ពេលដែលអ្នកក្រឡែកមើលមួយភ្លែត តើអ្នកឃើញអ្វីនៅក្នុងរូបនេះ? មនុស្សមួយចំនួនច្បាស់ជាមើលឃើញរូបមនុស្សស្រី ដាក់ក្បាលអោនចុះទៅក្រោម ដោយយកដៃស្រាកគ្នាដាក់នៅលើកញ្ចឹងក។ ប៉ុន្តែភាគតិចណាស់ដែលឃើញរូបនេះថាជា រូបលលាដ៏ក្បាល។ អ្វីដែលអ្នកមើលឃើញបានផ្សារភ្ជាប់ទៅនឹងស្ថានភាពចិត្តគំនិតរបស់អ្នក។ បើមិនជឿទេសាកអានមើលការបកស្រាយខាងក្រោម ថាត្រូវនឹងស្ថានភាពរបស់អ្នកដែររឺទេ?

- ប្រសិនបើអ្នកឃើញរូបមនុស្សស្រី
នេះបង្ហាញអោយឃើញពីការហត់នឿយខាងផ្លូវចិត្ត រឺការសោកស្តាយនៅក្នុងចិត្តដ៏ធំបំផុត។ ពេលនេះ, អ្នកប្រហែលជាកំពុងប្រឈមមុខនឹង ស្ថានភាពលំបាកនៅក្នុងជីវិតរបស់អ្នក, រឺការផ្លាស់ប្តូរដ៏សំខាន់ណាមួយ រឺមានអ្វីមួយ ដែលជាការយល់ច្រលំដ៏ខ្លាំងបំផុត នៅក្នុងការរស់នៅរបស់អ្នក។ វាក៏អាចជាសញ្ញាដែលបង្ហាញថា ទំនាក់ទំនងដៃគូស្នេហាមិនសូវល្អ ដែលមានន័យថាគូស្នេហ៍របស់អ្នក កំពុងធ្វើអោយអ្នកនឿយហត់ រឺគេមិនសូវផ្តល់វិសាលភាពគ្រប់គ្រាន់ដល់អ្នក។ វាដល់ពេលហើយដែលអ្នកត្រូវសម្រាក ហើយចាកចេញពីអ្វីទាំងអស់ដែលធ្វើអោយអ្នកខកចិត្ត។ ផ្តោតទៅលើរឿងល្អៗ។ ការផ្លាស់ប្តូរអាចនឹងល្អប្រសើរ។
- ប្រសិនបើអ្នកឃើញរូបលលាដ៏ក្បាល
បច្ចុប្បន្នអ្នកកំពុងឆ្លងកាត់ការប្រកួតប្រជែងនៅក្នុងជីវិត ដែលរួមមានទាំងប្រាជ្ញា និងកម្លាំង។ អ្នកអាចប្រឈមនឹងការប្រជែងដ៏លំបាក ដែលជិតនឹងមកដល់។ ចូរចងចាំថា, គ្មានអ្វីដែលជាឧបសគ្គធំ ក្នុងការបញ្ឈប់កម្លាំងជំរុញទឹកចិត្តរបស់អ្នកនោះទេ។ អ្នកដែលមើលឃើញរូបលលាដ៏ក្បាល មានន័យថាជាមនុស្សដែលខំប្រឹងធ្វើការងារ ហើយពួកគេកម្របានការកោតសរសើរនូវអ្វីដែលពួកគេបានធ្វើណាស់៕
0 comments:
Post a Comment