ដឹងទេថា នារីដែលមានចរិតឡិកឡក់ដូចក្មេង គួរឱ្យស្រឡាញ់ប៉ុណ្ណានោះ? នារីប្រភេទនេះ មានកិរិយាមាយាទក្រម៉ិចក្រមើម រួសរាយ ចូលចិត្តនិយាយលេងសើចច្រើន ញញឹមស្រស់ ហើយថែមទាំង ម្ញ៉ិកម្ញ៉ក់ គឺមានលក្ខណៈដូចជា កូនក្មេងមើលទៅគួរឱ្យខ្មាញ់ គួរឱ្យគ្រឺតខ្លាំងណាស់។
ផងនោះដែរ នារីបែបនេះចូលចិត្តលេងញ៉េះញ៉ោះ ពូកែក្តិច ពូកែមួល និងង៉ិកង៉ក់ដូចកូនក្មេងទាររបស់លេងអញ្ចឹង។ នាងមិនសូវខ្វល់ច្រើន នាងឆ្លាត ហើយមិនសូវខ្លាច ឬចាញ់ច្រាបនរណាងាយៗទេ។ ហេតុផលទាំងនេះហើយដែលជាលក្ខណៈពិសេស ធ្វើឱ្យនាងមានលក្ខណៈប្លែកពីនារីដទៃ ហើយលើសនេះទៀតនោះ គឺនារីចរិតក្មេងឡិកឡក់ភាគ ច្រើនជាទីប្រាថ្នា ឬសំណព្វចិត្តរបស់បុរសៗដែលមានចរិតចាស់ទុំទៀតផង ព្រោះតែបុរសៗបែបនេះគេនិយម គេត្រូវចិត្ត គេមានមនោសញ្ចេតនា ឬនិស្ស័យជាមួយ នារីប្រភេទនេះដោយសារគេគិតថា នាងក្មេងគួរឱ្យស្រឡាញ់ គេចង់មើលថែ ថ្នាក់ថ្នមនាង មិនតែប៉ុណ្ណោះទេ បុរសដែលមានចិរិតចាស់ទុំ គេមិនតែងមានចិត្តធ្ងន់ គេចេះគិតគូរពីអនាគតវែងឆ្ងាយ ហើយគេតែងអធ្យាស្រ័យចំពោះនារីក្មេងណាស់ ព្រោះគេគិតថានាងនៅក្មេងមិនទាន់ចេះគិតគូបានគ្រប់ជ្រុងជ្រោយ ជាហេតុឱ្យគេអាណិតចង់ការពារថែរក្សានាងហើយក៏ដោយសារតែគេជាប់ចិត្ត ពេញចិត្តនឹងចរិតរួសរាយសប្បាយរបស់នាង គេចង់ឃើញនាងញញឹម ហើយបើពេលណាមួយគ្មាននាងនៅក្បែរគេអាចនឹងអផ្សុក ស្ងាត់ ហើយដូចជា ឯកាណាស់ ដូច្នេះហើយគេតែងចាត់ទុកនាងជាព្រះនាង និងជាសំណ្វចិត្តរបស់គេ គឺគេមិនហ៊ានធ្វើឱ្យនាងទាស់ចិត្តទេ៕
0 comments:
Post a Comment