ចំណេះដឹងថ្មីៗ

វិធីធ្វើម្ហូប៖ បុកសណ្តែកកួរ អន្លក់ខ្ចី

ថ្ងៃនេះដែនដីសុវណ្ណ សូមនាំយកមុខម្ហូបមួយមុខដែលមានឈ្មោះថា «បុកសណ្តែកកួរ អន្លក់ស្រស់» មកបង្ហាញមិត្តៗ ដែលនិយមចូលចិត្ត ធ្វើម្ហូប ក៏ដូចជាអ្នក ដែលចូលចិត្តញុំា បន្លែស្រស់ៗ ។ ចង់ដឹងថាមុខម្ហូបមួយនេះ មានគ្រឿងផ្សំ និង វិធីបែបណា តោះទៅទាំងអស់គ្នា ៖
គ្រឿងផ្សំ៖
-សណ្តែកកួរលាងស្អាត (លៃល្មមសមាជិកគ្រួសារ)
- ប៉េងប៉ោះលាងស្អាត ២ ផ្លែ (ទុំ រឺខ្ចី តាមការចូលចិត្ត)
-  ម្ទេសខ្មាំង ៥ គ្រាប់ (រឺដាក់តាមការ ចូលចិត្ត)
- ខ្ទឹមស ៥ កំពិស
- សណ្តែកដីលីង (មានក៏បានអត់ក៏បាន)
- បង្គាក្រៀម (មានក៏បានអត់ក៏បាន)
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ស្ករស រឺស្ករត្នោត ១ ស្លាបព្រាបាយ (រឺដាក់ការចូលចិត្ត)
- ទឹកប្រហុកឆ្អិន ២ ស្លាបព្រាបាយ  (តែបើអ្នកចូលចិត្ត ប្រហុកឆៅដាក់ប្រហុកឆៅ)

វិធីធ្វើ៖
- ដាំទឹកពុះ ដាក់ប្រហុកចូល ជ្រុំយកទឹកប្រហុក ទុកមួយឡែក (តែបើអ្នកចង់បុកទាំងឆៅ ក៏បានជ្រើសរើស ប្រហុកសាច់ល្អ​ លាងអោយស្អាត ទុកអោយស្រស់ទឹក)
- បុកម្ទេសជាមួយខ្ទឹមស អោយម៉ត់ ដួសចេញសិន
- សណ្តែកកួរ កាត់ខ្លីៗល្មម រួចបុកវាអោយបែកៗ 
-​ បន្ថែមសណ្តែកដីលីង បង្គារក្រៀម ទឹកត្រី ទឹកប្រហុក ទឹកក្រូចឆ្មា ស្ករស ម្ទេស ខ្ទឹមសដែលបុករួច និង ប៉េងប៉ោះចំណិតចូល ជ្រុំតិចៗ អោយបែកៗ ចូលជាតិ ភ្លក្សមើលថា ត្រូវមាត់អ្នកហើយរឺនៅ បើត្រូវហើយដួសដាក់ចាន ញុំាជាមួយបន្លែខ្ចីស្រស់ៗ ដូចជា ការ៉ុត ត្រសក់ ស្ពៃក្តោប ស្ពៃបូកគោ ស្ពៃក្រញ៉ាញ់ ត្រកួនឈ្លក់ទឹក និង បន្លែផ្សេងៗទៀត ដែលអ្នកចូលចិត្ត ។ បើបានបន្ថែមជាមួយ សាច់គោងៀតអាំងទៀតរឹតតែពិសេស ៕


ប្រភព៖ Bektleay

0 comments:

Post a Comment

Powered by Blogger.