ជំនឿ និង ហោរាសាស្ត្រ

​ក្នុង​ផ្ទះ ឬ កន្លែង​ធ្វើ​ការ​ ហេតុ​អ្វី​គួរ​ដាក់​តាំង​រូប​កង្កែប​ពាំ​កាក់​នាំ​លាភ​ហុងស៊ុយ​ចូល​?


​ប្រទេស​ចិន គឺជា​ប្រទេស​ដែល​មាន​ជំនឿ​ទៅ​លើ​រូប សំណាក​ផ្សេងៗ​ជាច្រើន ហើយ​នៅ​ក្នុង​នោះ​រូបសំណាក​សត្វ កង្កែប​ពាំ​កាក់​ក៏​ជា​រូបសំណាក​មួយ​ដែល​គេ​ជឿជាក់​ដោយ​ជំនឿ​ថា ជា​ប្រភេទ​សត្វ​ដែល​នាំមក​នូវ​ជោគជ័យ​សំណាងល្អ និង​នាំមក​នូវ​ជោគ​លាភ​សំណាង​និង​ហុងស៊ុយ ហើយ​ត្រូវបាន មនុស្ស​ជឿ​ជាង​មួយ​ពាន់​ឆ្នាំ​មកហើយ ។ រូបសំណាក​កង្កែប ពាំ​កាក់​នេះ​គេ​តែងតែ​និយម​ដាក់​នៅក្នុង​ផ្ទះ ឬ​ការិយាល័យ ហើយ​អាថ៌កំបាំង​របស់​សត្វ​កង្កែប​នេះ​វា​តែងតែ​លេច​មុខ បង្ហាញ​ខ្លួន​នៅ​ពេល​ព្រះចន្ទ្រ​ពេញ​បូរ​មី​នៅក្បែរ​គេហដ្ឋាន របស់​មនុស្ស ។ បើ​សត្វ​នេះ​លេចមុខ​នៅក្នុង​គេហដ្ឋាន​នោះគេ ជឿ​មិនយូរ​ទេ​គេហដ្ឋាន​នោះ​ប្រាកដជា​មាន​លាភ​លុយកាក់ ចូល​ផ្ទះ​ជាមិនខាន ។​



​កង្កែប​ពាំ​កាក់ គឺ​មាន​ឈ្មោះ​ចាន ជូ​, យៀ​ន ប៉ាវ ឬក៏ ប៉ា ហ្គាវ តែ​ជា​ទូទៅ​គេ​ហៅថា កង្កែប​នាំ​លុយ​ឬ​ស្តេចសត្វ​ទាំង បី ។ ជារឿយៗ​ត្រូវបាន​បង្កើតឡើង​ជា​រូប​កង្កែប គីង្គក់ និង កញ្ចាញ់ចេក​ដែល​ធ្វើ​ពី​ប្រាក់ មាស ដែក ឈើ និង​គជ់​ជាដើម តែ​មិន​ថា វា​ស្ថិត​នៅក្នុង​លក្ខណៈ​ណា​ទេ គឺ​គេ​ធ្វើ​រូបសំណាក នេះ​ឡើង​ដោយ​មាន​គ្រាប់ភ្នែក​ពណ៌​ក្រហម​មាន​ដុះ​ស្នែង រ​ន្ធ ច្រមុះ នៅ​ក្នុង​មាត់​មាន​ពាំ​កាក់ និង​អង្គុយ​នៅលើ​កាក់​ជាច្រើន វា​ជា​រូបសំណាក​ដែល​គេ​ជឿ​ថា ជា​សត្វ​ដែល​ធ្វើដំណើរ​ចេញ ពី​ឋាននរក ហើយ​ត្រូវបាន​ទេវតា​ព្រលែង​ឱ្យ​រួច​ខ្លួន​នៅក្នុង ថ្ងៃ​ពេញ​បូរ​មី ហើយ​មក​ជ្រកកោន​រស់នៅ​ក្នុង​ផ្ទះ​មនុស្ស ។ បើ គេ​នៅ​ក្នុងផ្ទះ​ណា​សត្វ​កង្កែប​នេះ​តែងតែ​ជួយ​ដល់​ម្ចាស់ផ្ទះ របស់ខ្លួន ដោយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ និង​បង្កើន ទ្រព្យ​នៅក្នុង​ផ្ទះ​មួយ​នោះ​ទៀត​ផង ។​



ជាងនេះទៅទៀត​ប្រជាជន​ចិន​គេ​មានជំនឿថា រូប សំណាក​សត្វ​កង្កែប​នេះ​មាន​បារមី​ក្នុង​ការទាក់ទាញ​យក​ទ្រព្យ សម្បត្តិ​ថាមពល​ធ្វើឱ្យ​មាន​សុខភាព​ល្អ​ក្តីស្រលាញ់​និង​ការពារ ម្ចាស់​របស់​ខ្លួន​ឱ្យ​គេចផុត​ពី​ក្រុម​បិសាច​ដែល​ចង់​យាយី ។​

​យោងតាម​ព័ត៌មាន​បាន​ឱ្យដឹងថា រូបសំណាក​សត្វ កង្កែប​ពាំ​កាក់​នេះ វា​គឺជា​រឿងរ៉ាវ​អាថ៌កំបាំង​ដែល​កើតមាន មុនគេ​បង្អស់​នៅក្នុង​ប្រទេស​ចិន​ដែល​កើតមាន​រាប់រយ​ឆ្នាំ​មក ហើយ ។ ជំនឿ​នេះ​ក៏​កំពុងតែ​រីក​រាលដាល​ដល់​ប្រទេស​មួយ ចំនួន​ទៀត​នៅ​លើក​ពិភពលោក ជាពិសេស​ក្នុង​តំបន់​អាស៊ី ។ ដោយសារ​តែ​កង្កែប​ជា​សត្វ​ដែល​នាំមក​នូវ​លាភ​សំណាង និង លុយកាក់​ចូល​ផ្ទះ​បែបនេះ​ហើយ ទើប​មនុស្ស​នាំគ្នា​ធ្វើ​រូប សំណាក​សត្វ​កង្កែប​ដាក់តាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​គេ ថែមទាំង​មាន​ជំនឿ​ថា ក្រៅពី​នាំ​ទ្រព្យសម្បត្តិ និង​លាភ សំណាង​ចូល​ផ្ទះ​ហើយ រូបសំណាក​សត្វ​កង្កែប​ពាំ​លុយ​នេះ​ក៏ មាន​តួនាទី​នៅ​ក្នុង​ការ​កម្ចាត់​សំណាងអាក្រក់​បណ្តេញ​ចង្រៃ និង​បញ្ហា​នានា​ចេញ​ឱ្យ​ឆ្ងាយ​ដែរ ។​


​ភាគច្រើន​រូបសំណាក​សត្វ​កង្កែប​ពាំ​លុយ​នេះ​ត្រូវ បាន​យកទៅ​ដាក់​តាំង​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ ឬ​នៅក្នុង​បន្ទប់ ធ្វើ​ជំនួញ ឬ​ក៏​នៅ​ជ្រុង​ណា​មួយ​ដែល​មិន​ឱ្យ​ចំ​មាត់ទ្វារ​ចូល​ទេ​។​

ប្រភពអត្ថបទដើមពី៖ CEN.com.kh

0 comments:

Post a Comment

Powered by Blogger.