ព័ត៌មានអន្តរជាតិ

ជន​ស៊ី​វិល​20​នាក់​ស្លាប់​ដោយសារ​ការ​បាញ់​ផ្លោង​របស់​ពួក​ឧទ្ទាម​នៅ​ក្រុង​អា​ដេ​ន

ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៥:៥៨

យោង​តាម​ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​ថា ជន​ស៊ី​វិល​យ៉ាងតិច​២០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៤១​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់​ផ្លោង​នា​ព្រឹក​ថ្ងៃ​ទី​១ កក្កដា របស់​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ដាក់​សង្កាត់​មួយ​នៃ​ក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន ។

លោក​អា​លី​អាល់​អា​ហ៍​ម៉ា​ឌី អ្នកនាំពាក្យ​របស់​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​យេ​ម៉ែ​ន គូសបញ្ជាក់​ប្រាប់ AFP ថា សរុប​គ្រាប់​រ៉ុក្កែ​ត​១៥​គ្រាប់​បាញ់ប្រហារ​លើ​សង្កាត់ AL MANSOUR ក្រុង​អា​ដេ​ន ជាទី​ក្រុង​ធំ​ទី​២ របស់​ប្រទេស​ក្លាយជា​ទីលាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​ពួក​បះបោរ​ហ៊ូ​ធី និង​កងកម្លាំង​ស្និទ្ធ​រដ្ឋាភិបាល ។

ម្យ៉ាងវិញទៀត​បណ្តា​អ្នក​ទទួលខុសត្រូវ​របស់​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​និយាយ​ថា អ្នកទោស​ប្រមាណ​ជា​១.២០០​នាក់ ក្នុង​នោះ​មាន​អ្នកទោស​ប្រហារជីវិត​ជា​ច្រើន​នាក់​ផង​ត្រូវ​បាន​រំដោះ​កាលពី​ថ្ងៃ​ទី​៣០ មិថុនា ពី​ពន្ធនាគារ​មួយ​នៅ​ភាគ​និរតី​យេ​ម៉ែ​ន​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ស៊ី​អុ​ី​ត​ហ៊ូ​ធី ។ អ្នកទោស​ទាំងនេះ​ត្រូវ​បាន​រំដោះ​ពី​ពន្ធនាគារ​កណ្តាល​ក្រុង TAEZ ស្ថិត​នៅ​ជាយក្រុង​នេះ​កាន់កាប់​ដោយ​ពួក​ហ៊ូ​ធី ៕


អត្ថបទដើមពី៖ កោះសន្តិភាព

0 comments:

Post a Comment

Powered by Blogger.