១. សារជាតិ Lutein និង Zeaxanthin

សារជាតិ Lutein និង Zeaxanthin ស្ថិតនៅក្នុងក្រុមសារធាតុ ដែលពង្រឹងភ្នែករបស់មនុស្សបានយ៉ាងឆាប់រហ័ស។ សារធាតុទាំងនេះមានក្នុងបន្លែផ្លែឈើច្រើន ប៉ុន្តែប្រសិនបើអ្នកអាចទទួលទានថ្នាំគ្រាប់ Lutein និង Zeaxanthin បន្ថែម គឺកាន់តែល្អ ពីព្រោះវាជួយដល់សុខភាពភ្នែក និងការពារភ្នែកខ្សោយ។
ការសិក្សាជាច្រើនផ្សេងទៀត ក៏បានរកឃើញដែរថា អាហារសំបូរជាតិ វីតាមីន C និង E សារជាតិ beta carotene ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយដល់ភ្នែកអ្នកបានយ៉ាងល្អប្រសើរដែរ។
២. ពោត

ពោត មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុក សារជាតិ lutein និង zeaxanthin ជាច្រើន។ ការស្រាវជ្រាវរបស់ Journal of Agricultural Food and Chemistry បានរកឃើញថា ការទទួលទានបន្លែ ផ្លែពោតនេះជាប្រចាំ អាចបង្កើនសារជាតិ lutein និងសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងរាងកាយបានយ៉ាងខ្ពស់ រាល់ពេលបរិភោគម្តងៗ។
៣. ផ្កាខាត់ណាខៀវ (ប្រូខូលី)

បន្លែមួយប្រភេទនេះ សំបូរទៅដោយជាតិសរសៃ វីតាមីន C សារធាតុ Beta-carotene រួមទាំងសារធាតុ lutein និង zeaxanthin ជាច្រើន។ អ្នកអាចយកវាទៅចម្អិន សម្រាប់ទទួលទានបានជាច្រើនរបៀប ដូចជា ឆា ចៀនលាយជាមួយស៊ុត ឬលាយជាមួយ Pasta ក៏បាន។
៤. ស៊ុត

ស៊ុត គឺជាអាហារដែលផ្តល់នូវសុខភាពល្អមួយដែរ ដោយគ្រាន់តែទទួលទាន ១ គ្រាប់ជារៀងរាល់ព្រឹកក៏អាច ទទួលបានសារជាតិ lutein វីតាមីន E អាស៊ីតខ្លាញ់អូមេហ្គា ៣ រួមទាំងសារជាតិវីតាមីនបំប៉នជាច្រើនទៀត។
៥. ផ្លែក្រូច

ផ្លែឈើ ដ៏មានរសជាតិឆ្ងាញ់មួយនេះ សំបូរទៅដោយ វីតាមីន C កម្រិតខ្ពស់ ដែលអាចជួយឲ្យកោសិកាភ្នែករបស់អ្នក មានភាពប្រសើរឡើងវិញបាន ដោយយោងតាមការសិក្សាលើទំនាក់ទំនងអាយុ និងភ្នែកមនុស្សរបស់ National Eye Institute ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន C អាចបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E នៅក្នុងភ្នែកថែមទៀត៕
ប្រភព : Interesting Facts
0 comments:
Post a Comment