ជាការពិតណាស់ឥរិយាបថរបស់មនុស្សម្នាក់ៗ អាចបញ្ជាក់ពីអត្តចរិតរបស់ពួកគេបាន។ដូច្នេះ យើងសូមលើកយកនូវចំណុចមួយ ចំនួននៃការសំគាល់លក្ខណៈ របស់មនុស្សតាមរយៈឥរិយាបថឈរមកបង្ហាញជូនដូចខាងក្រោម៖
1._មនុស្សដែលឈរត្រង់ខ្លួនៈ ជាមនុស្សដែលមានគំនិតលើម្ចាស់ការលើខ្លួនឯង និងមិនសូវទទួលយកគំនិតរបស់អ្នកដទៃប៉ុន្មានទេ។ ប៉ុន្តែជាមនុស្សមានសណ្តាប់ឆ្នាប់មានវិន័យ និងមានចរិតត្រង់ទៅត្រង់មកមិនចេះលាក់លៀម។
2._មនុស្សដែលឈរបែបយោធាៈ ជាមនុស្សក្លាហាន និងជាអ្នកដឹកនាំយ៉ាងពិតប្រាកដ ជាមនុស្ស ដែលចូលចិត្តជីវិតបែបសាមញ្ញ មានសេរីភាពមានមិត្តភក្តិច្រើន ពូកែនិយាយសម្របសម្រួល និងជាមនុស្សស្រឡាញ់គ្រួសារបំផុត។
3._មនុស្ស ដែលឈរអែនខ្លួន ឬហុចក្បាលពោះទៅមុខៈ ជាមនុស្សដែលងាយនឹងរំជួលចិត្ត មានទឹកចិត្តជួយយកអាសាអ្នកដទៃ ប៉ុន្តែជាមនុស្សហ្មត់ចត់ មានការសម្រេចចិត្តបានត្រឹមត្រូវអាចជាទីពឹងរបស់អ្នកដទៃបាន តែមិនចូលចិត្តនិយាយលេងសើចទេ។
4._មនុស្សដែលឈរកោងខ្នង: ជាមនុស្សដែលមានចរិតប្រាកដប្រជា និងហ្មត់ចត់ ជាពិសេសរឿងការងារ មិនចូលចិត្តលេងសើចតែ មានភាពខ្មាសអៀនបន្តិច។
5._មនុស្សដែលឈរទ្រេតខ្លួនទៅក្រោយៈ ជាមនុស្សសុភាពរាបសា ទន់ភ្លន់ មានរបៀបរបបល្អ ហ្មត់ចត់ ពូកែអៀន តែជាមនុស្សសាមញ្ញមិនប្រកាន់ខ្លួន។
0 comments:
Post a Comment