នៅយប់ថ្ងៃមួយមានសិស្សបួននាក់បានទៅជប់លៀង ហើយត្រលប់មកផ្ទះវិញយឺតម៉ោង ដូច្នេះជាហេតុធ្វើអោយពួកគេមិនបាន រំលឹកមេរៀនសំរាប់ប្រលងនៅថ្ងៃស្អែក។ ពេលព្រឹកឡើង, ពួកគេបាននឹកឃើញគំរោងការមួយ។ ពួកគេធ្វើអោយខ្លួនពួកគេកខ្វក់ប្រលាក់ទៅដោយធូលីដី។
បន្ទាប់មកពួកគេបានទៅជួបគ្រូ ហើយនិយាយប្រាប់គ្រូថា ពួកគេបានទៅចូលរួមពិធីមង្គលការទាល់យប់ ហើយពេលដែលពួកគេធ្វើដំណើរត្រលប់មកវិញ កង់ឡានរបស់ពួកគេបានផ្ទុះ ហើយពួកគេបានរុញឡានត្រលប់មកវិញ។ ដូច្នេះពួកគេមិនបានមើលមេរៀនត្រៀមប្រលងនោះទេ។ ពួកគេសុំលោកគ្រូប្រលងម្តងទៀត។
ពេលដែលគ្រូស្តាប់លឺហើយ គាត់ក៏នៅស្ងៀមមួយសន្ទុះ រួចក៏និយាយថាគាត់នឹងអោយពួកគេប្រលងម្តងទៀតនៅ ៣ថ្ងៃក្រោយ។ ពួកគេអរគុណលោកគ្រូ ហើយនិយាយថាពួកគេនឹងរំលឹកអោយទាន់ពេលវេលា។
ថ្ងៃប្រលងមកដល់, ពួកគេបានបង្ហាញខ្លួននៅចំពោះមុខគ្រូ។ គ្រូបាននិយាយប្រាប់ពួកគេថា នេះជាការប្រលងដ៏ពិសេសមួយ, ពួកគេទាំងបួននាក់ត្រូវបានបំបែកអោយប្រលងនៅថ្នាក់ផ្សេងគ្នា។ ពួកគេក៏យល់ព្រម ព្រោះពួកគេគិតថាពួកគេចង់ចាំមេរៀនបានល្អហើយ។
គ្រូក៏បានចែកក្រដាសប្រលងអោយពួកគេតាមបន្ទប់ប្រលង។ សំនួរមានតែពីរប៉ុណ្ណោះ ដែលទទួលបានពិន្ទុ ១០០ពេញ។
សំនួរទី ១៖ តើអ្នកមានឈ្មោះអ្វី? (១ពិន្ទុ)
សំនួរទី ២៖ តើកង់ឡានមួយណាដែលផ្ទុះ? (៩៩ពិន្ទុ)
ជម្រើស៖ (ក) កង់មុខខាងឆ្វេង (ខ) កង់មុខស្តាំ (គ) កង់ក្រោយឆ្វេង (ឃ) កង់ក្រោយស្តាំ
ចម្លើយរបស់ពួកគេគឺខុសគ្នាៗ។
ន័យអប់រំ៖ អ្នកគួរតែរៀនចេះទទួលកំហុស ប្រសើរជាងរកលេសមិននិយាយកុហក ហើយអ្នកត្រូវរៀនអំពីវា ដើម្បីចៀសវាងការមានកំហុសឆ្គងសារជាថ្មី៕
0 comments:
Post a Comment