នៅក្នុងភូមិមួយមានបុរសវ័យចំណាស់ម្នាក់ គាត់ត្រូវបានគេចាត់ទុកជាមនុស្សដែល មានប្រាជ្ញាវៃឆ្លាតជាងគេនៅក្នុងភូមិ។ ដូច្នេះជារៀងរាល់ថ្ងៃតែងតែមានមនុស្សជាច្រើនមករកគាត់ ដើម្បីរៀបរាប់អំពីរឿងពិបាកចិត្តដដែលៗរបស់ពួកគេ។
ថ្ងៃមួយបុរសវ័យចំណាស់នោះបានហៅ មនុស្សដែលនៅក្នុងភូមិមកជួបជុំគ្នា។ ហើយគាត់និយាយរឿងកំប្លែងមួយប្រាប់ទៅមនុស្សទាំងនោះ។ ពេលដែលនិយាយរឿងកំប្លែងចប់គ្រប់គ្នានាំគ្នាសើចគិល។
ពីរបីនាទីក្រោយ, គាត់ក៏និយាយរឿងកំប្លែងដដែលប្រាប់ទៅពួកគេម្តងទៀត ហើយមានតែមនុស្សពីរបីនាក់តែប៉ុណ្ណោះ ដែលញញឹមពេលដែលស្តាប់រឿងនេះចប់។
មួយសន្ទុះក្រោយទៀត, គាត់ក៏និយាយរឿងដដែលនេះប្រាប់ទៅពួកគេជាលើកទីបី ប៉ុន្តែម្តងនេះគ្មាននរណាម្នាក់អស់សំណើចនោះទេ។
បុរសវ័យចំណាស់ក៏ញញឹម ហើយនិយាយទៅកាន់ពួកគេថា,
"អ្នកមិនអាចសើចម្តងហើយម្តងទៀត នៅពេលដែលស្តាប់រឿងដដែលបានទេ។ អ៊ីចឹងហេតុអ្វីបានជាអ្នកទាំងអស់គ្នាតែងតែយំ និង ពិបាកចិត្តចំពោះបញ្ហាដដែល?"
ន័យអប់រំ៖ ការព្រួយបារម្ភមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ, វាមានតែខ្ជះខ្ជាយពេលវេលា និងកំលាំងរបស់អ្នកទៅវិញទេ៕
ប្រភពពី៖ ROSE
0 comments:
Post a Comment