្តភាពមួយតែមិនពេញចិត្តនឹងវា។ អារម្មណ៍របស់អ្នកនឹងស្វែងរកអតីតកាលដោយស្វ័យប្រវត្តិដើម្បីបំពេញភាពឯកោនោះ។
៦. អ្នកចាស់ទាក់ទងឡើងវិញ
អ្នកអាចនឹងកំពុងមានសុភមង្គលជាមួយស្នេហាថ្មី តែសុខៗស្រាប់តែអ្នកចាស់ទាក់ទងមកវិញ។ នៅពេលនោះខួរក្បាលរបស់យើង នឹងមានសំនួររាប់លានសួរថាហេតុអ្វីបានជាគេទាក់ទងឡើងវិញដែលបណ្ដាលឲ្យយើងយល់សប្ដិឃើញគេ៕
0 comments:
Post a Comment