សម្រស់ជាសម្បត្តិខាងក្រៅមួយ ដែលមិនមែនមនុស្សទាំងអស់សុទ្ធតែទទួលបានវាមកពីកំណើតគ្រប់ៗគ្នានោះទេ។ មានមនុស្សច្រើនណាស់ ដែលមិនបានពេញចិត្តទៅនឹងរូបរាងកាយរបស់ខ្លួន។ អ្នកខ្លះទៀត ក៏ពេញចិត្តនូវអ្វីដែលខ្លួនមាន។ សម្រស់ដ៏ផូរផង់, សាច់ម៉ដ្ឋរលោង, កម្ពស់សមនឹងដងខ្លួន...។ នេះជាអ្វីដែលធ្វើឲ្យទាក់ទាញចិត្តបុរសទាំងឡាយ។
តើអ្នកត្រូវតែជ្រើសរើសនារីដែលមានរូបរាងស្អាតមកធ្វើជាភរិយាមែនទេ?
បុរសជាច្រើនបានស្រឡាញ់ពេញចិត្តចំពោះនារីទាំងឡាយដែលមានរូបសម្បត្តិស្អាត។ ទន្ទឹមនឹងភាពស្អាតនេះ អ្នកទាំងអស់គ្នាគួរតែសង្កេតទៅលើចំណុចមួយចំនួនដូចខាងក្រោមនេះ ទើបមិនធ្វើឲ្យខកចិត្ត។
គួរសង្កេតមើលលក្ខណៈ អាកប្បកិរិយា អត្តចរិតឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តយកនារីណាម្នាក់មកធ្វើជាភរិយា។ ស្ត្រីដែលគួរយកធ្វើភរិយាមានលក្ខណៈ ១២ យ៉ាងដូចខាងក្រោម ៖
១. ចំណេះដឹង ឬការអប់រំ ៖
នៅពេលមនុស្សមានចំណេះដឹង និងការអប់រំ នោះសកម្មភាពរស់នៅប្រចាំថ្ងៃក៏មានលក្ខណៈល្អប្រសើរ ច្រើនជាងអ្នកដែលមិនធ្លាប់ទទួលការអប់រំ ឬមិនធ្លាប់ចូលសាលារៀនដែរ។ គេចេះរៀបចំផ្ទះសំបែង, ចេះរស់នៅក្នុងសហគមន៍មួយប្រកបដោយសន្តិភាព និងចេះស្វែងរករបរសុចរិតសម្រាប់ចិញ្ចឹមជីវិត។
២. មានឪពុកម្ដាយ, អាណាព្យាបាលពិតប្រាកដ ៖
យើងជឿជាក់យ៉ាងច្បាស់ថា ប្រសិនបើអ្នកនាំនារីណាម្នាក់ ដែលគ្មានទីលំនៅច្បាស់លាស់, គ្មានអាណាព្យាបាលពិតប្រាកដ ទៅផ្ទះអ្នក នោះឪពុកម្ដាយ របស់អ្នកនឹងមិនអាចទទួលយកបានឡើយ។ ដូច្នេះវាក៏ជាចំណុចដែលត្រូវពិចារណាដែរ។
៣. មានចិត្ត ៖
សង្កេតទៅលើនារីម្នាក់នោះ។ នេះជាអ្វីដែលបុរសទាំងឡាយមិនអាចរំលងបានឡើយ។ មើលទៅថា តើនាងស្រឡាញ់អ្នកគ្រាន់តែចង់ចម្លងខ្លួននាង ឬគ្រាន់តែសម្លឹងមើលអ្នកដោយសារទ្រព្យសម្បត្តិ? បើដោយសារតែទ្រព្យសម្បត្តិនោះ ឆាប់បោះបង់នាងចោលទៅ។
៤. ឥរិយាបថល្អ ៖
ពាក្យចាស់មួយឃ្លាតែងប្រដៅកូនចៅជំនាន់ក្រោយថា "នារីល្អដោយចរិយា បុរសសង្ហារសារដោយវិជ្ជា"។ មានន័យថា នារីម្នាក់ ត្រូវតែមានឥរិយាបថល្អ ថ្លៃថ្នូរ សមជានារីខ្មែរដែលគោរពប្រពៃណី និងទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ។
៥. ការងារផ្ទះ ៖
នាងត្រូវតែចេះធ្វើកិច្ចការងារផ្ទះបាយ។ នេះមិនមែនមានន័យថា នាងត្រូវតែនៅបម្រើអ្នកគ្រប់ពេលនោះទេ គឺនារីដែលល្អម្នាក់ត្រូវចេះធ្វើម្ហូបអាហារសម្រាប់ស្វាមី សម្រាប់កូន និងចេះសម្អាតផ្ទះសំបែងទៀតផង៕
៦. មានវ័យប្រហាក់ប្រហែលគ្នា៖
កុំឲ្យខុសគ្នាឆ្ងាយពេក បើប្រពន្ធក្មេង ចំណែកឯអ្នកមានវ័យចាស់ ចូលក្បួនបរា មិនសុខចម្រើនទេ។
៧. យល់ចិត្តថ្លើមគ្នា៖
ស្រឡាញ់គ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមក មានអធ្យាស្រ័យដល់គ្នា អាចរស់នៅជាមួយគ្នាកើត។
៨. ប្រព្រឹត្តតាមចិត្តគ្នា៖
ពេល ប្តីចង់ធ្វើចង់រកអ្វី ត្រូវចេះជួយជ្រោមជ្រែងលើកទឹកចិត្តគ្នាទៅវិញទៅមក មិនត្រូវអង្គុយចាំចាប់កំហុសគ្នាទេ។
៩. ចង់បានទ្រព្យតាមគន្លងធម៌៖
បានដោយសុចរិតទៀងត្រង់ ដោយកម្លាំងញើសឈាមរបស់ខ្លួនឯង មិនមែនជាស្ត្រីល្មោភលោភលន់ហួសហេតុនោះទេ។
១០. មានកូន៖
មិនមែនជាស្ត្រីអា អត់កូន នេះជាកត្តាមួយដ៏សំខាន់ដែលបុរស់ៗគ្រប់រូបរូបតែងតែចង់បាន ដើម្បីបន្តពូជពង្សវង្សត្រកូលរបស់ខ្លួន។
១១. មានចរិយាមារយាទសមរម្យ៖
ចេះគោរពចាស់ទុំ រៀមច្បង មិនតម្កើងឬកចើងម៉ើងឆ្មើងឆ្មៃ មើលងាយអ្នកដទៃ។ មានសម្តីពិរោះពិសា ផ្អែមល្ហែម ចេះដឹងខុសត្រូវគួរមិនគួរ។
១២. ដឹងទុក្ខធុរ៖
បម្រើបាយទឹក បោកគក់សម្លៀកបំពាក់ បោសច្រាសកន្លែងដេក ទីសំណាក់អាស្រ័យឲ្យបានស្អាតបាតជាដើម។

Photo Credit: Piseth Phon
Text Credit: អត្ថបទខ្មែរ - Khmer Text
0 comments:
Post a Comment