ចំណេះដឹងថ្មីៗ

ជួយ​គ្នា​មើល​ថែកូន អាច​បង្កើន​គុណភាព​ផ្លូវ​ភេទ



ក្រុម​ស្រាវ​ជ្រាវ​នៅ​សាកលវិទ្យាល័យ​មួយ​កន្លែង​នៅ​អាមេរិក បាន​សន្និដ្ឋានថា ប្ដី​ប្រពន្ធដែល​ចេះ​បែង​ចែក​តួនាទី​គ្នា​ក្នុង​ការ​ថែទាំ​កូន ជួយ​អោយ​ការទំនាក់​ទំនង​ និង​ជីវិត​ផ្លូវ​ភេទ​ប្រសើរ​ឡើង។
អ្នក​ចូល​រួម​ត្រូវ​បាន​បែង​ចែក​ជាបីក្រុម ៖ ការ​ទំនាក់​ទំនង​ដែល​ប្រពន្ធ​ជាអ្នក​រ៉ាប់​រង​ថែទាំ​កូន​ភាគ​ច្រើន (៦០%) ការទំនាក់​ទំនង​ដែល​បុរស​រ៉ាប់​រង​ថែទាំង​កូន​ភាគច្រើន (៦០%) និង​ប្ដី​ប្រពន្ធ​ដែល​បែង​ចែកតួនាទី​ថែទាំ​កូន​ស្មើ​គ្នា។

អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ការ​ងារ ៤ខុសគ្នា​រួម​មាន អ្នក​ណា​បង្កើត​គោល​ការណ៍​សម្រាប់​កូន អ្នក​ណា​តាមដាន និង​ដាក់​ទណ្ឌកម្មពេល​កូន​ធ្វើ​ខុស អ្នក​ណា​សរសៃ​កូន​ និង​អ្នក​ណា​លេងជាមួយកូន។
លទ្ធផល​បង្ហាញ​ថា គ្រួសារ​ដែល​ស្ដ្រី​រ៉ាប់រង​មើល​ថែកូន​ភាគ​ច្រើន​ស្ដែង​អោយ​ឃើញ​មាន​បញ្ហាក្នុង​គុណភាព​នៃ​ការទំនាក់​ទំនង និង​ជីវិតផ្លូវ​ភេទ​របស់​ប្ដី​ប្រពន្ធ បើ​ធៀប​នឹង​គ្រួសារ​ដែល​ប្ដីប្រពន្ធ​បែងចែក​តួនាទី​មើល​ថែកូន​ស្មើគ្នា។ គ្រួសារ​ដែល​បុរស​រ៉ាប់រងមើល​ថែ​កូន​ភាគ​ច្រើន​ហាក់​មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​លើ​គុណ​ភាព​ទំនាក់​ទំនង​របស់​ប្ដី​ប្រពន្ធ​ទេ។ លើសពីនេះ​ពូួូកគេ​មាន​ការពេញ​ចិត្ដ​និង​ការ​រៀប​ចំជីវិត​ផ្លូវភេទ​របស់​ខ្លួន​បាន​យ៉ាង​ល្អ៕

0 comments:

Post a Comment

Powered by Blogger.