មនុស្សស្រីកើតឆ្នាំ ជូត ម្សាញ់ រកា និង កុរ គឺគួរជាទីរាប់អាន និង សែនស្រលាញ់បំផុត
ក្នុងឆ្នាំរកា ខែកញ្ញានេះ គឺជាថ្ងៃខែឆ្នាំល្អ សម្រាប់អំណាចភេទញី នៃ ឆ្នាំជូត ឆ្នាំម្សាញ់ ឆ្នាំរកា និង ឆ្នាំកុរ ហេតុដូចនេះ ហើយពន្លឺបារមី ក៏ដូចជា ដួងព្រលឹងជីដូនជីតា និង បុព្វការីជនជាច្រើននៅលើលោក បានដាក់ទំនាយដល់រាល់មនុស្សស្រីដែលមានឆ្នាំ ជូត ម្សាញ់ រកា និង កុរ ខាងលើ អោយជួបប្រទះតែលាភសំណាង ចាប់ពីដើមខែកញ្ញានេះ រហូតពេញមួយខែ ប៉ុន្តែអ្វីដែលផ្តោចសំខាន់ជាពិសេសនោះ គឺថា ពួកគេនឹងក្លាយជាមនុស្សស្រីដែលមនុស្សម្នាទាំងពួងគោរព ស្រលាញ់ ចង់រាប់អាន និង ចង់ប្រកបការងាររកស៊ីជាមួយខ្លាំងមែនទែន ព្រោះ ពេញមួយខែ កញ្ញានេះ មនុស្សស្រីដែលកើតឆ្នាំខាងលើ មានមន្តស្នេហ៍ មានប្រាជ្ញាឈ្លាសវៃ មានមនុស្សតាមជួយជ្រោមជ្រែងច្រើន និង មានចំណុចល្អៗជាច្រើនយ៉ាង ដែលមនុស្សស្រីឆ្នាំដទៃមិនមាន ។
រាល់ការធ្វើដំណើរទៅទីជិតឆ្ងាយរបស់មនុស្សស្រីដែលមានឆ្នាំកំណើតខាងលើ គឺ មានសុវត្ថិភាព មានភាពរីករាយ មានអារម្មណ៍ស្រស់ស្រាយ និង មានរឿងល្អកើតឡើងដល់ខ្លួនពួកគេជារឿយៗ ។
តែអ្វីដែលគួររំលឹកហើយ រំលឹកទៀតចំពោះ មនុស្សស្រីខាងលើ គឺអាចនឹងដាច់លាភបាន ប្រសិនបើគេ បំពានទៅលើចំណុចបីខាងក្រោម៖
១. ផិតក្បត់ មិនស្មោះត្រង់
២. មិនគោរពពុកម៉ែ (មិនថាសាច់បង្កើត ឬសាច់ថ្លៃឡើយ)
៣. ទុកចិត្តមនុស្សធ្លាប់ក្បត់អ្នកកន្លងមក
Copyrighted: Moha Sneha
0 comments:
Post a Comment