មាន់ជាសត្វមង្គលដែលនាំមកនូវជោគលាភ។រូបសំណាកមាន់គេប្រើដើម្បីបំបែកនូវរាល់ឧបទ្រពចង្រៃកើតចេញពីឥទ្ធិពលមិនល្អណាមួយដែលមានទាំងនៅក្នុងផ្ទះឬក្រៅផ្ទះ។
ក្នុងការប្រើបំបាត់ឧបទ្រចង្រៃដែលបានផលបំផុតគឺគេប្រើរូបសំណាកសត្វមាន់សម្រាប់បណ្តេញ”ឧបទ្រពចង្រៃម្យ៉ាងដែលគេបានឱ្យឈ្មោះថា”ដង្កូវពិឃាត”ឧហរណ៍ដូចជាបើផ្ទះណាមួយដែលអាចសម្លឹងមើលឃើញសសរបង្គោលភ្លើងដែលមានខ្សែភ្លើងរយីងរយោងឬបង្គោលអត់តែនទូរទស្សន៍ដែលមានរូបរាងដូចដង្កូវឬក្អែបហើយអាចសម្លឹងមើលឃើញនៅត្រង់បង្អួចឬមាត់ទ្វារនោះជាលក្ខណៈមិនល្អឡើយ។បើផ្ទះអ្នកស្ថិតនៅក្នងលក្ខណៈបែបនេះតែងនឹងបង្កឱ្យអ្នករស់នៅក្នុងផ្ទះសម្បែងនោះមានរោគជំងឺងបៀតបៀននិងពិសេសនៅមានការប្រឈមជាមួយការកើតឧប្បត្តិហេតុថែមទៀតផង។
បើបចង់បំបាត់នូវឧបទ្រពទាំងនេះយើងអាចអនុវត្តបានដោយការដាក់រូបសំណាកសត្វមាន់ឱ្យបែរមុខទៅរកកន្លែងទិសទាំងនោះពីព្រោះអាចនឹងជួយបំបាត់រាល់ឧបទ្រពបានយ៉ាងល្អ៕
0 comments:
Post a Comment