ជំនឿ និង ហោរាសាស្ត្រ

លាភសំណាង ទិសសំណាង និង បុគ្គល​នាំសំណាង របស់​ឆ្នាំ​ឆ្លូវ រោង វក និង រកា ចន្លោះ​ថ្ងៃ​ទី​៨ ដល់ ១២ ខែ​សីហា!


តាម​ការ​ទស្សន៍​ទាយ​ របស់​គេហទំព័រ Feng Shui China បាន​ប្រាប់​អោយ​ដឹង​ថា​នៅ ប៉ុន្មាន​ថ្ងៃទៀត នឹង​មាន​រឿង​ល្អ មួយ​ចំនួនធំ កើត​ឡើង​ដល់ ឆ្នាំ ឆ្លូវ រោង វក និង រកា ព្រោះ ថា ឆ្នាំ​ទាំងបួន​នេះ បាន​សាង​នូវ​រឿង​ល្អ​ ដែល​កំណត់​ត្រា តួឆ្នាំ​ទាំង​១២ បាន​ចារ​ទុក តាំង​ពី​បុរាណ​មក​ម្ល៉េះ ម្ល៉ោះ​ហើយ គេ​ត្រូវ​ដល់​ពេល​ទទួល​បាន​ផល​ល្អ​នោះ​ខ្លះៗ​មកវិញហើយ គឺ​នៅ​អំឡុង​ចន្លោះ​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១២ ខែ​សីហា​ ២០១៧ នេះ ។

លាភ​សំណាង​ដែល​ពួក​គេ​នឹង​ទទួល​បាន​នោះ គឺ​ចេញ​ពី​ដៃ ចេញ​ពី​ការ​ប្រឹង​ប្រែង​របស់​គេ​កាល ពី​ចុងខែ​មិថុនា និង ចុងខែកក្កដា ២០១៧ កន្លងទៅ ហើយ​វា​នឹង​ផ្តល់​ផល​សម្រេច​ដល់​គេ​ជាទី​គាប់​ចិត្ត​នៅ​អំឡុងចន្លោះ​ថ្ងៃទី ៨ ដល់​ ថ្ងៃទី ១២ ខែ​សីហា​ នេះ ។ តែទោះ​យ៉ាងណា​ទិស​សំណាង និង បុគ្គល​នាំ​សំណាង គឺខុសគ្នា សឹង​តែខុស​គ្នាទាំងស្រុង ដូច្នេះ​សូម​តាមដាន​ដូច​តទៅ៖

១. ឆ្នាំឆ្លូវ៖ ទិសសំណាង​គឺ​ ទិស និរតី និង ឦសាន្ត ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំរកា និង ឆ្នាំ​មមី ជាពិសេស ។



២. ឆ្នាំរោង៖ ទិសសំណាង​គឺ​ ទិស ទក្សិណ និង ឧត្តរ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំម្សាញ់ និង ឆ្នាំជូត​ ជាពិសេស ។



៣. ឆ្នាំវក៖ ទិសសំណាង​គឺ​ ទិស បស្ចឹម និង បូព៌ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំច និង ឆ្នាំ​ឆ្លូវ ជាពិសេស ។



៤. ឆ្នាំរកា៖ ទិសសំណាង​គឺ​ ទិស ពាយព្យ និង អាគ្នេយ៍ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំឆ្លូវ និង ឆ្នាំ​ខាល ជាពិសេស ។



ប្រភពពី៖ Feng Shui China
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.