ជំនឿ និង ហោរាសាស្ត្រ

បណ្ដាំ គ្រូ​​ហុង​ស៊ុយ​ (មនុស្ស​គ្រប់​រូប​គួរ​តែ​អាន)


-.នៅពេលដែលអ្នកចង់រើផ្ទះ សូមនាំយកកូនក្មេងម្នាក់ អាយុក្រោម៣ឆ្នាំ ឬក៏ឆ្កែមួយក្បាលទៅតាមផង។ នៅពេលអ្នកពិនិត្យមើលផ្ទះថ្មី បើកូនក្មេងអាចលេង និងវាដោយខ្លួនឯងនៅលើឥដ្ឋ ឬឆ្កែនោះដើរទៅដើរមកនៅក្នុងផ្ទះដោយចិត្តឯង នេះបញ្ជាក់ថា ទីកន្លែងនោះគួរឲ្យរស់នៅ។ ដោយឡែកបើសិនជាកូនក្មេងយំមិនឈប់ ឯឆ្កែនោះព្រុសមិនឈប់ និងមិនព្រមដើរទៅមុខ នោះបានន័យថា កន្លែងនោះពុំអាចរស់នៅបានទេ ព្រោះបើជម្នះចង់រស់នៅគឺ ធ្វើអ្វីមិនបានដូចចិត្ត និងមិនសមបំណងទេ។

-.នៅពេលអ្នកចេញពីផ្ទះ៣ថ្ងៃ ពុំមានមនុស្សនៅក្នុងផ្ទះ លុះពេលអ្នកត្រឡប់មកវិញ កុំទាន់អាលចាក់សោទ្វារចូលផ្ទះ ដំបូងអ្នកត្រូវគោះទ្វារបីដងសិន ហើយរង់ចាំប្រហែល ៣០វិនាទី សឹមគោះទ្វារបីដងទៀតទើបបើកទ្វារ។ ក្រោយពេលបើកទ្វារផ្ទះហើយ មិនថាថ្ងៃ ឬយប់នោះទេ ត្រូវបើកភ្លើងទាំងអស់ក្នុងផ្ទះ ប្រហែលជាពីរនាទីក្រោយទើបបិទវិញ។



-.នៅពេលដែលអ្នកជិះរថយន្តធ្វើដំណើរទៅផ្លូវឆ្ងាយ បើសិនអ្នកជាបុរស ហើយនៅពេលឡើងរថយន្ត ឃើញមានស្ត្រីចំនួន៧នាក់សូមចុះពីរថយន្ត ដោយកុំបន្តរដំណើរជាមួយរថយន្តនោះទៀត។ បើអ្នកជាស្ត្រីវិញ បើឃើញមានបុរស៧នាក់ ក៏ធ្វើដូចគ្នាដែរ។

-.នៅពេលអ្នកគេងយល់សុបិនអាក្រក់ ដល់ពេលភ្ញាក់ឡើង មិនត្រូវជួតញើសនៅថ្ងាសភ្លាមនោះទេ អ្នកគួរតែផ្លុំសំដៅទៅខ្នើយដែលកើយនោះបីដង បន្ទាប់មកយកដៃទៅបៀកពីលើខ្នើយនោះបីដងទៀត ហើយត្រឡប់ខ្នើយនោះ ចាំគេងបន្ត។ អ្វីដែលបានឃើញក្នុងយល់សុបិន ចូរកុំនិយាយប្រាប់មនុស្សច្រើននាក់ពេក។

-.នៅពេលអ្នកកំពុងសម្រាន្ត បើមានឮគេហៅឈ្មោះរបស់អ្នក ដាច់ខាតសូមកុំឆ្លើយតប ត្រូវពិនិត្យមើលសិនថាតើមនុស្សមែនដែរឬទេ? បើសិនជាមនុស្សចាំឆ្លើយតប តែបើគ្មានមនុស្សសូមកុំឆ្លើយ ហើយបើអ្នកភ្លេចខ្លួនបានឆ្លើយតបនៅពេលដែលគ្មានមនុស្ស សូមយកម្ជុលមកចាក់នៅម្រាមដៃកណ្ដាល ហើយច្របាច់យកឈាមបន្តក់នៅចង្អូរលើមាត់។

-.នៅពេលធ្វើដំណើរទៅកន្លែងឆ្ងាយដែលត្រូវការសម្រាន្តនៅសណ្ឋាគារ ឬផ្ទះសំណាក់ សូមកុំរកកន្លែងដែលមានតម្លៃថោកពេក តែបើជាចូលហើយ ជាដំបូងអ្នកត្រូវជក់បារីមួយដើមនៅក្នុងបន្ទប់សិន ហើយបើអ្នកពុំចេះជក់បារី សូមកេះដែកកេះឲ្យឆេះមួយភ្លែត ហើយបើកទ្វារចោលរយៈ ១នាទី។

-.បើសិនជាពេលគេងយប់បានឮសំលេងក្មេងយំយ៉ាងចម្លែក ហើយបន្តយំមិនឈប់នោះ អ្នកត្រូវរកដើមឈើធំមួយដែលនៅជិតផ្ទះអ្នកបំផុត សរសេរឈ្មោះ និង ថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកនៅលើដើមឈើនោះ។

-.បើសិនជាមានការអន់ចិត្តជាមួយអ្នកដទៃ សូមជៀសវាងការឈ្លោះប្រកែកគ្នានាពេលព្រឹក ជាពិសសេសអ្នករកស៊ី និងជាងធ្វើផ្ទះ។ អ្នករកស៊ីមួយចំនួនសុទ្ធតែដឹងថា ការឈ្លោះប្រកែកគ្នានាពេលព្រឹក ធ្វើឲ្យការរកស៊ីពេញមួយថ្ងៃនោះទៅមិនរូច៕

ប្រភពពី៖ Cen.com.kh

0 comments:

Post a Comment

Powered by Blogger.