ជំនឿ និង ហោរាសាស្ត្រ

ជូត ថោះ ម្សាញ់ មមែ និង កុរ សំណាង​នឹង​រត់​រក​អ្នក​ថ្ងៃ​នេះ ក្រោយ​ស៊ែរ​ចេញ ៩៩ វិនាទី!


តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ថ្ងៃអាទិត្យ ខែតុលា (១៥/១០/២០១៧) ពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅ ៥ ក្នុងនោះ មានឆ្នាំ ជូត ថោះ ម្សាញ់ មមែ និង កុរ ។ ទៀតសោត សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទី ទូទាំងទ្វីបលោក និង បារមីទីឋានសក្ការៈនានា ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ៩៩ វិនាទី ឲ្យ សម្រេចបាន ជោគជ័យគ្រប់ភារកិច្ច និងសម្រេចរាល់ ក្តីបំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុតជាក់ស្តែង ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ទោះបី​យ៉ាងណា​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​មិន​ល្អ​រត់​ចូល​នាំ​ពិបាក​ទប់ទល់​មួយចំនួន​ផង​ដែរ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ ។​ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខភាព​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មាន​ការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ក្នុង​ការចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការផ្សះផ្សា​ទៀតផង​៕

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត​។ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ភាព​សុខ​ដុម​និង​ពុំ​មាន​ក្រុម​មនុស្ស​យាយី​ច្រើន​នោះ​ដែរ​។​សម្រាប់​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេល​នេះ​មាន​ការរីកលូតលាស់​គួរសម​ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មាន​ការបណ្តាក់ទុន​រក​ស៊ី​ក្នុង​អ្វី​មួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាង​ដូច​សមប្រកប​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន​សូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​នៅ​តែ​ល្អប្រសើរ​ទេ​ហេតុ​នេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្នុង​រង្វង់​គ្រួសា​របើ​មាន​បញ្ហា​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការដោះស្រាយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ចេញ​ប្រកប​ជំនួញ​អ្វីមួយ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ពេល​នេះ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.