សុបិនអាក្រក់ គឺជាក្តីសុបិន ដែលគួរឲ្យមានការព្រួយបារម្ភ ដែលមានទំនាក់ទំនងជាមួយ នឹងអារម្មណ៍អវិជ្ជមាន ដូចជាការ ស្ត្រេស ឬភាពភ័យខ្លាចជាដើម។ សុបិនអាក្រក់ គឺជារឿងធម្មតាមួយ វាអាចចាប់ផ្តើមកើតមានឡើងតាំងតែពីនៅកុមារភាព ហើយអាច មានការថយចុះវិញ បន្ទាប់ពីអាយុប្រហែលជា១០ឆ្នាំឡើងទៅ។
ទោះជាយ៉ាងណាមនុស្សមួយចំនួនមានការយល់សុបិនអាក្រក់រហូតដល់វ័យជំទង់ ឬពេញវ័យ ឬពេញមួយជីវិតរបស់ពួកគេតែម្តង។ ប្រសិនបើអ្នកកំពុងតែយល់សុបិនអាក្រក់ សូមព្យាយាមអនុវត្តបច្ចេកទេសមួយចំនួន មុនពេលចូលគេងដូចជា ការងូតទឹកក្តៅឧណ្ណៗ សមាធិ ឬហាត់ដកដង្ហើមជ្រៅៗជាដើម។ ប្រសិនបើកូនរបស់អ្នកកំពុងតែជួបការលំបាក ដោយការយល់សុបិន អាក្រក់សូមស្វែងរកវិធីសាស្ត្រនានា ដើម្បី ជួយកូនអ្នកឲ្យបានប្រសើរជាងមុន ហើយពេលខ្លះការច្នៃប្រឌិតតិចតួចអាចជួយបានផងដែរ។
១. ជជែកអំពីហេតុការណ៍ក្នុងសុបិនជាមួយកូនរបស់អ្នក ៖ ប្រាប់កូនរបស់អ្នកឲ្យពិពណ៌នាអំពីសុបិនអាក្រក់នេះ។ តើមានអ្វីកើតឡើង? តើមាន នរណាខ្លះនៅក្នុងសុបិន្ត? តើអ្វីដែលគួរឲ្យខ្លាច? បន្ទាប់មករំឮកកូនរបស់អ្នកថា សុបិនអាក្រក់មិនមែនជាការពិតនោះទេ សូមកុំបារម្ភពីវាអី។
២. បន្ថយភាពតានតឹង ៖ ប្រសិនបើកូនរបស់អ្នកហាក់ដូចជាបារម្ភ ឬមានភាពតានតឹងសូមនិយាយអំពីអ្វីដែលរំខានដល់គេ។ អនុវត្តសកម្មភាព ដែលអាចបន្ថយភាពតានតឹងសាមញ្ញៗ មួយចំនួនដូចជា ការដកដង្ហើមជ្រៅៗជាដើម។
៣. ផ្តល់ការសហការ ៖ កូនរបស់អ្នកអាចនឹងមានអារម្មណ៍ថា មានសុវត្ថិភាពច្រើនជាងមុន ប្រសិនបើគេគេងជាមួយនឹងសត្វដែលគេចូលចិត្ត ភួយ ឬវត្ថុដែលមានផាសុខភាពផ្សេងទៀត។
៤. បើកពន្លឺឲ្យភ្លឺ ៖ ប្រើពន្លឺសម្រាប់បំភ្លឺពេលយប់ នៅក្នុងបន្ទប់ដែលកូនអ្នកគេង។ ប្រសិន បើកូនអ្នកភ្ញាក់ពីគេង ក្នុងអំឡុងពេលយប់ ពន្លឺអាចធ្វើឲ្យគេមានការទុកចិត្តឡើងវិញ។
៥. បើកចំហរទ្វារបន្ទប់ ៖ ទុកឲ្យទ្វារបន្ទប់ដែលកូនរបស់អ្នកគេង ឲ្យនៅចំហរនៅពេលយប់ ដូច្នេះគេនឹងមិនមានអារម្មណ៍ថា នៅតែម្នាក់ឯងទេ៕
0 comments:
Post a Comment