![]() |
លោក Nguyen Phu Trong មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម(ស្តាំ)និង លោក Thongsing Thammavong នាយករដ្ឋមន្ត្រីឡាវ (រូបភាពពីបណ្តាញសារព៌ត័មាន Channel News Asia) |
មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ជំរុញឲ្យភាគីឡាវសហការ រួមគ្នាឲ្យជិតស្និទបន្ថែមទៀតក្នុងការអភិវឌ្ឍន៍ដោយសន្តិភាព ដែលជាការទទួលខុសត្រូវរួមគ្នាក្នុងនាមជាសមាជិករបស់សមាគមអាស៊ាន ។
មេដឹកនាំបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong នៅក្នុងជំនួបមួយនៅទីក្រុងហាណូយកាលពីម្សិលមិញ។ នេះ បើតាមសារព័ត៌មានវៀតណាម Vietnam News ។
លោក Nguyen Phu Trong បានជំរុញរដ្ឋាភិបាលទាំងពីរពង្រឹងកិច្ចសហប្របត្តិការដោយផ្ទាល់ ចាប់ថ្នាក់ក្រសួងស្ថាប័ន ក្រុមការងារជំនាញ និង អាជ្ញាធរថ្នាក់មូលដ្ឋាន។ លោក Trongហៅការជំរុញនេះ ធ្វើឲ្យបានសម្រេចតាមកិច្ចព្រមព្រៀងរវាងការិយាល័យគណបក្សទាំងពីរ ។
ក្នុងជំនួបនោះមេដឹកនាំបក្សវៀតណាមក៏បានជូនពរដល់នាយករដ្ឋមន្ត្រីឡាវ ឲ្យបានសម្រេចគោលយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល៥ឆ្នាំ និង ដំណើរឆ្ពោះទៅរកសមាជបក្សថ្នាក់ជាតិលើកទី១០នៅពេលខាងមុខ ។
លោក Thongsing Thammavong បានសម្តែងភាពរីករាយក្នុងការរក្សាមិត្តភាព និង ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រជាជាតិទាំងពីរ។លោក បានថ្លែងអំណរគុណគណបក្សកុម្មុនីស្ត និង ប្រជាជនវៀតណាម ដែលបានជួយជ្រោមជ្រែងឡាវកន្លងមក និងប្តេជ្ញារក្សាជំហរប្រទេសរបស់ខ្លួនធ្វើការយ៉ាងជិតស្និទជាមួយវៀតណាម ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅតាមការព្រមព្រៀងរបស់គណបក្សនិង រដ្ឋទាំងពីរ ៕
Source: VOD
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
0 comments:
Post a Comment