ចំណេះដឹងថ្មីៗ

តើពេលណាជាពេលវេលា​ដ៏​ល្អ​បំផុត សម្រាប់​ការ​រួមភេទ​?


ខាងក្រោម​នេះ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដែល​អ្នក​គួរតែ​ចាប់ផ្តើម​ប្រើប្រាស់​វា ដើម្បី​ការ​រួមភេទ​របស់​អ្នក​ទៅ​។

មុនពេល​ធ្វើ​បទ​បង្ហាញ​
​តាម​ការស្រាវជ្រាវ​បានអោយដឹងថា ការរួម​ភេទ​អាច​ធ្វើអោយ​ធូរ​ដល់​សរសៃប្រសាទ បន្ថយ​សម្ពាធ​ឈាម និង​ស្ត្រេ​ស​។ អ្នក​ដែល​រួមភេទ​រួច មុនពេល​ធ្វើ​បទ​បង្ហាញ​នៅ​ទីសាធារណៈ គឺ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​តិចតួច​បំផុត​តែម្តង​។

ព្រឹក​ឡើង​
​អ្វី​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ​គឺថា រាងកាយ​របស់​អ្នក​ត្រូវបាន​បង្កើតឡើង ដើម្បី​រួម​ភេទ​នៅ​ពេល​ព្រឹក​តែម្តង​។ មិនមែន​មាន​តែ​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន និង​ថាមពល​មាន​ខ្លាំង​នៅ​ពេលព្រឹក​ជា​អ្នក​នាំ​នោះទេ តែ​ការកើនឡើង​នៃ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​នឹង​ធ្វើអោយ​អ្នក និង​ដៃគូ​កាន់តែ​មាន​ចំណង់​ជាមួយ​គ្នា​កាន់តែ​ខ្លាំង ហើយ​សារធាតុ Endorphins នឹង​ជួយ​បង្កើន​អារម្មណ៍​អ្នក​ថែមទៀត​។

នៅពេល​ដែល​អ្នក​យល់ថា ខ្លួនឯង​ចាញ់​អាកាសធាតុ​បន្តិចបន្តួច​
​វា​ហាក់បីដូចជា​រឿង​ជាក់ស្តែង​ណាស់ ប៉ុន្តែ តាម​ការសិក្សា​បានអោយដឹងថា ការ​រួមភេទ​ពិតជា​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​មែន​។ ដូច្នេះ អ្នក​ប្រហែលជា​មិន​ចង់​ប្រើ​ពេលវេលា​រួមភេទ​ជាមួយ​គ្នា​ទាំង​ម្នាក់ៗ​កំពុងតែ​ក្តៅខ្លួន​ឡើយ ប៉ុន្តែ សូម​ចាំ​ថា នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ត្រៀម​ខ្លួន​ចូល​រដូវ​កាល​ជំងឺ​ផ្តាសាយ​។

ថ្ងៃទី ១៤ នៃ​វដ្ត​រដូវ​មនុស្ស​ស្រី​
​តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា នៅ​ជុំវិញ​រយៈពេល​ពីរ​សប្តាហ៍​នៃ​វដ្ត​រដូវ​មនុស្ស​ស្រី តំបន់​គ្លី​តូ​រី​ស (Clitoris) នឹង​លូត​ធំ​ជាង​មុន ២០ ភាគរយ ហើយក៏​ជា​កន្លែង​ដែល​ងាយ​នឹង​ទទួល​បាន​ភាព​ស្រើបស្រាល​ជាងគេ​ផងដែរ​។ ការឈាន​ដល់​ចំណុច​កំពូល​របស់​អ្នក ប្រហែល​ជា​ងាយស្រួល​នឹង​ទទួលបាន តាមរយៈ​ការ​រួមភេទ​នៅ​ថ្ងៃ​ពិសេស​មួយ​នេះ​។

ក្រោយ​ពី​ហាត់ប្រាណ​រួច​
​ចូរ​ធ្វើ​ការទាញយក​ប្រយោជន៍​ក្រោយពី​ការ​ហាត់ប្រាណ ហើយ​គួរតែ​បន្ថែម​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​នៃ​មុខងារ​ផ្លូវភេទ​នៅ​ពេល​បន្ទាប់​។ ការសិក្សា​បាន​អោយដឹងថា ក្រោយ​ពី​ស្ត្រី​ហាត់ប្រាណ​ដោយ​ការ​ជិះ​កង់​រយៈពេល ២០ នាទី​រួច​មក គឺ​ធ្វើអោយ​លំហូរ​ឈាម​ទៅកាន់​តំបន់​ប្រដាប់​ភេទ​របស់​ពួកគេ​កាន់តែ​ខ្លាំង​រហូត​ដល់ ១៦៩ ភាគរយ​ឡើងទៅ​ឯណោះ​។ ជាមួយគ្នានេះដែរ រាងកាយ​របស់​អ្នកនឹង​បញ្ចេញ​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន​កាន់តែច្រើន​នៅពេល​ហាត់ប្រាណ ដូច្នេះ​ចំណង់​ផ្លូវភេទ​បែប​ធម្មជាតិ​របស់​អ្នកនឹង​កើតឡើង​ខ្ពស់​ជាមិនខាន​ក្រោយ​ពី​បែកញើស​រួច​។

ក្រោយពី​ជួប​នូវ​ថ្ងៃ​មិនល្អ​
​តើ​អ្នក​ចង់​បំបាត់​ភាព​តានតឹង ដែល​កើតចេញ​ពី​ពេលវេលា​ដ៏​អាក្រក់​មួយ​នៅ​កន្លែងធ្វើការ​ដែរ​ទេ​? ការ​រួមភេទ ប្រហែល​ជា​ជម្រើស​ដែល​ផ្តល់​នូវ​សុខភាព ជាង​ការ​បំបាត់ទុក្ខ​ដោយ​ការ​ផឹកស្រា​បៀ​រ​។ តាម​ការសិក្សា​បានអោយដឹងថា ការ​រួមភេទ និង​សកម្មភាព​រាងកាយ​ផ្សេងៗ​ដូច​ជា​ការ​កាន់​ដៃ​គ្នា ក៏​សុទ្ធតែ​អាច​ជួយ​ពង្រឹង​ដល់​អារម្មណ៍ និង​បន្ថយ​ស្ត្រេសបាន​ច្រើនដែរ​៕


ប្រភព៖ health

0 comments:

Post a Comment

Powered by Blogger.