គ្មាននរណាម្នាក់ស្វាគមន៍សត្វចង្រៃដូចជាកណ្តុរ កន្លាត់ មូស រឺរុយអោយមិនរស់នៅក្នុងផ្ទះនោះទេ ប៉ុន្តែសព្វថ្ងៃនេះវាបានក្លាយទៅជាបញ្ហាទូទៅទៅហើយ ដែលក្នុងផ្ទះមានសត្វចង្រៃទាំងអស់រស់នៅ លូកឡំជាមួយយើងនោះ។ វាពិតជាគួរអោយរំខាន់ខ្លាំងណាស់ដែលមានវត្តមានសត្វទាំងនេះរស់នៅជាមួយយើង។ វាជាសត្វស្មោគគ្រោក ហើយពូកែកកេរខ្លាំងណាស់។ តើធ្វើបែបណាទៅទើបអាចបណ្តេញពពួកសត្វចង្រៃទាំងនោះបាន? តោះសាកល្បងជាមួយវិធីមួយចំនួនដូចខាងក្រោម៖

១. Baking Soda (រកទិញនៅតាមផ្សារទំនើប)
បោចវាទៅគ្រប់ទីកន្លែងដែលមានដានជើងសត្វចង្រៃទាំងនោះ ហើយបីបួនថ្ងៃក្រោយធ្វើការបូមវាចេញប្រសិនបើអ្នកមានម៉ាស៊ីនបូម បើគ្មានទេបោសសំអាតតាមធម្មតា។ បន្ទាប់មក, បោចវាសារជាថ្មីម្តងទៀត ប្រសិនបើអ្នកត្រូវការ។
២. ទឹកខ្មេះ
ចាក់ទឹកខ្មេះចូលទៅក្នុងដបស្ព្រាយ ហើយបាញ់វាជុំវិញផ្ទះ ដើម្បីបណ្តេញពីងពាង និង សត្វល្អិតដទៃទៀត។
៣. ស្លឹកជីអង្កាម
ស្លឹកជីអង្កាមមានក្លិនឈួល ដែលជាហេតុធ្វើអោយសត្វល្អិតចង្រៃមិនចូលចិត្តក្លិនរបស់វា។ យកស្លឹកវាមួយក្តាប់បុក ហើយរោយជុំវិញផ្ទះ និងនៅតាមចន្លោះទូសំលៀកបំពាក់របស់អ្នក។ ពួកវានឹងមិនហ៊ានចូលក្បែរទេ៕
0 comments:
Post a Comment