ចំណេះដឹងថ្មីៗ

មនុស្សប្រុសភាគច្រើនមិនដែលយល់...


មនុស្សស្រីគួរស៊ែរឲ្យមនុស្សប្រុសបានអាន៖

មនុស្សប្រុសភាគច្រើនមិនដែលយល់ ក៏មិនចង់ព្យាយាមយល់ពីតម្លៃនៃការលះបង់របស់មនុស្សស្រីនោះទេ....


-មិនយល់ថានាងផ្តល់ក្តីសង្ឃឹមលើអ្នកយ៉ាងណា នៅពេលនាងបានបដិសេដមនុស្សប្រុសល្អៗជាច្រើនហើយជ្រើសរើសរៀបការជាមួយអ្នក ហើយនៅពេលនាងជារបស់អ្នក អ្នកបែជាមិនផ្តល់ភាពសំខាន់ចំពោះនាង

-មិនយល់ថានាងស្រលាញ់អ្នកខ្លាំងប៉ុណ្ណា នៅពេលនាងសុខចិត្តចាកចេញពីឪពុកម្តាយមករស់នៅជាមួយអ្នក ហើយអ្នកបែរជាសុខចិត្តទុកនាងចោលដើម្បីមិត្តអ្នកទៅវិញ

-មិនយល់ថានាងក្លាហានប៉ុណ្ណាដែលហ៑ានមករួមសុខរួមទុក្ខ ឆ្លងថ្ងៃល្អ និងថ្ងៃអាក្រក់ជាមួយអ្នក តែនៅថ្ងៃដែលនាងត្រូវការអ្នក អ្នកបែរជាយល់ថា នាងហួងហែងពេលវេលាអ្នកជ្រុលពេក

-មិនយល់ថានាងពិបាកយ៉ាងណានៅពេលនាងទ្រាំទ្រពរពោះ ចាញ់កូន អស់រយៈពេលជិត១ឆ្នាំដើម្បីបង្កើតកូនអោយអ្នក តែអ្នកបែរជាកំពុងរវល់ចរិកសេដ្ឋីចំពោះមុខស្រី ktv

-មិនយល់ថានាងឈឺចាប់ស្ទើស្លាប់ស្ទើរស់យ៉ាងណា នៅពេលនាងប្តូរជីវិតដើម្បីបង្កើតកូនរបស់អ្នក 

-មិនយល់ថានាងហត់នឿយទន់ខ្សោយយ៉ាងណា នៅពេលនាងចំណាយពេលវេលា និងសុខភាពដើម្បីមើលថែកូនអ្នក តែអ្នកបែជាបន្ទោសនៅពេលនាងធ្វេសប្រហែសបន្តិចបន្តួច

-មិនយល់ថានាងក្រៀមក្រំយ៉ាងណា នៅពេលដែលនាងឃើញរូបសម្រស់ខ្លួនឯងកាន់តែអាក្រក់ទៅៗ តែនាងគ្មានសូម្បីពេលវេលា និងលុយកាក់ដើម្បីមើលថែខ្លួនឯង

-មិនយល់ពីទំហំនៃការអស់សង្ឃឹម និងការអន់ចិត្តប៉ុណ្ណា នៅពេលអ្នកមិនព្យាយាមយល់ពីចិត្តនាង អ្វីដែលអ្នកយល់គឺមានតែ មនុស្សស្រីគួរអោយធុញ រឿងច្រើន ងរង៉ក់ច្រើន រំខានច្រើន មិនយល់ពីតម្រូវការពេលវេលាផ្ទាល់ខ្លួនរបស់អ្នក......... មិនយល់ពីអ្វីដែលអ្នកកំពុងធ្វើគឺដើម្បីបានមុខមាត់ ដើម្បីមុខរបររកសីុ ហើយអ្វីដែលអ្នកកាន់តែមិនយល់គឺ មនុស្សស្រីសុខចិត្តក្រលំបាក ក៏មិនចង់បានភាពមានបាន ដែលបានមកពីពេលនាងគេងចាំអ្នក ហើយអ្នកត្រឡប់មកផ្ទះវិញជាមួយនឹងក្លិនទឹកអប់ និងស្នាមក្រែមរបស់ស្រីខាងក្រៅ.......

0 comments:

Post a Comment

Powered by Blogger.