ជំនឿ និង ហោរាសាស្ត្រ

ប្រជ្រុយ​របស់​មនុស្ស​ស្រី​ ទាំង​៧​កន្លែង​នេះ នឹង​នាំ​ឲ្យមានលាភ​ជូន​អ្នក​ដែលនៅក្បែរពួកនាង


ប្រសិន​ជា​អ្នក​មាន​ប្រជ្រុយ​នៅ​កន្លែង​ទាំង​៧​នេះ នោះ​មានន័យ​ថា​អ្នក​មិន​ត្រឹមតែ​អាច​នាំ​លាភ​ដល់​ខ្លួនឯង​ទេ ថែម​ទាំង​អាច​នាំ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​ទៀតផង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

#១ ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅលើ​ចិញ្ចើម មានន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ឆ្លាត ថែម​ទាំង​អាច​នាំ​លាភ​ដល់​ស្វាមី​ទៀតផង​។ ក្រោយពេល​ដែល​រៀបការ​រួច ប្តី​របស់​អ្នកនឹង​អាច​ក្លាយជា​អ្នក​មាន​ក្នុង​រយៈពេល​ខ្លី​។ ម្យ៉ាងទៀត អ្នក​ជា​មនុស្ស​ដែល​មិន​ខ្វះ​លុយ​ចាយ​ឡើយ ថែមទាំង​អាច​ទទួលបាន​ការស្រឡាញ់​ខ្លាំង​ពី​ស្វាមី​ទៀតផង​។​

#២ ​ចំពោះ​នារី​ដែល​មាន​ប្រជ្រុយ​នៅ​ចង្ការ អ្នក​មិន​ត្រឹមតែ​ជា​ទេវតា​ទ្រព្យ​របស់​ឳ​ពុក​ម្តាយ​ទេ ថែម​ទាំង​ជា​របស់​ស្វាមី​ទៀតផង​។ ឲ្យតែ​មាន​អ្នក​នៅ​កន្លែង​ណា កន្លែង​នោះ​នឹង​មាន​សំណើច និង​លាភ​ចូល​។​

#៣ ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅក្នុង​ត្រចៀក ជា​មនុស្ស​ស្រី​ដែល​ឆ្លាត ហើយ​ពូកែ​ចាំ​ពី​កំណើត​។ ជាពិសេស គេ​ជា​មនុស្ស​ដែល​មាន​ភាព​ក​ត្ត​ញ្ញូ​ចំពោះឳ​ពុ​កម្តាយ​។ ដូចនេះ លាភ​អ្នក​នឹងមិន​ទាប​ទេ​។​

#៤ ​នៅពេល​ដែល​អ្នក​មាន​ប្រជ្រុយ​នៅ​កណ្តុ​យ​ភ្នែក អ្នក​នឹង​មាន​មនោសញ្ចេតនា​ល្អ​ជាមួយ​ស្វាមី​របស់​អ្នក​។ អ្នក​មិន​ត្រឹមតែ​មាន​គ្រួសារ​ដែល​មាន​សុភមង្គល​ទេ ថែមទាំង​មានមុខ​របរ​ដែល​ជោគជ័យ​ទៀត​ផង​។​

#៥ ​បើ​នៅ​លើ​ច្រមុះ​អ្នកមាន​ប្រជ្រុយ នោះ​អ្នក​នឹងមាន​ឃ្លាំង​ទ្រព្យ​ដែល​ណែន​មួយ​។ ក្នុង​មួយជីវិត​នេះ អ្នក​នឹង​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។​

#៦ ​ប្រសិន​ជា​នៅ​ស្នៀត​ផ្កា​អ្នក​មាន​ប្រជ្រុយ មានន័យ​ថា​អ្នក​ទៅ​ដល់​ណា​ក៏​មាន​អ្នក​តាម​ជួយ​ដែរ​។ ដូចនេះ មិន​ថា​អ្នក​ធ្វើ​អ្វី​ទេ សុទ្ធ​តែ​អាច​ទទួលបាន​ជោគជ័យ​ទាំងអស់​។​

#៧ ​ចំពោះ​នារី​ដែល​មាន​ប្រជ្រុយ​នៅ​ជុំវិញ​ភ្នែក អ្នក​នឹង​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​។ ជាពិសេស លាភ​នឹង​ចូល​មក​ច្រើន​ដូចគ្នា​ដែរ​៕



ប្រភព៖ Sabay

0 comments:

Post a Comment

Powered by Blogger.