តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ (១៦ មិថុនា ២០១៧) ឆ្នាំដែលមានរាសីឡើងខ្ពស់ទាំងប្រាំ រួមមាន ឆ្នាំជូត ខាល ថោះ មមី និង រកា ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ ទេវត្តាឆ្នាំថ្មី គុណជីដូនជីតាម៉ាកុង ព្រះភូមិព្រះសុក និង អ្នកតាថែរក្សាការពារដួងព្រលឹង របស់ឆ្នាំទាំង ១២ តាម ជួយប្រោសព្រំ ពួកគេដែលបានស៊ែរទៅ ក្នុងរយៈពេល ៨៨ វិនាទី ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណងរបស់គេផងចុះ! សាធុ...សាធុ...សាធុ...
១. ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែងសម្រេចជោគជ័យនិងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀត។លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីពីព្រោះឈានដល់ខែក្រោយនេះផលល្អៗនឹងចាំហុចឱ្យជានិច្ច។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់ៗសម្រាប់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់រៀបចំគ្រួសារជាពេលវេលាល្អប្រពៃណាស់៕

២. ឆ្នាំខាល រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងហើយសម្រេចជោគជ័យគួរសមផង។ក្រៅពីនេះទាំងបញ្ហាសុខភាពនិងប្រាក់កាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិចដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕

៣. ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃតែងសម្រេចជោគជ័យផង។ក្រៅពីនេះបើលោកអ្នកប្រកបកិច្ចការអ្វីមានតែក្រុមមនុស្សជួយជ្រោមជ្រែងឱ្យរួចចាកផុតពីគ្រាលំបាកៗទាំងពួងផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

៤. ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារឬចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូសព្វមួយដង។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕

៥. ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃតែងសម្រេចជោគជ័យផង។ក្រៅពីនេះបើលោកអ្នកប្រកបកិច្ចការអ្វីមានតែក្រុមមនុស្សជួយជ្រោមជ្រែងឱ្យរួចចាកផុតពីគ្រាលំបាកៗទាំងពួងផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

Copyrighted: Moha Sneha
0 comments:
Post a Comment