មានបុរសជាច្រើនណាស់ ដែលគេតាមស្រឡាញ់ តាមសុំស្នេហ៍អូន តាមសារភាពស្នេហ៍អូន។ តែបេះដូងមួយនេះ វារឹងដូចជាគល់ឈើមិនអាចទទួលយកការស្រឡាញ់ពីនរណាបានទាំងអស់ក្រៅពីបង។ អូនដឹងថា អូនមិនមែនជាស្រីស្អាតទេ តែអូនអាចចូលគេចុះ ហើយអូនក៏មិនខ្វះប្រុសតាមស្រឡាញ់ដែរ តែអ្វីដែលសំខាន់គឺ អូនមិនបានស្រឡាញ់គេ ព្រោះមនុស្សអូនស្នេហ៍ គឺមានតែបងម្នាក់គត់។
ទោះជាបុរសទាំងនោះ គេល្អប៉ុណ្ណា ក៏អូនគិតថា គេមិនអាចប្រៀបស្មើបងបានដែរ តែផ្ទុយទៅវិញ បងបែរជាអន់ជាងគេបំផុត។ ពេលមានអូនម្តេចបងមិនចេះថែរក្សា ឬមួយអារម្មណ៍បងចាត់ទុកអូនត្រឹមតែជាមនុស្សកំដរ បងសប្បាយតែម្នាក់ឯង ឯទឹកភ្នែកទុកឱ្យអូនជាអ្នករែកពន់ អូនខុសធ្ងន់ណាស់ ដែលគិតថា អាចផ្ញើវាសនាលើបងបានហើយអូនពិតជាអាត្មានិយមណាស់ចំពោះមនុស្សដែលគេសុំស្រឡាញ់អូន តែអូនបែរជាបដិសេធគេ ទៅវិញមិនព្រមផ្តល់ឱកាសឱ្យគេសោះ តើអូនធ្វើបែបនេះដើម្បីនរណាទៅ? នោះគឺអូនធ្វើ ដើម្បីតែបងម្នាក់គត់។ អូនពិតជាខកចិត្តខ្លាំងណាស់សម្រាប់ការប្តេជ្ញាចិត្ត លះបង់បែបនេះសម្រាប់មនុស្សដូចជាបង តែឈប់ខ្វល់ទៀតទៅ អូនទៅហើយ ហើយមិនបាច់ស្រណោះដុំថ្មមួយដុំនេះទេ សូមបងទៅរកពេជ្រណាដែលគេមានពន្លឺចែងចាំងសម្រាប់ជីវិតបងចុះ អូនអស់ការទ្រាំទៀតហើយ។
ប្រភពអត្ថបទពី៖ ROSE
0 comments:
Post a Comment