ស្នាមខ្មៅបង្ករ ឡើងដោយមូលហេតុជាច្រើន។ ស្នាមខ្មៅ ទាំងនេះអាចបណ្តាល មកពី ការខាត់ នឹងក្រមួន ការកោររោម ការប្រើសារធាតុ បំបាត់ខ្លិនខ្លួន រឺ ត្រូវកំដៅព្រះអាទិត្យ។ ស្នាមខ្មៅ ទាំងនេះភាគច្រើន មាននៅលើ ក្លៀក កៀនក្រលៀន និង តំបន់ករ។

ស្នាមខ្មៅ ជាទូទៅមាន ចំពោះមនុស្ស ដែលមានបញ្ហាសុខភាព ដូចខាងក្រោម៖
- ជំងឺទឹកនោមផ្អែម
- ជំងឺមហារីក ក្រពះ
- ជំងឺមហារីក តម្រងនោម
- ការធាត់
- អ្នកដែលទទួលការព្យាបាលអរម៉ូន
ជាក់ស្តែង មានវិធីព្យាបាលឲ្យស្អាត និង ផលិតផល ដែលប្រើសំរាប់បំបាត់ ស្នាមខ្មៅទាំងនេះ នៅលើស្បែក របស់អ្នកគឺសុទ្ធតែ មានសារធាតុគីមី ទាំងអស់។ ហើយពួកវា ក៏មានតំលៃថ្លៃ ផងដែរ។ ហើយនោះក៏ជាមូលហេតុ ដែលយើងផ្តល់ យោបល់ឲ្យអ្នកប្រើថ្នាំ និង ការព្យាបាល ដែលធ្វើដោយ ខ្លួនឯងនៅផ្ទះ ដែល ពួកវាធ្វើតាមបែប ធម្មជាតិ និង សំអាតស្បែក របស់អ្នកបាន ដូចខាងក្រោម៖
គ្រឿងផ្សំ
គ្រឿងផ្សំ ដែលចាំបាច់ សំរាប់ឱសថនេះ គឺមានដូចខាងក្រោម៖
- ប្រេងអូលីវ ១ ស្លាបព្រាបាយ
- ប៉ែកឃីងសូដា ១ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាបាយ

វិធីធ្វើ៖
លាយគ្រឿងផ្សំ ទាំងអស់ចូលគ្នា រហូតដល់វាស្អិត ចូលគ្នា។ រួចយកវាមក ដាក់នៅកន្លែងដែល អ្នកមានស្នាមខ្មៅ ទាំងនេះ។ ទុកវាប្រមាណជា ២០ នាទី រួចសំអាត វាចេញជាមួយ នឹងទឹកត្រជាក់។
អ្នកក៏មានវិធី ផ្សេងទៀតដែរ វាក៏មានប្រសិទ្ធភាពខ្លាំង ក្នុងការកំចាត់ស្នាមខ្មៅ នេះផងដែរ។ នេះគឺការប្រើក្រូចឆ្មា ដីឥដ្ឋស និង ទឹកដោះគោ។
- ចំអិនដីឥដ្ឋស
- រួចដាក់ទឹកក្រូចឆ្មា និង ទឹកដោះគោចូលក្នុង ដីឥដ្ឋសដែលកំពុងចំអិននោះ នឹង កូរវាឲ្យសប់
- ទុកវាឲ្យត្រជាក់ ចាំយកវាមកដាក់នៅកន្លែងដែលមានស្នាមខ្មៅ
- ទុកវាប្រមាណជា ១៥ នាទី
- រួមលាងសំអាតវាជាមួយទឹកត្រជាក់
អានការណែនាំខាងក្រោម៖
អ្នកត្រូវតែអាន ការណែនាំខាងក្រោមនេះ និង ត្រូវតែធ្វើតាម នៅពេលដែលអ្នក ប្រើឱសថនេះ៖
- ការព្យាបាលដោយប្រើ រូបមន្តនេះ ត្រូវតែធ្វើឡើង ៣ ដងក្នុងមួយ អាទិត្យ ហើយបន្តប្រើវា រហូតដល់ស្នាមខ្មៅ នោះបាត់ទៅ។
- ត្រូវផឹកទឹកឲ្យ បានច្រើន និង ញុំាអាហារ ដែលសំបូរទៅដោយ វីតាមីន E។
- អ្នកមិនត្រូវបណ្តោយ ឲ្យស្បែករបស់អ្នក ត្រូវពន្លឺព្រះអាទិត្យ នៅពេលដែលអ្នក កំពុងប្រើវិធីព្យាបាលនេះ។ ប្រសិនបើអ្នក ចេញទៅក្រៅ អ្នកត្រូវតែ ប្រើគ្រែម ដែលអាចការពារ ពន្លឺព្រះអាទិត្យបាន។
0 comments:
Post a Comment